Connect with us

សេដ្ឋកិច្ច

ក្រុងរណបថ្មី អភិវឌ្ឍលើផ្ទៃដី ១៨០ ហិកតា នឹងលេចរូបរាងឡើង នៅក្នុងក្រុងអរិយក្សត្រឆាប់ៗ

បានផុស

នៅ

ក្រុងរណបមួយថ្មីសន្លាងលេចរូបរាងឡើងនៅពេលខាងមុខឆាប់ៗ នៅក្នុងក្រុងអរិយក្សត្រ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ឃុន សៀ លើផ្ទៃដី ១៨០ ហិកតា ស្ថិតនៅតាមបណ្ដោយមាត់ទន្លេទល់មុខកោះពេជ្រ និងកោះនរា។

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ពិធីបើកការដ្ឋាន​សាង​សង់​គម្រោងអភិវឌ្ឍន៍នៅក្រុងអរិយក្សត្រនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី ១៧ ខែ​ធ្នូ​​ ឆ្នាំ ២០២៤។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលក្រុងបានឱ្យដឹងថា នៅពេលដែលគម្រោងអភិវឌ្ឍន៍នេះដំណើរការ នឹងផ្ដល់ផលប្រ​យោជន៍​ជាច្រើនសម្រាប់ក្រុងអរិយក្សត្រ និងប្រជាពលរដ្ឋ។

លោក ចាន់ តារា បានឱ្យដឹងថា អ្នកឧកញ៉ា ឃុន សៀ នឹងអភិវឌ្ឍតំបន់នេះឱ្យទៅជាទីក្រុង ដែលមាន​ហេដ្ឋា​​រចនាសម្ព័ន្ធច្រើន ដែលគម្រោង​នេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យនៅក្នុងក្រុង​អរិយក្សត្រ​មាន​កំណើន ដែលមានភាពវិជ្ជមាន​សម្រាប់​​​សេដ្ឋកិច្ច។

ក្រៅពីនេះ គម្រោងនេះ ក៏នឹងអាចបង្កើតការងារសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងអរិក្សត្រ ចៀសវាងការចំណាកស្រុក ហើយនៅពេលខាងមុខ​តំបន់នេះ អាចទៅជាតំបន់ទេសចរណ៍ផង តំបន់​​​ពាណិជ្ជកម្មផង ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន យល់ឃើញថា ចំងាយពីកោះពេជ្រ-កោះនរា និងក្រុងអរិយក្សត្រ ប្រហាក់ប្រហែលគ្នា ប្រសិនបើមានក្រុងរណបជាដំណឹងល្អសម្រាប់រាជធានីភ្នំពេញ ដែលមានអ្នកវិនិ​យោគ​ដាក់ទុន។

លោកបានអះអាងថា តម្លៃដីនៅក្រុងអរិយក្សត្រអាចនឹងកើនឡើង ប៉ុន្តែអាស្រ័យលើចំនួនប្រជាសាស្ត្រផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម