Connect with us

កីឡា

កម្ពុជា​ រក​បាន​ពិន្ទុ​ជា​លើក​ដំបូងពី ម៉ាឡេស៊ី​ ​ក្នុង​​ពេល​៥៤​ឆ្នាំ ក្រោយស្មើ​គ្នា ២-២

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​រក​បាន​ពិន្ទុ​ជា​លើក​ដំបូង​ពី​ ម៉ាឡេស៊ី ក្នុង​​រយៈ​ពេល​៥៤​ឆ្នាំ បន្ទាប់​ពី​ស្មើ​គ្នា​ដោយ​លទ្ធផល​ ២-២ វគ្គ​សន្សំពិន្ទុ​ក្នុងពូល A ពាន​រង្វាន់ ASEAN Championship នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នៅ​វគ្គ​ទី​១ ម៉ាឡេស៊ី​បើក​ការ​នាំ​មុខ ០-១ នៅ​នាទី​៣៥ ក្នុង​វគ្គ​ទី១ ប៉ុន្តែ​នៅវគ្គ​ទី២ កម្ពុជា​បាន​តាម​ស្មើ ១-១ ដោយ​ខ្សែ​ប្រយុទ្ធ Koulibaly នៅ​នាទី៥២ និង​ឈាន​ដល់​ទី៦០ ខ្សែ​បម្រើ​ប្រយុទ្ធ​ទើប​ប្តូរ​ចូល​ថ្មី សារ ទី បាន​តែត​ចូល​ដើម្បី​នាំ​មុខ ២-១។ យ៉ាង​ណា នៅ​នាទី​៧៤ ម៉ាឡេស៊ី ២-២ តាម​ស្មើ​តាម​រយៈ​ការ​ស៊ុត​បាល់​​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​បាន​សម្រេច​ដោយ​កីឡាករ Fergus Tierney។

តាម​រយៈ​លទ្ធផល​ស្មើ​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​១​​ពិន្ទុ​ដ៏​សំខាន់​ក្នុង​ការ​ប្រកួត​ដំបូង​វគ្គ​សន្សំពិន្ទុ​ពូល A នៃ​ពាន​រង្វាន់ ASEAN Championship ឆ្នាំ​២០២៤។

ជា​ពិសេស​ កម្ពុជា​រក​បាន​ពិន្ទុ​ជា​លើក​ដំបូង​ពី ម៉ាឡេស៊ី​ គិតចាប់​តាំង​ពី​ឆ្នាំ​១៩៧០​មក​គឺ​​តែង​តែ​ចាញ់​រហូត។ ទើប​តែ​ដល់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ កម្ពុជា បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា។​

ប្រវត្តិ​ជួប​គ្នា

  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ២-៩ ក្នុង​ឆ្នាំ​១៩៥៦
  • កម្ពុជា ឈ្នះ ម៉ាឡេស៊ី ៣-២ ក្នុង​ឆ្នាំ​​១៩៥៦
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-២ ក្នុង​ឆ្នាំ​១៩៥៧
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៤ ក្នុង​ឆ្នាំ​១៩៦១
  • កម្ពុជា ស្មើ ម៉ាឡេស៊ី ១-១ ក្នុង​ឆ្នាំ​​១៩៦១
  • កម្ពុជា ឈ្នះ ម៉ាឡេស៊ី ២-០ ក្នុង​ឆ្នាំ​១៩៧០
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៣ ក្នុង​ឆ្នាំ​១៩៧១
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៩ ក្នុង​ឆ្នាំ​១៩៩៥​
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ២-៧ ក្នុង​ឆ្នាំ​១៩៩៩
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ២-៣ ក្នុង​ឆ្នាំ​២០០០
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៥ ក្នុង​ឆ្នាំ​២០០២
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៦ ក្នុង​ឆ្នាំ​​២០០៧
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-៤ ក្នុង​ឆ្នាំ​២០១៤
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ២-៣ ក្នុង​ឆ្នាំ​២០១៦
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-៣ ក្នុង​ឆ្នាំ២០១៨​
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-១ ក្នុង​ឆ្នាំ​២០១៨
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-៣ ក្នុង​ឆ្នាំ២០២១​
  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៤ ក្នុង​ឆ្នាំ​២០២២
  • កម្ពុជា ស្មើ ម៉ាឡេស៊ី ២-២ ក្នុង​ឆ្នាំ​២០២៤

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម