Connect with us

កីឡា

លោក Mike Tyson នឹងមិន​ឡើងសង្វៀនទៀតទេ

បានផុស

នៅ

ភរិយារបស់លោក Mike Tyson អ្នកស្រី Lakiha Spicer បានបញ្ជាក់យ៉ាងច្បាស់ពី​អតីតជើងខ្លាំងប្រដាល់នេះ​បានបញ្ចប់​អាជីព និង​មិន​ឡើងសង្វៀនទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Lakiha Spicer ជាភរិយារបស់ Tyson តាំងពីឆ្នាំ២០០៩ ជាតួសំខាន់ក្នុងការជួយជ្រោមជ្រែង អ្នកប្រដាល់ជើងចាស់នៅពេលជីវិតកំពុងជួយបញ្ហា។ លោក Amir ជាកូនប្រុសរបស់លោក Mike Tyson បានបង្ហើបព័ត៌មានថាម្ដាយចុងរបស់ខ្លួន​​មិន​ឲ្យ​ឪពុក​ឡើងសង្វៀនប្រកួតទៀតទេ។

Amir បានប្រាប់ The Sun ថា ៖«ខ្ញុំគិតថា ឪពុករបស់ខ្ញុំបានធ្វើវាគ្រប់គ្រាន់ហើយ។ ម្តាយចុងរបស់ខ្ញុំបាននិយាយថាឪពុករបស់ខ្ញុំបានធ្វើវាគ្រប់គ្រាន់ហើយដែរ ដោយសារគាត់ជាគ្រួសារតែមួយ នោះជារឿងរវាងប្តីប្រពន្ធ»។

ការ​បង្ហាញ​ខ្លួន​ចុងក្រោយរបស់លោក Mike Tyson នៅ​លើ​សង្វៀន​​កាល​ពី​ខែ​វិច្ឆិកា ទល់​នឹង​តារា YouTuber លោក Jake Paul។ សារព័ត៌មាន New York Post បានរាយការណ៍ថា ទោះបីជាមានការចាប់អារម្មណ៍ជុំវិញអនាគតដ៏មានសក្តានុពលរបស់ Tyson នៅលើសង្វៀនក៏ដោយ ប៉ុន្តែ Amir បានសង្កត់ធ្ងន់ថា គាត់មិនពាក់ព័ន្ធនឹងគាត់ច្រើន​ឡើយ ដូច្នេះការសន្ទនាអំពីការប្រកួតជាមួយ Logan នឹងមិនកើតឡើងនោះទេ។

Amir បានបន្ថែមថា ៖«ការជជែកនោះនឹងខ្ជះខ្ជាយពេលវេលា។ បើខ្ញុំនិយាយច្រើនពេក គាត់គ្រាន់តែប្រាប់ខ្ញុំឲ្យបិទមាត់ ហើយរម្លឹក​ខ្ញុំថា ខ្ញុំមិនមែនជាប៉ារបស់គាត់ទេ។ ខ្ញុំអាចនិយាយបានរឿងមួយចំនួនប៉ុណ្ណោះ»។

ប្រែសម្រួល៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម