Connect with us

ចរាចរណ៍

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

បានផុស

នៅ

ករណីគ្រោះថ្នាក់ចរាចរណ៍តែងកើតមានជាញឹកញាប់តាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចខាងជេីងទីបញ្ជាការ​កងពលតូចលេខ៧០​ រហូតទៅដល់ស្ថានីយ៍ប្រេងសមប្រាថ្នា​ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី២​ ព្រុំប្រទល់សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ ករណីគ្រោះថ្នាក់កន្លងមកតែងបង្កឡើងដោយក្រុមអ្នកជិះម៉ូតូ ឬកង់ ឆ្លងកាត់ចន្លោះសួនច្បារ ពុះចែកទ្រូងផ្លូវជាតិលេខ៣ ដែលមានដើមបាំងធ្វើឲ្យអ្នកធ្វើណើរមើលមិនឃើញអ្នកជិះឆ្លងកាត់។ តើអាជ្ញាធរ ក៏ដូចជាស្ថាប័នពាក់ព័ន្ធគួរមានវិធានការយ៉ាងណាលើករណីនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ មានបុរសម្នាក់បេីកបរម៉ូតូម៉ាកវ៉េវ​ ឆ្លងកាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវ​ ដែលចន្លោះនោះមានតែម៉ូតូឬកង់ប៉ុណ្ណោះដែលអាចជិះចេញចូលបាន​ ខណៈឆ្លងចេញក្បាលម៉ូតូជិះផុត​ដោយសារបាំងដេីមឈេី​ ធ្វេីឲ្យសិស្សសាលា២នាក់ជិះម៉ូតូស្កូ​បពីមេីលមិនឃេីញចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្តាលឲ្យដួលបោកទៅថ្នល់រងរបួសធ្ងន់ ចំណែកបុរសដែលបេីកបរម៉ូតូឆ្លងផ្លូវនោះមិនមានរងរបួសនោះទេ។

ជនរងគ្រោះទី១មានឈ្មោះ ឡាយ​ វិបុលគីមសេង​ ភេទស្រី​ អាយុ១៣ឆ្នាំ​ របួសថ្ងាស​ រស់នៅភូមិជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ ជនរងគ្រោះទី២មានឈ្មោះ​ វាសនា​ រក្សាវត្តី​ ភេទស្រី​ អាយុ១៥ឆ្នាំ​ របួសផ្ទៃមុខ​ រស់នៅភូមិជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែន​ជ័យ​។ ជនរងគ្រោះទាំង២ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីរង់ចាំដោះស្រាយពេលក្រោយ។

លោក​ កែវ​ ពិសី​ ប្រជាពលរដ្ឋរស់នៅតំបន់នោះបានលេីកឡេីងថា​ ចំណុចខាងលេីតែងតែមានគ្រោះថ្នាក់ជាញឹកញាប់​ បង្កឡេីងដោយសារប្រជាពលរដ្ឋមួយចំនួនខ្វះការពិចារណាបេីកបរម៉ូតូឆ្លងកាត់សួនច្បារពុះចែកទ្រូងផ្លូវទាំងមានហានិភ័យខ្ពស់ងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ​ ដែលធ្វេីដំណេីរផ្លូវត្រង់បាំងដេីមឈេីមេីលមិនឃេីញ។ លោកបន្តថា​ ដូចនេះសូមឲ្យប្រជាពលរដ្ឋមេត្តាបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម