Connect with us

ព័ត៌មានអន្ដរជាតិ

សមាគមពីឡុតថៃ ជំទាស់នឹង​ការ​អនុញ្ញាតឱ្យ​ពីឡុតបរទេស​ ធ្វើ​ការ​សម្រាប់​ជើងហោះហើរក្នុងស្រុក

បានផុស

នៅ

សមាគមអាកាសយានិក​ថៃ បាន​ជំទាស់​នឹង​ការ​សម្រេច​ចិត្ត​កាល​​ពេលថ្មីៗនេះ ដែលអនុញ្ញាតឱ្យអាកាសយានិកបរទេស​អាច​ធ្វើ​ការ​សម្រាប់​ការ​ហោះហើរក្នុងស្រុក​ជាបណ្តោះអាសន្ន​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំទាស់​នេះ​ធ្វើ​ឡើង​ក្រោយ​គណៈកម្មាធិការ​គោលនយោបាយ​គ្រប់គ្រង​ពលករ​បរទេសថៃ ​បាន​អនុម័ត​​សេចក្ដីសម្រេច​នេះ​កាលពី​​ចុង​ខែ​វិច្ឆិកា ​ក្រោម​ហេតុផលថា​ មាន​ការ​​ខ្វះ​ខាត​អាកាសយានិក​ ឬពីឡុត​ជាជនជាតិថៃ។

ប្រធានសមាគមអាកាសយានិក​ថៃ​ លោក Teerawat Angkasakulkiat បាន​និយាយកាល​ពីថ្ងៃសុក្រ​ថា​ សមាគមបានដាក់លិខិតទៅក្រសួងការងារ ដើម្បីស្នើសុំឱ្យមានការពិនិត្យឡើងវិញលើសេចក្តីសម្រេចដដែល​ ដោយជំទាស់នឹង​ការ​លើក​ឡើង​ដែល​ថា​ ខ្វះខាត​ពីឡុត​ជនជាតិថៃ។ ​

បើតាម​មន្រ្តី​ដដែល​ សមាគមបានដកស្រង់របាយការណ៍ឆ្នាំ ២០២៣ ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិល​ថៃ (CAAT) ដែលបានកត់សម្គាល់ថា ប្រទេសថៃមានអាកាសយានិកពាណិជ្ជកម្មចំនួន ៣ ០២៤ នាក់ រួមទាំង​អាកាសយានិកស្ទាត់ជំនាញជាង​ ១ ០២៦ នាក់​ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ក្នុង​អំឡុង​វិបត្តិកូវីដ១៩ និង​និស្សិតបញ្ចប់ការសិក្សាចំនួន ១ ២១៩ នាក់​ ដែល​មាន​មានអាជ្ញាប័ណ្ណ​អាកាសយានិក​ ហើយ​កំពុងរង់ចាំក្រុមហ៊ុនអាកាសចរណ៍ជ្រើសចូលបម្រើការ​។ ​លោក Teerawat បន្តថា​ តួលេខ​នេះ​បង្ហាញ​ថា​ ថៃ​មិន​ប្រឈម​មុខ​នឹង​កង្វះ​ខាតពីឡុត​នោះទេ​។

សមាគមចាត់ទុក​សេចក្ដីសម្រេច​របស់​គណៈកម្មាធិការ​គោលនយោបាយ​គ្រប់គ្រង​ពលករ​បរទេស​ ថាផ្ទុយនឹងយុទ្ធសាស្ត្រជាតិរយៈពេល ២០ ឆ្នាំស្តីពីការងារ ដែលមានបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់ឧស្សាហកម្ម និងសេវាកម្ម នាពេលអនាគត។ សមាគម​បន្ត​ថា ការអនុញ្ញាតឱ្យអាកាសយានិកបរទេសទៅធ្វើការក្នុងប្រទេសថៃ នឹង​មិនពង្រឹង ឬកែលម្អសមត្ថភាពរបស់​ពីឡុត​ថៃនោះ​ទេ ប៉ុន្តែផ្ទុយទៅវិញ វា​នឹង​ធ្វើឱ្យប៉ះពាល់ដល់ឱកាសការងាររបស់ពួកគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ វិនាទី មុន

សមាគមពីឡុតថៃ ជំទាស់នឹង​ការ​អនុញ្ញាតឱ្យ​ពីឡុតបរទេស​ ធ្វើ​ការ​សម្រាប់​ជើងហោះហើរក្នុងស្រុក

ព័ត៌មានជាតិ៦ នាទីutes មុន

សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៦%នៅក្នុងឆ្នាំ២០២៤ ជាមួយអត្រាអតិផរណាទាប

ព័ត៌មានជាតិ៧ នាទីutes មុន

នគរបាលខណ្ឌសែនសុខ បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងពន្យល់ពីផលប៉ះពាល់ នៃគ្រឿងញៀន ជូនពលរដ្ឋ

កីឡា៨ នាទីutes មុន

ព្រឹក​នេះ ក្រុម​កម្ពុជា​ចេញ​ដំណើរ​ទៅ​សិង្ហបុរី​ជា​មួយទំនុក​ចិត្ត​ខ្ពស់

ព័ត៌មានជាតិ១០ នាទីutes មុន

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ គឺផ្ដោតលើការផ្ដល់សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ព័ត៌មានជាតិ២៣ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដឹងហើយ ទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad 

Sokha Hotels

ព័ត៌មានពេញនិយម