Connect with us

ព័ត៌មានជាតិ

ទឹកជ្រោះចាអ៊ុងរបស់ខេត្តរតនគិរី មានសម្រស់ធម្មជាតិ មិនចាញ់ទឹកជ្រោះប៊ូស្រារបស់ខេត្តមណ្ឌលគិរីឡើយ

បានផុស

នៅ

បើនិយាយអំពីទឹកជ្រោះភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា គេនឹងនឹកឃើញភ្លាមដល់ទឹកជ្រោះប៊ូស្រា នៅក្នុងខេត្តមណ្ឌល​គិរី ក៏ប៉ុន្តែ ខេត្តរតនគិរីឯណេះវិញ ក៏មានទឹកជ្រោះឈ្មោះ ចាអ៊ុង ដ៏ស្រស់ស្អាតផងដែរ។ ទឹកជ្រោះចាអ៊ុង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ មានទីតាំងស្ថិតនៅក្នុងឃុំចាអ៊ុង ស្រុកអូរជុំ ដែលមានចម្ងាយប្រមាណ៩ គីឡូ​ម៉ែត្រពីទីរួមខេត្តរតនគិរី។ រមណីយដ្ឋានទឹកជ្រោះនេះ បានបើកឱ្យភ្ញៀវចូលទស្សនានៅក្នុងឆ្នាំ២០០៥ ជាកន្លែងបែបធម្មជាតិមួយពោរពេញដោយ ព្រៃភ្នំ ជ្រលងដងអូរ មានវល្លិ៍ មានទឹកហូរធ្លាក់ក្នុងជ្រោះមាន២ ដំណាក់កាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹកជ្រោះចាអ៊ុង មានកម្ពស់ទឹកធ្លាក់ដល់ទៅ ២៥ម៉ែត្រ កម្ពស់ទឹកខ្ពស់ជាងទឹកជ្រោះកាចាញ ដែលទទួលទឹកពីភ្នំស្វាយ ដោយមានទឹកធ្លាក់គ្រប់រដូវកាល។ ប៉ុន្តែ ប៉ុន្មានខែចុងក្រោយនេះ ការប្រើប្រែប្រួលអាកាសធាតុ ធ្វើឱ្យទឹកជ្រោះចាអ៊ុង មានទឹកហូរច្រើននារដូវវស្សាត្រឹមខែមេសាប៉ុណ្ណោះ ឯរដូវប្រាំងវិញ មានទឹកហូរតិចៗ។ ឈ្មោះថា ទឹកជ្រោះចាអ៊ុង នេះ ត្រូវបានដាក់ដោយ កុល​សម្ព័ន្ធគួយ ដែលរស់នៅជិតនោះ។

លោក ត្រេន កន ជាគណៈកម្មការតំបន់ទឹកជ្រោះចាអ៊ុង បានឲ្យដឹងថា តំបន់ទឹកជ្រោះចាអ៊ុង ត្រូវបានគ្រប់គ្រងដោយសហគមន៍ចាអ៊ុង មានគណៈកម្មការចំនួន៥ រូប ផ្តួចផ្តើមគំនិត សាងសង់ជណ្តើរប្រវែង ៣៨ ម៉ែត្រ នៅក្នុងឆ្នាំ២០០៧ មូលនិធិឃុំមាន១២ ៩២០ ០០០រៀល និងទុនចូលរួម ៣០ ០០០ រៀល។ គណៈកម្មការ បានកសាងកន្លែងកម្សាន្ត ការពារ និងអភិវឌ្ឍធនធានធម្មជាតិនេះ។ លោកបន្តថា សម្រាប់ការលក់សំបុត្រ នៅខែវស្សា មិនសូវមានភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តទេ ដោយសារភ្ញៀវពិបាកធ្វើដំណើរ។ ចំពោះការលក់ដូរឥវ៉ាន់ គ្រឿងឧបភោគ បរិភោគ និងវត្ថុអនុស្សាវរីយ៍ ពីមុនធ្លាប់មានលក់ដែរ តែបច្ចុប្បន្ន មិនមានលក់បន្តទៀត ដោយកាលកន្លងទៅ បានជួបវិបត្តិ COVID-19 ហើយទឹកជ្រោះ ឆ្នាំខ្លះរីង ឆ្នាំខ្លះទៀត នៅសល់ទឹកតិចៗ  ដែលជាបញ្ហា។ ភ្ញៀវមានតែខែប្រាំងប៉ុណ្ណោះ តែខែវស្សាវិញ មិនមានភ្ញៀវកើនឡើងទេ។ ក្នុងនាមជាគណៈកម្មការ លោកអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយសហគមន៍ មានថវិកាអភិវឌ្ឍនៅកន្លែងនេះ។

