Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់ឱ្យអ្នកលក់ផលិតផល ត្រូវឈប់លក់ភ្លាម បើអ្នកជំនាញរកឃើញប៉ះពាល់សុខភាព ទោះសល់ស្តុកច្រើនក៏ដោយ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រាប់ឱ្យអ្នកលក់ផលិតផលអនឡាញ អាហារបំប៉ន គ្រឿងសម្អាង និងផលិតផលដទៃទៀតដែលនាំចូលមកពីក្រៅប្រទេស ត្រូវឈប់លក់ជាបន្ទាន់ ក្នុងករណីអ្នកជំនាញរកឃើញថាផលិតផលនោះគ្មានគុណភាព ប៉ះពាល់ដល់អ្នកប្រើប្រាស់ ទោះបីជាផលិតផលដែលនាំចូលមកនោះនៅក្នុងស្តុកច្រើនប៉ុណ្ណាក៏ដោយ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រីថ្លែងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ​ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ៖«​ យើងទៅទិញផលិតផលមកពីក្រៅប្រទេសយកមកលក់ ហើយផលិតផលហ្នឹងនៅស្រុកគេអូខេ(មិនប៉ះពាល់សុខភាពអ្នកប្រើ) ក្រោយមកបាន FDA គេរកឃើញថាអាហ្នឹង (ប៉ះពាល់សុខភាព)យើងវាអត់ខុសទេ តែនៅពេលដែលយើងដឹងថាអាហ្នឹងវាខូច ត្រូវផ្អាកលក់ភ្លាម! »។

សម្ដេចធិបតី ក៏បានដឹងថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី០៦ ខែធ្នូ ថ្មីៗ នេះ ក្រសួងសុខាភិបាល បានស្នើពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតមានវិការៈ ដែលបង្កើតឡើង ដើម្បីដាក់ទោសអ្នកដែលអ្នកដែលលក់បន្តផលិតផលប៉ះពាល់សុខភាព ក្នុងករណីរកអ្នកផលិត ឬនាំចូលមិនឃើញ ប៉ុន្តែត្រូវអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្រេចឱ្យទុកសេចក្ដីព្រាងច្បាប់នេះមួយអន្លើសិន ដោយត្រូវប្រើប្រាស់ច្បាប់ចាស់ដែលមានសិន។

សម្ដេចប្រមុខរាជរដ្ឋាភិបាល  ថ្លែងដូច្នេះ ៖« ថ្ងៃសុក្រមុន ខ្ញុំឱ្យច្បាប់មួយ ប្រុងឆ្លង រឿងផលិតផលវិការៈ បើសិនជារបស់ហ្នឹងខូចរកអ្នកលក់អត់ឃើញចាប់ ចាប់អ្នក ដាក់ទោសអ្នកលក់បន្ត អត់បានទេ! ប៉ះទាំងអស់ ព្រោះជួនកាល គាត់អត់ដឹង។ របស់ខ្លះ គេលក់ដាច់គគោកនៅថៃនៅអីយកមកលក់ចែកចាយដែរ ស្រាប់តែក្រោយមក នៅនោះគេទើបរកឃើញ យើងដឹងភ្លាម ពីមុនយើងអត់ដឹងកំហុស ដោយសារយើងអត់ដឹង ដោយសារគេប្រាប់ ហើយនៅខាងណោះ គេគិតថាវាល្អ ដល់ពេលឥឡូវវាមានបញ្ហាភ្លាមត្រូវផ្អាកភ្លាម! ត្រូវជូនព័ត៌មានទៅ អាហ្នឹងស្វ័យទទួលខុសត្រូវ  ។តែបើដឹងហើយថាអាហ្នឹងធ្វើទៅខូចសុខភាព តែដោយសារសល់ស្តុកប្រហែលមួយតោនត្រូវលក់ឱ្យអស់ចប់បាត់ហើយ! »។

ជាមួយគ្នានេះ សម្ដេចធិបតី បានស្នើសុំឱ្យអ្នកនាំចូលផលិតផលពីក្រៅប្រទេសយកមកលក់នៅកម្ពុជា ត្រូវចេះស្វ័យត្រួតពិនិត្យសិក្សាដោយខ្លួន​ឯងអំពីផលប៉ះពាល់ នៃផលិតផលនានាជាមុន គិតពីគុណភាព នឹងសុខភាពអ្នកប្រើប្រាស់ នឹងដើម្បីបានជាផលបុណ្យពីការនាំចូលផលិតផលយកមកលក់ឱ្យពលរដ្ឋខ្មែរអ្នកប្រើប្រាស់ និងជៀសវាងការទទួលទោសចំពោះមុខច្បាប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ភាពជោគជ័យលើវិស័យគ្រប់យ៉ាងនៅកម្ពុជា គឺកើតឡើងទៅបានអាស្រ័យដោយមានការចូលរួមជាធ្លុងមួយពីសំណាក់ភាគី​ពលរដ្ឋ ឯកជន និងរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

រំលោភ
សន្តិសុខសង្គម៤ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២៤ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

សន្តិសុខសង្គម២១ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម