ព័ត៌មានអន្ដរជាតិ
បុរស៥នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងអាងត្រីប្រហុកក្នុងខេត្ត Petchabun ប្រទេសថៃ
បុរស៥នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងអាងផ្អាប់ត្រីប្រហុកនៅរោងចក្រមួយកន្លែងក្នុងស្រុក Lom Sak ក្នុងខេត្តភាគខាងជើងប្រទេសថៃ កាលពីល្ងាចថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី០៩ខែធ្នូនេះ។

ប៉ូលិសនៅស្រុក Lom Sak បានទទួលដំណឹងថា មានមនុស្សស្លាប់នៅរោងចក្រនៅ Tambon Nong Khai នៅម៉ោងប្រហែល៥ល្ងាច។ បុរសដែលស្លាប់ត្រូវបានគេស្គាល់អត្តសញ្ញាណត្រឹមតែឈ្មោះ Lam អាយុ ៦៩ ឆ្នាំ Lad អាយុ ៦៨ ឆ្នាំ Jakkrit Senanut អាយុ៥០ឆ្នាំ Hia Wan និង Suparerk Chatchuea អាយុ ៣០ឆ្នាំ។
មុនពេលរកឃើញ ស្ត្រីអាយុ៦៦ឆ្នាំ ដែលជាមិត្តរបស់ម្ចាស់រោងចក្របានប្រាប់ប៉ូលិសតាមរយៈ hotline ថា ម្ចាស់រោងចក្រមិនអាចទាក់ទងកូនប្រសារ និងកម្មកររោងចក្របានទេ។ បន្ទាប់មកប៉ូលិសល្បាតបានចុះទៅដល់កន្លែងកើតហេតុហើយរកឃើញសាកសពបុរសទាំងនោះ។
ប៉ូលិសបានឲ្យដឹងថា ម្ចាស់រោងចក្របានបញ្ជាឲ្យកម្មករសម្អាតអាងមុននឹងមិនអាចទំនងជាមួយពួកគេ។
មូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមនុស្សស្លាប់នេះមិនត្រូវបានដឹងនៅឡើយទេ ដោយប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុនៃការស្លាប់នេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់