Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសអាសន្នចំពោះព្យុះភ្លៀងខ្លាំង នៅភាគខាងត្បូង 

បានផុស

នៅ

ប្រទេសថៃបានប្រកាសអាសន្នឲ្យខេត្តភាគខាងត្បូងមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ប៉ុន្មានថ្ងៃខាងមុខ នឹងមានព្យុះភ្លៀងខ្លាំង ដែលអាចបង្កទុក្ខវេទនាដល់ប្រជាជនកាន់តែខ្លាំង។

(រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤, មជ្ឈមណ្ឌលប្រតិបត្តិការជួយជនរងគ្រោះដោយទឹកជំនន់ និងបំណាក់ដី បានព្រមានឲ្យគ្រប់គ្នាប្រយ័ត្ន ខណៈលោកឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai ចេញបញ្ជាឲ្យមន្ត្រីជាង ៤ ០០០នាក់ ចេញឈរជើង ដើម្បីត្រៀមខ្លួនធ្វើទប់ទល់និងធ្វើប្រតិបត្តិការនៅក្នុងតំបន់នានា។

មិនត្រឹមប៉ុណ្ណឹង នាយកដ្ឋានធនធានទឹក ក៏បានដាក់ដំឡើងម៉ាស៊ីនបូមទឹក៥០០គ្រឿងរួចហើយផងដែរ នៅក្នុងតំបន់ងាយរងគ្រោះ ជាពិសេសស្រុក Cha-uat និង Hua Sai នៃខេត្ត Nakhon Si Thammarat តែម្តង។

(រូបថត៖ Bangkok Post)

កាលពីសប្តាហ៍មុន នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ ក៏បានព្រមានឲ្យខេត្តចំនួន១៤ដូចជា ​Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat, Ranong, Phang Nga, Phuket, Krabi, Trang, និង Satun ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបំណាក់ដីនិងជំនន់រហ័សផងដែរ។

តាមពិតទៅ ខេត្តភាគខាងត្បូងថៃ ត្រូវវាយប្រហារដោយគ្រោះទឹកជំនន់រួចទៅហើយ ដោយគិតចាប់ពីថ្ងៃទី២២ខែវិច្ឆិកាដល់ថ្ងៃទី៩ខែធ្នូ ទឹកជំនន់បានជន់លិចផ្ទះ ៦៦៤ ១៧៣ខ្នង នៅទូទាំង៨៧ស្រុកក្នុង ១០ខេត្ត ហើយឆក់យកអាយុជីវិតមនុស្សចំនួន៣១នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១៧ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម