ជីវិតកម្សាន្ដ
Cha Eun Woo ត្រូវគេរិះគន់យ៉ាងធ្ងន់ ក ក្រោយបង្ហោះរូបចំពេលប្រទេសជាតិកំពុងចលាចលនយោបាយ
Cha Eun Woo កំពុងរងការរិះគន់យ៉ាងដំណំដោយបានអាប់ដេត Instagram ផ្ទាល់ខ្លួននូវការបង្ហោះដ៏សាមញ្ញមួយ ដែលទំនងជាមានបំណងចង់ឲ្យអ្នកគាំទ្រតាមដានពីកាលវិភាគដ៏មមាញឹករបស់គាត់ ប៉ុន្តែវាបានក្លាយជាកត្តាជំរុញឲ្យមានការជជែកដេញដោលលើអ៊ីនធឺណិតដ៏ក្តៅគគុក។ ជាពិសេស នេះជាពេលវេលាស្របគ្នា នឹងរយៈពេលនៃភាពចលាចលនយោបាយដ៏ខ្លាំងក្លានៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាផ្ទៃខាងក្រោយដែលបង្កើនរាល់ការចុច និងបញ្ចេញមតិ។
ការរិះគន់នេះកើតឡើងនៅពេលដែលប្រទេសកូរ៉េកំពុងប្រឈមមុខនឹងរលកនៃការតវ៉ា ដែលអំពាវនាវឲ្យមានការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់គាត់ កាលពីពេលថ្មីនេះៗ។
ឥស្សរជនសាធារណៈដែលបញ្ចេញមតិ និងគាំទ្រក្រុមបាតុករ បានទទួលការសរសើរ ខណៈដែលមនុស្សជាច្រើនដែលបានជ្រើសរើសរក្សាភាពស្ងៀមស្ងាត់ ឬចែករំលែកខ្លឹមសារដែលមិនពាក់ព័ន្ធ បានប្រឈមមុខនឹងការត្រួតពិនិត្យជាសាធារណៈ។ ប៉ុន្តែការបង្ហោះរូបភាពរបស់សមាជិកក្រុមASTRO ថតក្នុងអំឡុងពេលថតរូប VOGUE Korea ថ្មីៗនេះ ត្រូវអ្នកលេងអ៊ីនធឺណិតជាច្រើនជឿថាមិនសមរម្យ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្នផ្ទាល់តែម្ដង។
ការបញ្ចេញមតិលើការបង្ហោះ បង្ហាញពីការខកចិត្តពីសំណាក់អ្នកលេងអ៊ីនធឺណិត ខណៈអ្នកខ្លះអះអាងថា តារាប្រុសធ្វេសប្រហែសចំពោះវិបត្តិជាតិ។ អ្នកខ្លះបានមើលឃើញការបង្ហោះរបស់លោកថា ជាការកត់សម្គាល់យ៉ាងខ្លាំងចំពេលមានភាពមិនពេញចិត្ត។ ជាពិសេសគេចោទ Cha Eun Woo មិនបានយកចិត្តទុកដាក់ចំពោះការតស៊ូរបស់ជនរួមជាតិ ក្នុងពេលដែលអ្នកផ្សេងទៀតតស៊ូដើម្បីសេរីភាពរបស់ពួកគេ គាត់បែរជាមានការព្រួយបារម្ភជាមួយនឹងការផ្សព្វផ្សាយគម្រោងបន្ទាប់របស់គាត់ទៅវិញ។ ដោយអ្នកខ្លះថែមទាំងប្រើភាសាប្រមាថ ដោយគូររូបលោកជានិមិត្តរូបនៃការផ្តាច់ទំនាក់ទំនងរវាងឥស្សរជនដែលមានសិទ្ធិថែមទៀតផង។
ទោះយ៉ាងណាក៏ដោយ ក៏មានអ្នកគាំទ្រមួយចំនួនធំទៀត និងអ្នកសង្កេតការណ៍ជាច្រើនបានប្រញាប់ប្រញាល់ការពារតារាសម្ដែងប្រុសវ័យ ២៧ឆ្នាំថា គាត់ជាអ្នកសិល្បៈ មិនមែនអ្នកនយោបាយទេ ការងាររបស់គាត់គឺដើម្បីកម្សាន្ត ផ្តល់ការគេចចេញពីការពិតដ៏អាក្រក់នៃពិភពលោក។ ការបញ្ចេញមតិខ្លះ ហាក់ដូចជាជិះជាន់យ៉ាងខ្លាំងដល់រូបលោកពេកហើយ គ្រាន់តែបង្ហោះរូបចំពេលប្រទេសជួបវិបិត្តនយោបាយខុសដែរមែនទេ?
យ៉ាងណាមិញ សម្ពាធលើតារាល្បីៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីដោះស្រាយបញ្ហានយោបាយកំពុងកើនឡើង ហើយស្ថានភាពបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅពេលដែលការតវ៉ារីករាលដាល អ្នកមលេងអ៊ីនធឺណេតកូរ៉េកំពុងមើលឥស្សរជនសាធារណៈយ៉ាងដិតដល់ ចំពោះការឆ្លើយតបរបស់ពួកគេទៅលើប្រទេសសជាតិរបស់ខ្លួន

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Yoon រងចម្រូងចម្រាសជាថ្មី ក្រោយមហាជនកូរ៉េចោទថា លោកអនុវត្តសាសនា shamanistic

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