Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

បានផុស

នៅ

តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលមានសមត្ថភាពទទួលអ្នកជំងឺសម្រាក សរុបចំនួន ២០០គ្រែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួងសុខាភិបាល ឱ្យដឹងថា  គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ នឹងសាងសង់នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មានផ្ទៃដី ២២ ២៤៣ម៉ែត្រការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ ៤ ៨៩១ ម៉ែត្រការ៉េ ដែលមានបណ្តោយ ៨៣,៨០ម៉ែត ទទឹង ៥៩,៨០ម៉ែត្រការ៉េ និងកំពស់ ៤០,៨០ម៉ែត មាន ៨ជាន់ (រាប់ទាំងជាន់ក្រោមដី) ស្មើនឹង ២៧ ០៧៩ ម៉ែត្រ។

តាមក្រសួងសុខាភិបាល មន្ទីរពេទ្យនេះនឹងរចនាឡើងតាមស្ដង់ដារអន្ដរជាតិ ជាមួយនិងឧបករណ៍ បច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិមកធ្វើការសហការគ្នា ប្រឹងប្រែង រុករកនវានុវត្ដន៍ថ្មីៗបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល។

ក្រសួងសុខាភិបាល អះអាងថា គម្រោងសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងជំរុញការធ្វើទំនើបកម្ម និងនវានុវត្តន៍ ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សជំនាញសុខាភិបាលឱ្យកាន់តែល្អប្រសើរ។

ដើម្បីឱ្យពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រព្រឹត្តដោយរលូន នៅព្រឹកថ្ងៃទី០៩ ខែធ្នូ នេះ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើពិធីប្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះ សាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខចម្រុងម្រើន។

នៅពីធីក្រុងពលី រដ្ឋមន្រ្តីក្រសួងសុខភិបាល បានលើកឡើងថា តាមរយៈយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ផ្ដោតសំខាន់ទៅលើសុខភាព ការបណ្ដុះបណ្ដាលធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ក្នុងការកសាងប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ ដែលក្នុងនោះ គម្រោងមន្ទីរពេទ្យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងជំនាញសុខាភិបាល រួមទាំងការបញ្ជូលបច្ចេកវិទ្យាសុខាភិបាលឈានមុខ សម្រាប់ការធ្វើនវានុវត្ដន៍វិស័យសុខាភិបាល ឱ្យកាន់តែរឹងមាំ និងរីកចម្រើនតទៅអនាគត។

តាមលោក ឈាង រ៉ា គម្រោងមន្ទីពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល នឹងឆ្លុះបញ្ចាំងកាន់តែច្បាស់ពីការយកចិត្ដទុកដាក់របស់ក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅធ្វើឱ្យកាន់បានប្រសើរឡើងនូវសុខភាពសាធារណៈ សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពជាសកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២៧ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម