ចរាចរណ៍
យុវជនម្នាក់ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បុកពីក្រោយ រួចកិនស្លាប់
យុវជនម្នាក់ ជិះម៉ូតូក្រោមស្ពានសុខៗ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បុកពីក្រោយ រួចកិន ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ៤៥ នាទីយប់ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចក្រោមស្ពានអាកាសព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានបុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ងត៍ SCG ពាក់ស្លាកលេខភ្នំពេញ 5A-0995 ក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង បើកតាមក្រោមស្ពាន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបុកម៉ូតូ Honda Beats ០១ គ្រឿង គ្មានស្លាកលេខ កំពុងធ្វើដំណើរតាមក្រោមស្ពានពីក្រោយ ហើយកិន បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ។ ចំណែកអ្នកបើករថយន្តបង្ក បានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយកម៉ូតូ និងរថយន្តរក្សាទុក រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់