កីឡា
កម្ពុជា ធ្វើការធ្ងន់ប៉ះ សិង្ហបុរី ល្ងាចនេះដើម្បីស្វែងរក៣ពិន្ទុបន្ថែម
វេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/CAMBODIDA-2-2-MALAYSIA-GROUP-A-AFF-CHAMPIONSHIP-2024-3-1-1024x683.jpg)
ថ្ងៃនេះជាលើកទី២សម្រាប់កម្ពុជា បន្ទាប់ពីលើកទី១ស្មើនឹងម៉ាឡេស៊ី ដោយលទ្ធផល ២-២ ប៉ុន្តែការប្រកួតទី១សម្រាប់សិង្ហបុរីដែលលេងក្នុងផ្ទះរបស់ខ្លួន។ ប្រវត្តិជួបគ្នា៥លើកចុងក្រោយគិតតាំងពីឆ្នាំ២០១៥ កម្ពុជា ឈ្នះ១ និងចាញ់៤ ដូច្នេះសិង្ហបុរីមានប្រវត្តិល្អជាង។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/jopysoccergrpASEA3615e_2x.avif)
បច្ចុប្បន្ន ក្រុមទាំង២មានការរីកចម្រើនច្រើនគួរឲ្យកត់សំគាល់។ ជាក់ស្ដែង កម្ពុជា មានកីឡាករចូលសញ្ជាតិរហូតដល់៦នាក់។ ចំណែកក្រុមសិង្ហបុរីមានកីឡាករជប៉ុនម្នាក់ចូលសញ្ជាតិ ខណៈ២៥នាក់ផ្សេងទៀតសុទ្ធតែមានដើមកំណើតក្នុងប្រទេសសិង្ហបុរី។
កំណត់ត្រារបស់កម្ពុជាក្នុងពានរង្វាន់ ASEAN Championship មិនធ្លាប់ឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលឡើយ។ ដូច្នេះកម្ពុជាត្រូវរកឲ្យបាន៣ពិន្ទុពីសិង្ហបុរី ទើបបង្កើនក្ដីសង្ឃឹមឡើងទៅជុំបន្ដ។ ចំពោះម្ចាស់ផ្ទះសិង្ហបុរីជាក្រុមខ្លាំងមួយដោយធ្លាប់ឈ្នះជើងឯក៤លើក។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/KPT-Sport-FFC-1024x683.jpg)
បើក្រឡេកមើល ៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរឃើញថា កម្ពុជា ឈ្នះ១ ស្មើ៣ និងចាញ់១ ខណៈ សិង្ហបុរី ឈ្នះ១ និងចាញ់៤។
កម្ពុជា
- កម្ពុជា ២-២ ម៉ឡេស៊ី
- ហុងកុង ៣-០ កម្ពុជា
- កម្ពុជា ៣-២ ឆាយនីសតៃប៉ិ
- កម្ពុជា ២-២ ស្រីលង្កា
- ស្រីលង្កា ០-០ កម្ពុជា
សិង្ហបុរី
- សិង្ហបុរី ២-៣ ឆាយនីសតៃប៉ិ
- សិង្ហបុរី ៣-២ មីយ៉ាន់ម៉ា
- ថៃ ៣-១ សិង្ហបុរី
- សិង្ហបុរី ០-៧ កូរ៉េខាងត្បូង
- ចិន ៤-១ សិង្ហបុរី
![](https://www.kampucheathmey.com/wp-content/uploads/2024/12/KPT-Sport-FFC-Team-1024x683.jpg)
អត្ថបទ៖ ផា រតនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច