ព័ត៌មានអន្ដរជាតិ
ថៃ មានអ្នកស្លាប់ម្នាក់ទៀតដោយសារកូវីដ ហើយឆ្លងថ្មី៧៨ករណី
នៅថ្ងៃចន្ទនេះ ប្រទេសថៃបានប្រកាសមានអ្នកស្លាប់ម្នាក់ទៀតដោយសារជំងឺកូវីដ១៩ ដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៧៨នាក់។
ស្របពេលជាមួយគ្នានោះ ការឆ្លងថ្មី៧៨ករណីត្រូវបានកត់ត្រា ដោយនាំឲ្យករណីឆ្លងសរុបចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកើនដល់២៧,០០៥ករណី។
អ្នកនាំពាក្យរដ្ឋបាលស្ថានភាពជំងឺកូវីដ១៩ (CCSA) លោកស្រី Apisamai Srirangson បាននិយាយថា អ្នកស្លាប់ថ្មីគឺជាបុរសអាយុ៨៨ឆ្នាំម្នាក់ ដែលបានស្លាប់កាលពីថ្ងៃសៅរ៍។ គាត់រស់នៅជិតផ្សារ Pornpat ក្នុងស្រុក Thanyaburi ខេត្ត Pathum Thani ដែលជាតំបន់ផ្ទុះជំងឺកូវីដ១៩កាលពីខែមុន។
វេជ្ជបណ្ឌិត Apisamai បាននិយាយថា សមាជិកគ្រួសាររបស់បុរសដែលស្លាប់ គឺជាអ្នកលក់នៅផ្សារនោះ ប៉ុន្តែពួកគេមិនបង្ហាញរោគសញ្ញាកូវីដទេ។ វីរុសប្រហែលជាត្រូវបានចម្លងដោយមិត្តភក្តិឬអ្នកស្គាល់គ្នាដែលបានមកលេងគាត់ បន្ទាប់ពីទៅផ្សារ។
គួរបញ្ជាក់ថា ករណីសរុបនៅថ្ងៃចន្ទនេះគឺបូករួមទាំងការនាំចូល៤ករណីផងដែរដោយក្នុងនោះមានមកពីប្រទេសមីយ៉ាន់ម៉ា អារ៉ាប់រួម ប៉ូឡូញនិងបារ៉ែន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ បញ្ជាក់ពេលវេលាបើកប្រទេសឡើងវិញទាំងស្រុង និងដកការរឹតត្បិតទាក់ទងជំងឺកូវីដ១៩
ចុចអាន៖ ទ្រាំមិនបាន! លោក ប្រាយុទ្ធ យកអាល់កុលបាញ់ក្រុមអ្នកកាសែត ព្រោះខឹងសួរសំណួរមួយ (មានវីដេអូ)
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់