Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង​ចំពោះ​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​របស់​លោក Yoon

បានផុស

នៅ

ជាលើកដំបូង ប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី​១១​ខែធ្នូ បានរាយការណ៍ពីភាពចលាចលនយោបាយដែលកំពុង​បន្តកើត​មាន​របស់កូរ៉េខាងត្បូង ចាប់តាំងពីការ​​​ប្រកាស​ច្បាប់អាជ្ញាសឹក​ដ៏​គួរ​ឲ្យ​​ភ្ញាក់ផ្អើល​របស់​លោក​ប្រធានាធិបតី Yoon Suk-yeol។

លោក Yoon Suk-yeol (រូបភាព៖ CFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទបញ្ជាច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន បានបង្ក​ឲ្យ​មាន​ក្ដី​ព្រួយបារម្ភអំពីភាពខ្វះចន្លោះ​​​នៃអំណាច និង​​ការ​ទាញ​ឲ្យ​​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ចធំបំផុតទី​៤​​របស់អាស៊ី និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ធ្លាក់​ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ ការទូត និងសេដ្ឋកិច្ច។

បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលមួយសប្តាហ៍ ទីភ្នាក់ងាររដ្ឋ​កូរ៉េ​ខាង​ជើង KCNA បាន​ចុះ​ផ្សាយ​អត្ថបទមួយស្តីពីអ្វីដែលខ្លួនបានពិពណ៌នាថាជា «ភាពចលាចលសង្គម» ដែលកំពុងកើនឡើងនៅ​កូរ៉េ​ខាងត្បូង ដោយសារវិបត្តិច្បាប់អាជ្ញាសឹក។

អត្ថបទ​នោះ​មិនបានផ្តល់ការអត្ថាធិប្បាយ​អ្វី​ច្រើនទេ ដោយផ្តោតលើការតវ៉ាជាបន្តបន្ទាប់ ដែលចូលរួមដោយមនុស្សជាងមួយលាននាក់ដែលអំពាវនាវ​ឲ្យ​មានការចោទប្រកាន់​លើ​លោក Yoon។

KCNA បាន​ផ្សាយ​ថា៖ «អាយ៉ង Yoon Suk-yeol ដែលបានប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរនៃអភិបាលកិច្ច និងការចោទប្រកាន់រួចហើយនោះ បានប្រកាសច្បាប់អាជ្ញាសឹកដោយមិននឹកស្មានដល់ និងបានបញ្ចេញ​អាវុធ​នៃរបបផ្តាច់ការហ្វាស៊ីសមកលើប្រជាជន។ ទង្វើដ៏ឆ្កួតលីលារបស់គាត់ ដែលរំឮកដល់រដ្ឋប្រហារក្នុងរបបផ្តាច់ការយោធាជាច្រើនទសវត្សរ៍មុន បានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន រួមទាំងគណបក្សប្រឆាំង និងបាន​ជំរុញ​​​ឲ្យ​សាធារណជនមានការខឹងសម្បារ​កាន់​តែ​ខ្លាំង​​សម្រាប់​ការចោទប្រកាន់»៕

ដោយ៖ ឈាង

ចុចអាន៖ដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវចាប់ខ្លួនជាផ្លូវការ ស្របពេលសង្ស័យថា គាត់បំផ្លាញព័ស្តុតាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៩ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានជាតិ១៧ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម