Connect with us

សេដ្ឋកិច្ច

គម្រោងសាងសង់វារីអគ្គិសនី នៅខេត្តកោះកុងអានុភាព​ ១៧០ មេហ្កាវាត់ រំពឹងផ្ដល់ថាមពលស្អាត​នៅ​រយៈ​ពេល ៣ ឆ្នាំខាងមុខ

បានផុស

នៅ

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ បានចូល​រួម​ពិធី​បិទស្ទឹងវាលថ្មកំបុត និងឫស្សីជ្រុំកណ្តាល ដើម្បីសាងសង់វារីអគ្គិសនីដែលមាន​អនុភាព១៧០​មេហ្កាវាត់នៅខេត្តកោះកុង ដោយក្តីរំពឹងថា គម្រោងថាមពលស្អាតនេះនឹងផ្តល់អគ្គិសនី​ដល់​បណ្តាញ​​អគ្គិសនី​ជាតិនៅឆ្នាំ២០២៧ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ ថ្លែងថា​ កម្ពុជាប្តេជ្ញាបង្កើតថាមពលស្អាត​ឱ្យបានយ៉ាងតិច៧០%​នៅឆ្នាំ២០៣០​ ដែលជាអត្រាខ្ពស់សម្រាប់ទប់ស្កាត់ការប្រើប្រាស់ប្រភពដូចជាធ្យូងថ្ម និងប្រេង ហើយថាមពល​បៃតង​​ក៏នឹងបន្តជួយទាក់​ទាញការវិយោគពីក្រៅប្រទេសមកកម្ពុជាបន្ថែមទៀតដែរ។

គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្ម​កំបុត​របស់​ក្រុមហ៊ុន​KHMER​ ELECTRICAL POWER CO., LTD នៅស្រុកថ្មបាំង ខេត្តកោះកុង ត្រូវ​បាន​អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងទំហំទុនវិនិយោគប្រមាណ ៤៤៧,៥ លានដុល្លារ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងនោះគម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល មានអានុភាព ៧០មេហ្កាវាត់ នៅស្រុក​មណ្ឌល​​​សីមា និងគម្រោង​សាង​សង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង តាមរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ដែលអាចបង្កើតការងារបានចំនួន ២៣០​កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

លោក​អូបាម៉ា​ ទម្លាក់សំណេរមួយ ក្រោយ​ធ្លាយដំណឹង​លែងលះជាមួយភរិយា

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកនាំពាក្យ៖ អធិការកិច្ចការងារនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរ៉ឹងចំពោះរោងចក្រអនុវត្តមិនបានត្រឹមត្រូវ

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាលជំរុញមន្ត្រីមណ្ឌលសុខភាពបម្រើសេវាសុខភាពជូនក្រុមគ្រួសារយុទ្ធជនប្រកបដោយគុណភាព

ជីវិតកម្សាន្ដ២៥ នាទីutes មុន

៣ចំណុច ពីបទពិសោធ សារ៉ាយ សក្ខណា ដើម្បីផ្លូវជីវិតធូរស្រាលជាមួយការងារ

ព័ត៌មានជាតិ២៩ នាទីutes មុន

យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ មានក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១០០០នាក់ចូលរួម

Sokha Hotels

ព័ត៌មានពេញនិយម