ព័ត៌មានអន្ដរជាតិ
ព្យុះ Darragh បង្កប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ ខណៈ២នាក់ស្លាប់នៅអង់គ្លេស
មនុស្សរាប់ម៉ឺននាក់កំពុងប្រឈមមុខនឹងបញ្ហាគ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈមនុស្ស២នាក់បានបាត់បង់ជីវិតបន្ទាប់ពីព្យុះ Darragh បានបោកបក់ពាសពេញចក្រភពអង់គ្លេស។ យោងតាម BBC។
ការព្រមានអំពីអាកាសធាតុ បានបង្ហាញថា ខ្យល់ព្យុះនៅក្នុងប្រទេសអង់គ្លេស និងវែលបានផុតកំណត់នៅល្ងាចថ្ងៃអាទិត្យ ហើយព្យុះនេះបានរំកិលទៅអឺរ៉ុប ខណៈព្យុះនេះមានល្បឿនខ្យល់បក់រហូតដល់ ៩៣គីឡូម៉ែត្រក្នុងមួយម៉ោងនិង១០៨គីឡូម៉េត្រក្នុងមួយម៉ោង នៅតំបន់ឆ្នេរ។
ទោះយ៉ាងណា ការព្រមានទឹកជំនន់រាប់សិបនៅតែកើតមាននៅទូទាំងចក្រភពអង់គ្លេស ដោយសារកម្រិតទឹកទន្លេបានហក់ឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ ខណៈដែលកិច្ចខិតខំប្រឹងប្រែងសម្អាតមូលដ្ឋានកំពុងបន្តដើម្បីសម្អាតដើមឈើ និងកម្ទេចកម្ទីដែលដួលរលំ។
សមាគមបណ្តាញថាមពលដែលតំណាងឱ្យបណ្តាញថាមពលនៅចក្រភពអង់គ្លេសបាននិយាយថា អតិថិជនប្រហែល ១១៨០០០ នាក់បានគ្មានថាមពលអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យ ដោយសារតែព្យុះDarragh។ ទោះយ៉ាងណា អតិថិជន ១.៨ លាននាក់ នៃអ្នកដែលរងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនីទាក់ទងនឹងព្យុះនេះទទូលបានការផ្គត់ផ្គង់របស់ពួកគេឡើងវិញហើយ។
គួរបញ្ជាក់ថាមនុស្សរាប់លាននាក់បានជួបប្រទះភ្លៀង និងខ្យល់បន្ថែមទៀតកាលពីថ្ងៃអាទិត្យ បើទោះបីជាស្ថានភាពមិនសូវធ្ងន់ធ្ងរជាងកាលពីថ្ងៃសៅរ៍ដែលបានឃើញការព្រមានរបស់ការិយាល័យ Met ពណ៌ក្រហមដ៏កម្រ និងខ្យល់ខ្លាំងរហូតដល់ ១៥៤គីឡូម៉ែត្រក្នុងមួយម៉ោង។
លក្ខខណ្ឌនេះបានបណ្ដាលឲ្យមនុស្សពីរនាក់បានស្លាប់ក្នុងអំឡុងពេលព្យុះដោយសារដើមឈើបានដួលរលំលើរថយន្តនៅ Lancashire និង West Midlands នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែក។ ជាមួយគ្នានេះពេញមួយយប់កាលពីថ្ងៃសៅរ៍ សត្វគោចំនួន ៩ ក្បាលត្រូវបានសម្លាប់បន្ទាប់ពីខ្សែភ្លើងដាច់នៅឯកសិដ្ឋាន Cornwall ភាគខាងលិចអំឡុងពេលព្យុះ។
ការព្រួយបារម្ភអំពីទឹកជំនន់នៅតែមានការព្រមានចំនួន ៤៨ សម្រាប់សហគមន៍មាត់ទន្លេ។ ការប្រកាសអាសន្នគ្រោះទឹកជំនន់មិនសូវធ្ងន់ធ្ងរចំនួន ១៣៧ ផ្សេងទៀតក៏ត្រូវបានចេញដោយទីភ្នាក់ងារបរិស្ថានផងដែរ។ ចំណែកនៅទីក្រុងប្រទេវែលដែលទើបតែងើបឡើងវិញពីទឹកជំនន់ដែលបណ្តាលមកពីព្យុះ Bert កាលពីខែមុន ក៏មានការព្រមានអំពីទឹកជំនន់ចំនួនប្រាំបួន និងការជូនដំណឹងចំនួន ១៦ ត្រូវបានដាក់ជាធរមានផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