Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនដៃដល់ក្នុងសំណុំរឿងប៉ុនប៉ងឃាតកម្មលើបុរសម្នាក់កាលពីជាងមួយខែមុន

បានផុស

នៅ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងនគរបាលខេត្តស្វាយរៀង បានស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ម្នាក់ក្នុងសុំណុំរឿងប៉ុនប៉ងឃាតកម្ម​លើបុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់រហូតបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការឃាត់ខ្លួនជនដៃដល់នេះបានធ្វើឡើងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី៩ ខែធ្នូ ម្សិលមិញនេះទើបឃាត់ខ្លួនជនដៃដល់បាននៅក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១០ធ្នូនេះថា ករណីនេះកើតឡើងដោយសាជនរងគ្រោះខ្លួនឯងផងដែរ​ គឺកើតរឿងឡើងដោយសាស្រ្តីម្នាក់គាត់មានទំនាក់ទំនងច្រើន តែទោះយ៉ាងណាលោកសុំមិនបញ្ចេញឈ្មោះ និងរូបភាពនោះទេ។

ជាមួយគ្នានេះ លោកស្នងការរាជធានីភ្នំពេញ ក៏បានជម្រាបដល់មហាជនថា «មានករណីកើតឡើងយើងខ្ញុំមិនដែលទុកចោលនោះទេ ខ្ញុំតាមដានដឹកនាំជំនាញជាប្រចាំក្នុងការស្រាវជ្រាវ ឱ្យខានតែបាន»។ លោកបន្ថែមថា «សមត្ថកិច្ចយើងខ្ញុំអនុវត្តភារកិច្ចតាមជំនាញវិជ្ជាជីវៈ​ និងវិធានច្បាប់ គឺមិនមែនអនុវត្តតាមអារម្មណ៍នោះទេ»។ ការលើកឡើងបែបនេះ គឺជាការឆ្លើយតបទៅម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ យឹម ដារិទ្ឋ​ ដែលជាជនរងគ្រោះក្រោយពីលោកបង្ហោះសារនៅលើបណ្ដាញសង្គមបែបឌឺដងមកលើសមត្ថកិច្ចថាអនុវត្តមិនបាន។

សូមរំលឹកថា ករណីប៉ុនប៉ងឃាតកម្មលើជនរងគ្រោះនេះ បានកើតហេតុកាលពីវេលាម៉ោង៥និង​៣០នាទី​ល្ងាច​ ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ទល់មុខ​សាលា​សុវណ្ណ​ភូមិ​ ផ្លូវ​បេតុង ភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។

មុនកើតហេតុគេបានឃើញបុរសជនរងគ្រោះជិះម៉ាក​ស្កុប​ពី​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1KL 7494 មួយគ្រឿងបើកមកឈប់នៅទីតាំងកើតហេតុ ហើយបានចុះ​ពី​លើ​ម៉ូតូ​ទៅ​គោះ​ទ្វារ​រថយន្ត​មួយ​គ្រឿង​ដែល​បេីក​ដោយ​ស្ត្រី​ម្នាក់​ ខណៈ​គោះ​ទ្វារ​រថយន្ត​បាន​ពី​ដង​ក៏ស្រាប់តែមានបុរសម្នាក់បិទ​ម៉ាស​ មិន​ដឹង​ថា​ គំគួន​ ហើយ​មក​ចាំ​តាំង​ពី​ពេល​ណា​នោះ​ទេ​ បានយកពូថៅកាប់ទៅលើជនរងគ្រោះ​៣ទៅ​៤ពូ​ថៅ​ បណ្ដាលឲ្យត្រូវជនរងគ្រោះ​រង​របួស​ត្រង់​ក្បាល​ហូរឈាម​ស្រោច​ខ្លួន​ រងរបួសធ្ងន់ត្រូវបានរបស់ពលរដ្ឋដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ ចំណែកជនបង្កគេចខ្លួនបាត់៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម