Connect with us

ព័ត៌មានអន្ដរជាតិ

ដំណើរ​​ស្វែង​​រក​​ការ​ពិត​របស់​ WHO​ នៅ​​​វូហាន​​នឹង​​ចេញ​​​ប្រភព​​ដើម​​កូវីដ​-​១៩​សប្តាហ៍​​នេះ

បានផុស

នៅ

របាយការណ៍​ដែល​មាន​ការ​រំពឹង​ទុក​ខ្លាំង​ពី​បេសកកម្ម​អន្តរជាតិ​ទៅ​ទី​ក្រុង​វូហាន​ដើម្បី​ស៊ើប​អង្កេត​ប្រភព​​ដើម​​នៃ​ជំងឺ​ឆ្លង​កូវីដ-១៩ គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​ក្នុង​សប្តាហ៍​​នេះ​ បន្ទាប់​ពី​មាន​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក និង​ចិន​ជុំ​វិញ​ខ្លឹម​សារ​របស់​វា។

ក្រុម​អ្នក​ជំនាញ WHO ទៅ​ដល់​ទី​ក្រុង​វូហាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុស​កូរូណា​បាន​ផ្ទុះ​ឡើង​នៅ​លើ​ផែន​ដី​បាន​សម្លាប់​មនុស្ស​ជាង ២.៦​លាន​នាក់​ និង​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋកិច្ច​សកល​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​វា​បាន​រក​ឃើញ​ដំបូង​​នៅ​ក្នុង​ទី​ក្រុង​​របស់​​ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩។

រយៈ​ពេល​១៥​ខែ​ចាប់​តាំង​ពី​វា​ផ្ទុះ​ឡើង ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ផលិត​​វ៉ាក់សាំង​ជា​ច្រើន​ដើម្បីប្រឆាំង​នឹង​​វីរុស​​នេះ​ ប៉ុន្តែ​អាថ៌កំបាំង​នៃ​ជំងឺ​ឆ្លង​កូវីដ-១៩​នេះ​នៅ​តែមិន​ទាន់​ត្រូវ​បាន​គេ​ស្រាយ​បំភ្លឺ។

ទើប​​តែ​ក្នុង​ខែ​មករា​ទេ​ដែល​​មាន​អ្នក​ជំនាញ​អន្តរជាតិ​មួយ​ក្រុម​​​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ចុះ​ទៅ​ទី​ក្រុង​វូហាន​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​រយៈ​ពេល​មួយ​ខែ​ពេញ​​​។

បេសកកម្ម​របស់ក្រុម​ការងារ​ WHO មាន​គោល​បំណង​ស្វែង​រក​ចម្លើយ​ថា​ តើ​​វីរុស​នេះ​កើត​ឡើង​ដំបូង​ពី​សត្វ​ទៅ​មនុស្ស​ដោយ​របៀប​ណា។

ឥឡូវ​នេះ ឆ្លង​ផុត​មួយ​ខែ​ទៀត​ បន្ទាប់​ពី​ចាក​ចេញ​ពី​ទី​ក្រុង​វូហាន ក្រុម និង​សមភាគី​ចិន​​គ្រោង​នឹង​ចេញ​ផ្សាយ​ពី​របាយការណ៍​ដែល​ពួក​គេ​រក​ឃើញ និង​​អាច​ជួយ​គូ​ស​បញ្ជាក់​ពី​ភស្តុតាង​ពិត​ ឬ​ក៏​អាច​មាន​​សម្មតិកម្ម​មិន​សូវ​ទំនងផ្សេង​ផង​ដែរ។

ការ​ប្រមាញ់រក​ចម្លើយ​

នៅ​ពេល​មេដឹក​នាំ​ពិភព​លោកត្រូវ​ការ​ចម្លើយ​​លឿន​ៗ​ ការ​បង្ហាញ​ពី​ប្រភព​ដើម​ពិត​ប្រាកដ​​នៃ​ការ​រីក​រាល​ដាន​​វីរុស​​នេះ​ត្រូវ​ការពេល​វេលា ហើយ​ពេល​ខ្លះ​អាច​រក​មិន​ឃើញ​ចម្លើយ​ក៏​ថា​​បាន​។

ទោះ​ជា​យ៉ាង​ណា សមាជិក​របស់​ក្រុម​បេសកកម្ម​ដែល​សុទ្ធ​តែ​អ្នក​ជំនាញ​​មាន​សុទិដ្ឋិនិមយម។

