កីឡា
កីឡាករសំខាន់សិង្ហបុរី Anuar សង្ឃឹមឈ្នះ កម្ពុជា ដើម្បីជាកាដូដល់អ្នកគាំទ្រ
ក្រុមបាល់ទាត់សិង្ហបុរី នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលភ្ញៀវ កម្ពុជា វេលាម៉ោង៧យប់ (ម៉ោង៦ល្ងាចនៅកម្ពុជា) វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
ក្រុមសិង្ហបុរីដឹកនាំដោយគ្រូបង្គោលសញ្ជាតិជប៉ុន Tsutomu Ogura អាយុ៥៨ឆ្នាំដែលជាការដឹកនាំឆ្នាំដំបូងរបស់លោកក្នុងពានរង្វាន់លំដាប់ទី១ប្រចាំតំបន់អាស៊ាន។ ក្នុងសន្និសីទសារព័ត៌មាន លោកសង្ឃឹមឈ្នះគ្រប់ការប្រកួត ជាពិសេសការប្រកួតក្នុងផ្ទះរបស់ខ្លួន។
លោក Ogura បាននិយាយថា ៖«គ្រប់ក្រុមក្នុងពូល A សុទ្ធតែខ្លាំង ក្នុងនោះមានទាំងកម្ពុជាផងដែរដែលមានកីឡាករចូលសញ្ជាតិមួយចំនួន។ ខ្ញុំបានមើលការប្រកួតពីរបីលើករបស់ពួកគេ ហើយដឹងថា វាមិនមែនជាការប្រកួតងាយស្រួលនោះទេ តែយើងនឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីឈ្នះគ្រប់ការប្រកួត ជាពិសេសការប្រកួតក្នុងផ្ទះរបស់យើង»។
លោកបានបញ្ជាក់ថា មុនការប្រកួតនេះមកដល់ លោកបានត្រៀមខ្លួនរយៈពេលពីរបីខែហើយ ដូច្នេះលោកបានយល់ច្បាស់ពីសមត្ថភាពកូនក្រុមរបស់លោក។ វាសំខាន់ណាស់ដែលក្រុមរបស់លោកលេងឲ្យមានរបៀបយល់ចិត្តគ្នា។
កីឡាករសំខាន់របស់សិង្ហបុរីគឺ Shawal Anuar ដែលរកបាន១៥គ្រាប់ និងបញ្ជូលបាល់ឲ្យមិត្តរួមក្រុម១០ដងក្នុងការប្រកួតគ្រប់កម្មវិធីសម្រាប់ក្លិប Lion City Sailors រដូវកាលនេះ។ រូបគេទើបរកបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម១ដងសម្រាប់ក្រុមជម្រើសជាតិសិង្ហបុរីក្នុងជំនួបមិត្តភាពដែលឈ្នះ មីយ៉ាន់ម៉ា ៣-២ កាលពីខែវិច្ឆិកា និងចាញ់ឆាយនីស តៃប៊ិ ២-៣។
កីឡាកររូបនេះបាននិយាយថា ៖«យើងបានត្រៀមខ្លួនរួចរាល់ និងត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតនេះ។ យើងនឹងបង្ហាញនូវការប្រកួតដ៏ល្អចំពោះមុខអ្នកគាំទ្ររបស់យើង ហើយខ្ញុំសង្ឃឹមទទួលបានជ័យជម្នះដើម្បីអ្នកគាំទ្រក្នុងឆ្នាំនេះ»៕
ប្រែសម្រួល៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់