ចំពោះការលក់សំបុត្រវិញ គឺសម្រាប់ទោចក្រយាន យានយន្ត ដូចជា រថយន្តក្រុង ២០ កៅអីឡើង គឺតម្លៃសំបុត្រ ២ម៉ឺនរៀល  រថយន្ត១២កៅអីឡើង តម្លៃ១ម៉ឺនរៀល រ៉ឺម៉ក់កង់បី តម្លៃ៤ពាន់រៀល ម៉ូតូតម្លៃ២ពាន់រៀល ខណៈរថយន្ត Car Entrance មិនគិតថ្លៃសំបុត្រទេ។

បើនិយាយពីសម្រស់របស់ទឹកជ្រោះចាអ៊ុង គឺមិនខុសពីទឹកជ្រោះផ្សេងៗនៅខេត្តរតនគិរីនោះទេ ពោល គឺមានដើមឈើធំៗនៅព័ទ្ធទឹកជ្រោះ រុក្ខជាតិវល្លិ៍ដុះជាច្រើន និងមានចំហាយទឹកដូចចុះអាប់ លាយឡំនឹងខ្យល់បង្កើតជាសំណើម បង្កលក្ខណៈយ៉ាងប្រសើរសម្រាប់រុក្ខជាតិនៅក្បែរៗនោះ។ ខ្សែទឹកហូរទី១ មានថ្មដូចជាជញ្ជាំង គង្គាថ្លាយង់ ហូរខ្មួលខ្មាញ់ កាត់ផ្ទាំងសិលា ដែលជាកន្លែង ភ្ញៀវទេសចរទៅងូតទឹកលេងបាន និងសម្រាកត្រង់កញ្ចុះ លំហែ ហូបអាហារដែលទិញពីកន្លែងផ្សេង អង្គុយបរិភោគ និងងូតទឹកលេងកម្សាន្តយ៉ាងត្រជាក់ និងស្រូបយកខ្យល់បក់មកជាមួយនឹងចំហាយទឹកតូចមកប៉ះត្រូវខ្លាំងឡើងត្រជាក់ អមជាមួយសំឡេងទឹកហូររំពងព្រៃភ្នំ រំសាយអស់ទុក្ខកង្វល់នានា។

បន្ទាប់ពីសម្រាក និងងូតទឹកលេង ថតរូប រួចមក ភ្ញៀវក៏បន្តដំណើរទៅមិនឆ្ងាយពីទីនោះ តាមកាំជណ្តើរកាច់បត់ចុះបត់ឡើង ទៅដល់ផ្ទាំងថ្មធំ ជារាងគុហា ខ្សែទឹកហូរធ្លាក់ពីលើផ្ទាំងថ្មដា បែកជាផ្សែង អាចឈរថតរូបភាពនៅលើរានហាលជាទេសភាពទឹកកំពុងហូរធ្លាក់បានយ៉ាងស្រស់ត្រកាល។ ចំណែក ចំហាយទឹកដែលប៉ះនឹងកម្តៅថ្ងៃពេលចោលភ្នែកមើលទៅ បង្កើតបានជាឥន្ធនូដ៏ស្រស់ស្អាតគួរឱ្យចង់គយគន់ លាយនឹងសំឡេងទឹកធ្លាក់ដ៏ពិរោះរណ្តំថែមទៀត។

នៅឆ្នាំ២០២៥ ខាងមុខនេះ គណៈកម្មការសហគមន៍ចាអ៊ុង គ្រោងនឹងបន្តសាងសង់ជណ្តើរឈើការពារ ថែរក្សាសម្បត្តិធម្មតាជាតិ រមណីយដ្ឋាននេះ និងកសាងកន្លែងកម្សាន្តមួយនេះ ប្រកបដោយសុវត្ថិភាព៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៤ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍១៥ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម