ព័ត៌មានអន្ដរជាតិ
មេដឹកនាំឥណ្ឌូណេស៊ីជំរុញការស្តុកស្បៀងតាមភូមិ ដើម្បីគ្រប់គ្រងអតិផរណា
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បាននិយាយថា ការមានស្បៀងអាហារផ្គត់ផ្គង់ខ្លួនឯងគ្រប់គ្រាន់ គឺជាយុទ្ធសាស្រ្តស្នូល ដើម្បីគ្រប់គ្រងអតិផរណានៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។
ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងអតិផរណានៅក្រសួងកិច្ចការផ្ទៃក្នុង កាលពីថ្ងៃចន្ទ ដោយលោក លោក ប្រាបូវូ បានសង្កត់ធ្ងន់ផងដែរថា សន្តិសុខស្បៀងគួរតែពង្រីកដល់ថ្នាក់ក្រោមស្រុក ដោយហៅវាថាជាយុទ្ធសាស្រ្តរយៈពេលវែង។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ភាពគ្រប់គ្រាន់ដោយខ្លួនឯង គឺជាគន្លឹះ។ គ្រប់ភូមិទាំងអស់ គួរតែមានកន្លែងស្តុកស្បៀងអាហារផ្ទាល់ខ្លួន»។
លោក ប្រាបូវូ ក៏បានទទួលស្គាល់ផងដែរ ពីភាពជោគជ័យរបស់ប្រទេសក្នុងការរក្សាអតិផរណាជាតិឱ្យនៅខាងក្រោម ៣ ភាគរយ ទោះបីជាសេដ្ឋកិច្ចសកលស្ថិតនៅក្នុងភាពមិនប្រាកដប្រជាក៏ដោយ។ លោកនិយាយថា៖ «យើងគួរតែអរគុណដែលអត្រាអតិផរណារបស់យើងទាបជាង ៣ ភាគរយ។ វាគឺជាស្នាដៃមួយ»។
កាលពីខែវិច្ឆិកា ឥណ្ឌូណេស៊ីបានកត់ត្រាពីអតិរផណាត្រឹម ១,៥៥ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ដែលទាបជាងគោលដៅរបស់រដ្ឋាភិបាល ២,៥ ភាគរយ។
ដាច់ដោយឡែកពីគ្នា អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Bima Arya Sugiarto បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្ររបស់ក្រសួង ដើម្បីគាំទ្រដល់គោលដៅរបស់លោក ប្រាបូវូ ក្នុងការសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃស្បៀងអាហារ នៅកម្រិតតំបន់។ លោក Bima បានពន្យល់ថា ក្រសួងកំពុងសម្របសម្រួលជាមួយរដ្ឋបាលមូលដ្ឋាន ដើម្បីបែងចែកថវិកាសម្រាប់កម្មវិធីកសិកម្ម ការអភិវឌ្ឍន៍ដី និងប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាសន្តិសុខស្បៀង។
ជាមួយគ្នានោះ ប្រធានផ្នែកកិច្ចការស្បៀងឥណ្ឌូណេស៊ី លោក Zulkifli Hasan បានគូសបញ្ជាក់ពីគោលដៅសន្តិសុខស្បៀងរបស់ប្រទេសសម្រាប់ឆ្នាំ ២០២៥ ដែលរួមមានការបញ្ឈប់ការនាំចូលទំនិញម្ហូបអាហារសំខាន់ៗដូចជាអង្ករ ស្ករ អំបិល និងពោតសម្រាប់ចំណីសត្វជាដើម។
នៅឆ្នាំ ២០២៥ ឥណ្ឌូណេស៊ីគ្រោងនឹងបំពេញតម្រូវការក្នុងស្រុកសម្រាប់ទំនិញទាំងនេះ តាមរយៈផលិតកម្មក្នុងស្រុក។ គោលដៅនោះ រួមមានការផលិតស្ករក្នុងស្រុកចំនួន ២,៦ លានតោន អំបិលប្រើប្រាស់ ២,២៥ លានតោន និងពោត ១៦,៦៨ លានតោន។ ចំណែកឯផលិតកម្មអង្ករក្នុងស្រុកវិញ រំពឹងថានឹងឈានដល់ ៣២ លានតោន លើសពីតម្រូវការជាតិប្រហែល ៣១ លានតោន ដោយធានាបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងរបស់ឥណ្ឌូណេស៊ី៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់