Connect with us

អត្ថាធិប្បាយ

លិខិតមិត្តអ្នកអាន៖ អតីតទណ្ឌិត អ៊ុំ សំអាន គ្មានតម្លៃអ្វីក្លាយជាអ្នកវិភាគវែកញែកពីកិច្ចការព្រំដែនកម្ពុជាឡើយ!

បានផុស

នៅ

បុគ្គល អ៊ុំ សំអាន ដែលវិទ្យុអាស៊ីសេរីដាក់រហ័សនាមឱ្យថា«អ្នកវិភាគបញ្ហាព្រំដែន ឬជាអ្នកឃ្លាំមើលបញ្ហាព្រំដែន» ប៉ុន្ដែ រាល់ការអត្ថាធិប្បាយព័ត៌មានទាំងឡាយទាក់ទងនឹងបញ្ហាព្រំដែន និងបញ្ហាផ្សេងៗទៀត គឺជាការភូតកុហក បំភ្លៃ បំផ្លើស និងបំភ័ន្តទាំងអស់ ហើយបុគ្គលរូបនេះ គ្មានតម្លៃអ្វីទាល់តែសោះក្នុងការវែកញែកពីកិច្ចការព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើបុគ្គល អ៊ុំ សំអាន ជានរណា ហើយមានតម្លៃដែរទេដែលតែងតែវែកញែករឿងកិច្ចការព្រំដែន?

ជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បុគ្គល អ៊ុំ សំអាន ដែលមានសញ្ជាតិខ្មែរផង អាមេរិកកាំងផង ហើយមានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត ធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារព្រៃសរយៈពេលជាងពីរឆ្នាំ ដោយសារតែតាំងខ្លួនជាអ្នកជំនាញខាងកិច្ចការព្រំដែន ទាំងដែលខ្លួនមិនដែលបានប្រឡូកនឹងកិច្ចការផ្ទាល់ និងគ្មានការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅទាក់ទងនឹងកិច្ចការព្រំដែននោះទេ។​ ដូចពាក្យចាស់បុរាណលោកបានប្រៀបធៀបថា «ត្រីកំភ្លាញងាប់ដោយសារមាត់» គឺលោកចង់សំដៅថា មនុស្សភាគច្រើន តែងតែវិនាសដោយសារតែសម្ដីរបស់ខ្លួន។ ជាក់ស្ដែង បុគ្គល អ៊ុំ សំអាន ជាមនុស្សរពិសមាត់ មនុស្សមាត់រអិល និយាយច្រើន និយាយគ្មានគម្រប និយាយគ្មានក្បាលគ្មានកន្ទុយ និយាយឥតប្រយោជន៍ និងជាមនុស្សនិយាយគ្មានហេតុ គ្មានផល។

ក្នុងពេលមានតំណែងជាតំណាងរាស្ត្រ លោក អ៊ុំ សំអាន ត្រូវបានរដ្ឋសភាដាក់ទណ្ឌកម្មវិន័យ ដោយកាត់ប្រាក់ខែ និងមិនឱ្យចូលរួមប្រជុំរដ្ឋសភាចំនួន១៥លើក។ ជាទណ្ឌកម្មដែលធ្វើឡើងបន្ទាប់ពីអតីតតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបរូបនេះ បានទាមទារឱ្យសើរើផែនទីព្រំដែនកម្ពុជា-វៀតណាមឡើងវិញ។ ដោយសារតែមាត់រពិសនេះហើយ បុគ្គល អ៊ុំ សំអាន ត្រូវបាននគរបាលខេត្តសៀមរាបចាប់ខ្លួនកាលពីឆ្នាំ២០១៦ នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

តុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស គឺបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ«ញុះញង់ឱ្យមានការរើសអើង» តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសរសេរ និងអត្ថាធិប្បាយចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញវាយតម្លៃថា វីដេអូ រូបភាព និងសារជាអក្សរ ដែលលោក អ៊ុំ សំអាន ផ្សាយលើបណ្ដាញសង្គម មានខ្លឹមសារ និងចរិតញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងការញុះញង់ឱ្យមានការរើសអើង។

បន្ទាប់ពីបានស្គាល់រសជាតិជាប់ពន្ធនាគាររយៈពេលជាងពីរឆ្នាំ កាលពីឆ្នាំ២០១៨ លោក អ៊ុំ សំអាន ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រតាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងអំឡុងពេលសម្ដេចជានាយករដ្ឋមន្រ្តីកម្ពុជាតាមរយៈការសារភាពកំហុសឆ្គងរបស់ខ្លួន និងស្នើសុំការអភ័យពីសម្ដេចតេជោ ខណៈដែលខ្លួនកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារព្រៃស។

នៅក្នុងលិខិតសារភាពទោសកំហុសនោះ បុគ្គល អ៊ុំ សំអាន បានរៀបរាប់ថា ខ្លួនមិនមែនជាអ្នកជំនាញខាងកិច្ចការព្រំដែននោះទេ រាល់ការលើកឡើងរបស់ខ្លួន គឺជាការមួលបង្កាច់ គ្មានភ័ស្ដុតាង និងគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់នោះទេ។ ខ្លួនមានចេតនាញុះញង់ឱ្យមានការភាពវឹកវរ ចលាចលនៅក្នុងសង្គម ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ។ យោងតាមលិខិតមួយច្បាប់របស់លោក អ៊ុំ សំអាន បានសរសេរកាលពីថ្ងៃទី ២៨ ខែសីហាឆ្នាំ២០១៨ ថា ៖«ខ្ញុំសូមសន្យាថា ចាប់ពីថ្ងៃនេះតទៅនឹងមិនធ្វើសកម្មភាពណាមួយអំពីព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមដោយគ្មានការពិចារណាបែបនេះឡើយ។ ខ្ញុំបាទគោរពទៅតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានា ព្រមទាំង ចូលរួមការពារនូវសន្ដិភាពដែលសម្ដេចតេជោខិតខំកសាងយ៉ាងលំបាកមួយនេះឱ្យបានគង់វង្សជានិច្ចនិរន្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ»។

សរុបសេចក្ដីមក បុគ្គល អ៊ុំ សំអាន ដែលកំពុងនិរទេសខ្លួននៅសហរដ្ឋអាមេរិក គ្មានតម្លៃអ្វីទាល់តែសោះក្នុងការអត្ថាធិប្បាយ ឬតាំងខ្លួនជាអ្នកជំនាញខាងកិច្ចការព្រំដែន។ ដូច្នេះ ប្រជាពលរដ្ឋ ត្រូវចូលរួមបន្តថែរក្សាសន្តិភាព ថែរក្សាការសាមគ្គីភាព និងឯកភាពជាតិ ហើយកុំចាញ់ឃោសនាដែលបំផុសឱ្យមានការព្រួយបារម្ភពីការបាត់បង់ទឹកដី ព្រោះរាជរដ្ឋាភិបាល បានប្ដេជ្ញាការពារអធិបតេយ្យភាពជាតិ និងការពារទឹកដីឱ្យបានគង់វង្សយូអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម