Connect with us

ព័ត៌មានជាតិ

សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត

បានផុស

នៅ

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​រួម​រវាង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​ប្រចាំ​កម្ពុជា និង​ក្រសួងបរិស្ថាន និង​ផ្តល់​មូល​និធិ​ដោយ Maddox Foundation ជីវចម្រុះ​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត ក្នុងខេត្តបាត់ដំបង និង​ខេត្តប៉ៃលិន ប្រទេស​​កម្ពុជា បាន​រក​ឃើញ​នូវ​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ រួម​មាន​សត្វឥតឆ្អឹងកង ឧរង្គសត្វ ថលជលិកសត្វ សត្វស្លាប និងថនិកសត្វ ដែល​សបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​រួម​គ្នា​នេះ បាន​បង្ហាញ​ថា នៅ​ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត បាន​រកឃើញ​នូវ​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​ក៏​មាន​វត្តមាន​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត និង​ជិត​ផុត​ពូជ​ជា​ច្រើន រួមមាន ពង្រួល ដំរីអាស៊ី និង​ឆ្កែ​ព្រៃ​ជា​ដើម​។

ការសិក្សាស្រាវជ្រាវជីវៈចម្រុះត្រូវបានធ្វើឡើង ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២ ក្នុង គោលបំណងដើម្បីប្រមូលទិន្នន័យព័ត៌មានស្តីពីជីវៈចម្រុះក្នុងតំបន់ ដែលការសិក្សានេះផ្តោតលើក្រុមចំនួន ៥ ដែលរួមមាន ប្រចៀវ អ័រគីដេ ឧរង្គសត្វ សត្វស្លាប និងការប្រើប្រាស់ម៉ាស៊ីនថតស្វ័យប្រវត្តិ។

ការសិក្សាស្រាវជ្រាវសត្វប្រចៀវបានកត់ត្រានូវប្រភេទប្រចៀវជាច្រើន ដែលជាទិន្នន័យដ៏មានតម្លៃទាក់ទង នឹងវត្តមានប្រចៀវ នៅក្នុងតំបន់នេះ និងសារៈសំខាន់នៃតំបន់នេះសម្រាប់ការអភិរក្សសត្វប្រចៀវ។

ការសិក្សាប្រភេទឧរង្គសត្វ បានកត់ត្រា ៥១ ប្រភេទរួមមាន ថលជលិកសត្វ ២១ប្រភេទ ប្រភេទ (agamids) ៦ប្រភេទ តុកកែ ៤ប្រភេទ ប្រភេទ (skinks) ៥ ប្រភេទ ពស់ ១៤ប្រភេទ និងអណ្ដើក ១ប្រភេទ ហើយក្នុងការសិក្សា ស្រាវជ្រាវសត្វស្លាប បានកត់ត្រាប្រភេទសត្វស្លាបសរុបចំនួន ១៤២ ប្រភេទ មកពី៤៨គ្រួសារ។ ការសិក្សាអ័រគីដេ បានកត់ត្រាជាង ៥០ ប្រភេទ ពី ២៩ពួក។

ការសិក្សានេះក៏បានកត់ត្រាផងដែរនូវប្រភេទ រុក្ខជាតិចំនួន ៧ ប្រភេទបន្ថែមទៀតនៃគ្រួសារចំនួនប្រាំ រួមទាំងកំណត់ត្រាប្រភេទថ្មីចំនួនពីរសម្រាប់ប្រទេសកម្ពុជា ផងដែរ រួមមានប្រភេទកម្រ (Pycnospatha arietina) និង (aroid Amorphophallus tenuistylis)។

ចំណែកការសិក្សាដោយម៉ាស៊ីនថតស្វ័យប្រវត្ត បានកត់ត្រាសត្វព្រៃចំនួន ៤៤ ប្រភេទ ក្នុងនោះមាន ថនិកសត្វ ២៨ប្រភេទ និង សត្វស្លាប ១៥ប្រភេទ។ ក្នុងចំណោមប្រភេទសត្វទាំងនោះ មាន១២ ប្រភេទ ជាប្រភេទរងការ គំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ១ប្រភេទ ជាប្រភេទជិតផុតពូជបំផុត ៣ ប្រភេទជាប្រភេទជិតផុតពូជ និង ៨ ប្រភេទទៀតជាប្រភេទងាយរងគ្រោះថ្នាក់។

