ព័ត៌មានជាតិ
ដូងក្រអូបកំពុងមានទីផ្សារល្អ នៅក្នុងស្រុកមួយចំនួនជាប់ព្រំដែនថៃ
ដូងក្រអូប គឺជាប្រភេទដូងម្យ៉ាងដែលមានរាងរៅមិនខុសពីដូងតុកកែប៉ុន្មានឡើយ តែទំហំផ្លែតូចៗ ខុសពីដូងធម្មតា ឬដូងភ្លើងជាដើម ប៉ុន្តែសម្រាប់រសជាតិគឺទឹកដូងក្រអូប ផ្អែមក្រអូបឈ្ងុយដែលធ្វើឲ្យអ្នកផងទាំងឡាយចូលចិត្តពិសារ។
អ្នកស្រី សោ សុខារី ជានាយិកាសាលាបឋមសិក្សាលំផាត់ និងជាម្ចាស់ចម្ការដូងខ្នាតមធ្យម នៅក្នុងភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានរៀបរាប់ថា ដីចំការទំនេរដែលនៅខាងក្រោយផ្ទះ គឺស្វាមីអ្នកស្រីបានទិញពូជដូងក្រអូបនេះយកមកដាំទាំងខាងមុខផ្ទះ និងទាំងខាងក្រៅផ្ទះ ព្រោះគិតថា ដូងនេះមានកម្ពស់ទាបៗ ផ្លែច្រើន។
អ្នកស្រីនាយិការបានបន្តថា ឥឡូវទើបតែប៉ុន្មានឆ្នាំប៉ុណ្ណោះដូងក្រអូបរបស់អ្នកស្រី ចាប់ផ្ដើមហុចផលជាបណ្ដើរៗហើយ ដោយទីផ្សារគឺមិនចាំបាច់យើងកាប់យកទៅលក់នោះឡើយ ព្រោះប្រភេទដូងក្រអូបនេះមានឈ្មួញចុះមកទិញដល់ផ្ទះតែម្ដង ដោយលក់បានតម្លៃសមរម្យ គឺជាង ១ ពាន់រៀល ក្នុងមួយផ្លែ ដូច្នេះអ្នកស្រីអាចទទួលយកបាន និងកំពុងបន្តគម្រោងក្នុងការដាំដូងក្រអូបនេះបន្ថែមទៀត ទៅលើដីដែលនៅសេសសល់។
អ្នកស្រីបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននៅតាមភូមិក្នុងស្រុកចំនួន ៣ គឺស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ក៏មានប្រជាពលរដ្ឋដាំដើមដូងក្រអូបនេះច្រើនគួរសមបន្ទាប់ពីខេត្តប៉ៃលិន ព្រោះកាលពីមុនឈ្មួញបានចុះទៅទិញដូងពីខេត្តប៉ៃលិនយកទៅលក់ក្នុងក្រុងបាត់ដំបង ប៉ុន្តែពេលនេះឈ្មួញបានលូកដៃមកដល់ស្រុកទាំងបីជាប់ព្រំដែនថៃហើយ ដូច្នេះសម្រាប់ទីផ្សារដូងក្រអូបមិនលំបាកទៀតឡើយ។
កន្លងមកយើងធ្លាប់តែឃើញអ្នកលក់ផ្លែដូងក្រអូបដែលដឹកតាមរថយន្តទៅឈប់សុំចតនៅតាមផ្លូវសាធារណៈ ឬនៅតាមសួនក្នុងក្រុងបាត់ដំបង ដើម្បីកាប់ផ្លែដូងលក់ជូនអតិថិជនដែលនិយមចូលចិត្តពិសារទឹកដូង បើទោះបីជាផ្លែដូងក្រអូបមានទំហំតូច ប៉ុន្តែទឹកវា ផ្អែមឈ្ងុយឆ្ងាញ់ពិសា។
សម្រាប់ការលក់ដូងក្រអូបនេះ អ្នកលក់ផ្លែដូងនេះមានវិធីសាស្រ្តចំនួន ពីរ យ៉ាងសម្រាប់លក់គឺ ផ្លែដូងដែលកាប់ក្បាលធម្មតាក្នុងមួយផ្លែតម្លៃ ២.៥០០ រៀល រីឯម្យ៉ាងទៀត គឺអ្នកលក់បានឆ្កឹះលលាដ៏ចេញទាំងអស់ដោយនៅសល់តែសាច់ដូង និងទឹកនៅខាងក្នុងងាយស្រួលឲ្យអតិថិជនពិសាទឹក ហើយបានញ៉ាំទាំងសាច់ដូងនោះថែមទៀត ដែលវិធីសាស្ត្ររបៀបនេះគឺអ្នកលក់ អាចបានកំណត់តម្លៃក្នុងមួយផ្លែ ៣.០០០ រៀល៕
អត្ថបទ : សោ និយមរ័ត្ន
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់