អ្នកវិទ្យាសាស្ត្រ​សត្វ​​ជន​ជាតិ​អង់់គ្លេស​ Peter Daszak ជា​សមាជិក​ម្នាក់​បាន​និយាយ​ថា ៖«ខ្ញុំ​ជឿ​ជាក់​ថា យើង​នឹង​ស្វែង​រក​ឃើញ​ការ​ពិត​ឆាប់​ៗ។ រយៈ​ពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ យើង​នឹង​មាន​ទិន្នន័យ​ជាក់លាក់​ពិត​ប្រាកដ​អំពី​ប្រភព​​ដើម​ថាតើ វា​មក​ពី​ណា ហើយ​វា​កើត​ឡើង​យ៉ាង​ដូច​ម្តេច»។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ក្រុម​ស្រាវ​ជ្រាវ​មួយ​នេះ​បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មមាន​មួយ​នៅ​ទី​ក្រុង​វូហាន​មុន​ពេល​ចាក​ចេញ​ដោយ​បាន​ផ្តល់​នូវ​អ្វី​ដែល​​ប្រហែល​ជា​​លេច​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ពួក​គេ។

អ្នក​ជំនាញ​ជឿ​ថា វីរុស​ SARS-CoV-2 ដែល​ជា​វីរុស​ថ្មី​បម្លែង​មក​ពី​កូវីដ-១៩ គឺ​មាន​ប្រភព​មក​ពី​សត្វ​ត្រចៀវ  និងឆ្លង​ចូល​ទៅ​ខ្លួន​មនុស្ស​​តាម​រយៈ​សត្វ។

ទោះ​បី​ជា​យ៉ាង​ណា ការ​ធ្វើ​តេស្ត​សំណាក់​ពី​សត្វ​ព្រៃ សត្វ​ក្នុង​ស្រុក​ និង​សត្វ​ចិញ្ចឹម​រាប់ពាន់​នៅ​ក្នុង​តំបន់​​បាន​​បង្ហាញ​ថា គ្មាន​សញ្ញា​នៃ​ដាន​វីរុស​​ទេ។

អ្នក​វិទ្យាសាស្ត្រក៏​មិន​ប្រាកដ​​ពី​ទី​កន្លែង និង​ពេល​វេលា​នៃ​ការ​ផ្ទុះ​​ដែល​​កើត​ឡើង​ដែរ បើ​ទោះ​ជា​ករណី​វូហាន​ត្រូវ​បាន​គេ​ដឹង​ថា កន្លែង​ផ្ទុះ​មុន​គេ។

វិទ្យាស្ថាន​វីរុសសាស្ត្រ​នៅវូហាន

ភស្តុតាងអាច​ជា​តំរុយ

ពួក​គេ​និយាយ​ថា បេសកកម្ម​បាន​បង្កើត​សម្មតិកម្ម​មួយ​ចំនួន។

លោក Daszak បាន​ប្រាប់​ក្នុង​ពិធី​មួយ​ដែល​រៀប​ចំ​ឡើង​ដោយក្រុម​អ្នក​ពិគ្រោះ Chatham House របស់​ចក្រ​ភព​អង់គ្លេសសប្តាហ៍​មុន​ថា ៖«មាន​បំពង​លូ​ទឹក​នៅ​​​​វូហា​​ន​ត​​ភ្ជាប់​ទៅ​ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ​ជា​កន្លែង​ដែល​​​វីរុស​ពាក់​ព័ន្ធ​ជិត​ដិត​បំផុត​នឹងវីរុស​​​ SARS-CoV-2 ​​​ត្រូវ​បាន​រក​ឃើញ​​​នៅ​ក្នុង​សត្វ​ប្រជៀវ»។

«វា​ផ្តល់​នូវ​បណ្តាញ​ភ្ជាប់ និង​ផ្លូវ​ដែល​​​វីរុស​អាច​សាយ​ភាយ​ពី​​សត្វ​ព្រៃ​ចូល​ទៅ​ក្នុង​មនុស្ស​ ឬ​សត្វ​ចិញ្ចឹម​ នៅ​ក្នុង​តំបន់ ហើយ​បន្ទាប់​មក​នាំ​ចេញ​ទៅ​ទី​ផ្សារ»។

«នោះ​គឺ​ជា​តំរុយ​​ដ៏​សំខាន់​​ពិត​ប្រាកដ​មួយ​»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម