កីឡា
Antonio អាចអវត្តមានពីបាល់ទាត់មួយឆ្នាំ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍
កីឡាករ Michail Antonio នឹងចំណាយពេលច្រើន ក្នុងការសម្រាកព្យាបាលរបួស បន្ទាប់ពីបានទទួលការវះកាត់ជោគជ័យកាលពីថ្ងៃអាទិត្យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍។
ក្លិប West Ham បានបញ្ជាក់ថា កីឡាករអន្តរជាតិហ្សាម៉ាអុីក បានទទួលការវះកាត់រួចរាល់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ហើយក្លិបក៏បានបញ្ជាក់ផងដែរថា រូបគេបានបាក់ឆ្អឹងអវយវៈ ក្រោមនៅក្នុងឧបទ្ទវហេតុនេះ។
យោងតាមកាសែត The Guardian កីឡាករ Antonio ទំនងជាអវត្ដមានពីសកម្មភាពបាល់ទាត់យ៉ាងហោចណាស់មួយឆ្នាំ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះនឹងខកខានប្រកួត Premier League នៅរដូវកាលនេះ។ តាមការរំពឹងទុក គាត់នឹងចំណាយពេល១២ខែ ក្នុងការស្តារនីតិសម្បទាឡើងវិញ។ សញ្ញាអវិជ្ជមានមួយចំនួនផងដែរអាចធ្វើឲ្យ Antonio មិនអាចចូលប្រឡូកក្នុងអាជីព ហើយអាចត្រូវបានបង្ខំឲ្យព្យួរស្បែកជើង ប៉ុន្តែយ៉ាងមិញឥឡូវនេះ គាត់នឹងត្រូវបានតាមដានបន្ដនៅក្នុងមន្ទីរពេទ្យ។
កីឡាករ Antonio ជាតួអង្គសំខាន់សម្រាប់ក្រុម West Ham បន្ទាប់ពីផ្លាស់ចូលរួមជាមួយក្រុមមួយនេះតាំងពីឆ្នាំ២០១៥ ហើយបង្ហាញខ្លួនបាន២៦៨ប្រកួត និងស៊ុតបញ្ចូលទីបាន៦៨គ្រាប់៕
ប្រែសម្រួល៖ ផា រតនា
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់