បច្ចេកវិទ្យា
ស្នាដៃសិស្សនិស្សិត និងក្រុមហ៊ុនឯកជនជាង ៦០ស្តង់ នឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា
ស្នាដៃសិស្សនិស្សិត និងក្រុមហ៊ុនឯកជនជាង ៦០ស្តង់ នឹងមានវត្តមានក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ ឆ្នាំ២០២៤ នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ១៤ ១៥ ខាងមុខនេះ។
លោក អេង ប៊ុន ថេង ប្រតិបត្តិករ និងជាប្រធានគ្រប់គ្រងព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានឱ្យ «កម្ពុជាថ្មី» ដឹងថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ ឆ្នាំ២០២៤ នេះ នឹងមានការដាក់តាំងស្តង់បច្ចេកវិទ្យារហូតដល់ទៅជាង ៦០ស្តង់ ឯណោះ។ ក្នុងនោះ មានទាំងស្តង់ពិព័រណ៍របស់ក្រុមហ៊ុនឯកជន ប៉ុន្តែស្តង់ភាគច្រើន ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា របកគំហើញថ្មីៗ ជាពិសេស គឺស្នាដៃរបស់សិស្សានុសិស្ស និងកូនខ្មែរដែលជាអ្នកច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។
ប្រធានគ្រប់គ្រងរូបនេះ បានបន្តថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា គឺជាឱកាសដ៏ល្អមួយសម្រាប់ក្មេងៗជំនាន់ក្រោយ បានមកសិក្សារៀនសូត្រ ព្រោះនៅតាមស្តង់នីមួយៗ មានអ្នកធ្វើបទបង្ហាញ ណែនាំអំពីអ្វីដែលបានដាក់តាំងបង្ហាញនោះ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទស្សនាបានសិក្សាស្វែងយល់ និងអាចសាកសួរព័ត៌មាន និងចម្ងល់បន្ថែមផ្សេងៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាទាំងអស់នោះ។ មិនតែប៉ុណ្ណោះ អ្នកចូលរួមក៏អាចថតរូបភាពស្អាតៗពីការដាក់តាំងបង្ហាញនូវយន្តហោះជាច្រើនគ្រឿង និងអាចសាកសួរព័ត៌មានផ្ទាល់ជាមួយអ្នកបើកយន្តហោះថែមទៀត។
សូមជម្រាបថា ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា គឺជាកម្មវិធីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដើម្បីបង្ហាញយន្តហោះ និងស្នាដៃដៃច្នៃប្រឌិតរបស់ខ្លួន ដែលមានទេពកោសល្យ ចង់យល់ដឹងបន្ថែមអំពីឯកទេសខាងយន្តហោះ និងបច្ចេកវិទ្យា។ ពិព័រណ៍នេះ បើកឱ្យមានការចូលរួមដោយសេរី ហើយដើម្បីអាចចូលរួមបាន ត្រូវចុះឈ្មោះតាមដំណភ្ជាប់ (https://airandtech.show/) ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់