ជា​មួយ​គ្នា​នេះ​ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​គូស​បញ្ជាក់​ថា ជុំ​លទ្ធផលនៃរបាយការណ៍នេះ គឺ​បាន​ស​បញ្ជាក់​ឱ្យ​ឃើញ​ការយល់ដឹងកាន់​តែ​ច្រើនអំពីតម្លៃនៃជីវៈ ចម្រុះ​នៅ​តំបន់សំឡូត ដែលបង្ហាញ​ពីតម្លៃនៃបេតិកភណ្ឌធម្មជាតិតែមួយគត់នៃតំបន់នេះ និងបញ្ជាក់ពីការទទួលខុសត្រូវ រួមគ្នារបស់យើង​ក្នុងការការពារ និងអភិរក្សធនធានជីវៈចម្រុះទាំងអស់នោះ។

លោក រដ្ឋមន្ត្រី​ បាន​អះអាង​ថា «យើងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និង​កត្តា​ផ្សេង​ៗ​ទៀត​ដែល​​បំផ្លាញ​ធម្មជាតិ នៅ​ក្នុង​តំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូតក្នុងភូមិ​សាស្ត្រ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន»។

​ជាមួយនឹងកិច្ចសហការដ៏ល្អពីដៃគូអភិរក្ស ក្រសួងនឹងពង្រឹង ការគ្រប់គ្រងការការពារ និងអភិរក្សធនធានជីវៈចម្រុះរបស់ប្រទេសកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។ តាមរយៈការ ធ្វើការរួមគ្នា អាចរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយធានាបានទាំងធនធានធម្ម ជាតិ និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ។

គួរ​ជម្រាប​ថា តំបន់សំឡូត ជាជម្រកនៃពពួករុក្ខជាតិ និងសត្វព្រៃកម្រជាច្រើនប្រភេទ រួមទាំងប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជមួយចំនួនផងដែរ។ ព័ត៌មានដែលទទួលបានតាមរយៈការសិក្សានេះ ពិតជាមានសារ:សំខាន់យ៉ាងខ្លាំង ក្នុងការរៀបចំគោលនយោបាយ និងការអនុវត្តការគ្រប់គ្រង ដើម្បីប្រើប្រាស់ធនធានទាំងនេះប្រកបដោយនិរន្តរភាព ដោយធានាបាននូវអភិរក្សរយៈពេលយូរអង្វែងនៃធនធានទាំងអស់នោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ បើនរណាម្នាក់បញ្ចេញទស្សនៈខុស ឬផ្ទុយពីគំនិតខ្លួន មិនបាច់ខឹងទេកុំជឿទៅបានហើយ!

ព័ត៌មានជាតិ៦ នាទីutes មុន

ខេត្តព្រះសីហនុ មាន​​​​អគារ​កម្ពស់​ ៤០ ជាន់ ចំនួន ៦ អគារ ក្នុង​ចំណោម​​​អគារខ្ពស់ៗ​​សរុប​ជាង ៦០០ អគារ

កីឡា១០ នាទីutes មុន

ស្ត្រី​ខ្មែរ​៥​នាក់​ចុះ​ឈ្មោះ​រត់​ចម្ងាយ​ឆ្ងាយបំផុត​១០០​គីឡូម៉ែត្រ​នៅ​ Angkor Ultra Trail 2025

ព័ត៌មានជាតិ១៧ នាទីutes មុន

ទំនិញនាំចេញ និងនាំចូលពី SSEZ មានទឹកប្រាក់​ជាង​៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

ជីវិតកម្សាន្ដ២០ នាទីutes មុន

អ្នកគាំទ្រ យឿន ពិសី ជូនពរគូជីវិតថ្មីលោក បានស្រលាញ់គ្នាដល់ចាស់កោងខ្នង ខណៈត្រៀមចូលរោងការឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម