Connect with us

ព័ត៌មានជាតិ

ប.ស.ស ផ្សព្វផ្សាយលក្ខខណ្ឌ និងនីតិវិធី នៃការផ្ដល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដល់មន្ត្រី សំដៅធានាប្រសិទ្ធភាពការងារ

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ បានរៀបចំ​ពិធី​ផ្សព្វផ្សាយ​ប្រកាស​ស្ដីពី “​លក្ខខណ្ឌ បែបបទ និង​នីតិវិធី​ នៃ​ការផ្ដល់សេវា​ព្យាបាល ​និង​ថែទាំ​វេជ្ជសាស្ត្រ សេវា​ស្ដារ​នីតិសម្បទា សេវា​ ឬ​ ការ​ព្យាបាល ​និង​ការថែទាំ​វេជ្ជសាស្ត្រ​ដែល​មិន​រាប់​បញ្ចូល និង​ការផ្ដល់សេវា​បង្ការ​សុខភាព និង​ការ​កំណត់​បញ្ជី​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ជា​កាតព្វកិច្ច​”​ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក នៃ ប​.​ស​.​ស​. សំដៅ​ធានា​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​ ៩ ខែធ្នូ ឆ្នាំ ​២០២៤​ នេះ លោក ប៉ែន នរៈ​វុ​ធ អគ្គនាយករង ប​.​ស​.​ស​. តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា​ ពិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ដំណើរការ​ នៃ​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្តិ នា​ពេល​បច្ចុប្បន្ន​ ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក នៃ ប​.​ស​.​ស​. សំដៅ​ធានា​ប្រសិទ្ធភាព ​នៃ​ការ​អនុវត្ត​របប​សន្តិសុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​អគ្គនាយករង ប​.​ស​.​ស​. បាន​លើកឡើងថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក នៃ​ប​.​ស​.​ស​. ចាំបាច់​ត្រូវមាន​ចំណេះដឹង សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផ្តល់សេវាជូន​សមាជិក ប​.​ស​.​ស​. ដើម្បី​ឆ្លើយតប​ទៅនឹង​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​ឱ្យមាន​ប្រសិទ្ធភាព ច្បាស់លាស់ និង​ទាន់ពេលវេលា។

តាមរយៈ​ពិធី​ផ្សព្វផ្សាយ​ពេញ​មួយ​ព្រឹក​នេះ លោក​អគ្គនាយករង សង្ឃឹមថា ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក នៃ ប​.​ស​.​ស​. ដែល​ចូលរួម​ទាំងអស់ នឹង​យកចិត្តទុកដាក់​ស្ដាប់​ការធ្វើ​បទ​បង្ហាញ និង​សាកសួរ​ទៅកាន់​វាគ្មិន​ឱ្យបាន​ផុសផុល ដើម្បី​ទទួលបាន​ចំណេះដឹង និង​បទពិសោធ​ថ្មីៗ យកទៅ​បំពេញការងារ បម្រើសេវា​ជូន​សមាជិក ប​.​ស​.​ស។

គួរ​បញ្ជាក់​ថា ពិធី​ផ្សព្វផ្សាយ​នេះ ប្រព្រឹត្តទៅ​នៅ​សាល​ប្រជុំ​សន្ដិភាព ទីស្នាក់ការ​កណ្ដាល ប​.​ស​.​ស​. ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្នាក់ការ​កណ្ដាល​ដោយផ្ទាល់ និង​ប្រធាន អនុប្រធាន​សាខា​ខេត្ត​-​ខណ្ឌ តាមរយៈ​ប្រព័ន្ធ Zoom សរុប​ប្រមាណ​ជាង ៣០០ រូប៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ វិនាទី មុន

ប.ស.ស ផ្សព្វផ្សាយលក្ខខណ្ឌ និងនីតិវិធី នៃការផ្ដល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដល់មន្ត្រី សំដៅធានាប្រសិទ្ធភាពការងារ

សន្តិសុខសង្គម១០ នាទីutes មុន

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមក្មេងទំនើង ១៣ នាក់ បង្កហិង្សា ៥ ករណី

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

ឧកញ៉ា ហ៊ួត ជា បន្តចែករង្វាន់ម៉ូតូ ២ខែជាប់គ្នា ហើយថ្មីៗនេះអតិថិជនមួយរូបទៀត ទទួលរង្វាន់រង្វាន់ទី២ នូវម៉ូតូ ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ដ៏ថ្មីស្រឡាងមួយគ្រឿង

ជីវិតកម្សាន្ដ២២ នាទីutes មុន

ខេម ចេញសារដាស់តឿនសាធារណជនថា “យើងអាចភ្លេចអេដស៍ ប៉ុន្តែអេដស៍មិនភ្លេចយើងទេ”

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ក្រុមហ៊ុនថាមពលយក្សអាមេរិក​ និងអង់គ្លេស ប្ដេជ្ញា​បោះទុនជាង ២០ ប៊ីលាន​ដុល្លារ​ នៅឥណ្ឌូណេស៊ី ​

Sokha Hotels

ព័ត៌មានពេញនិយម