Connect with us

ព័ត៌មានជាតិ

រដ្ឋបាលក្រុងស្ទឹងត្រែង​ដាក់ផែន​ការ​រៀបចំ​​សោភណភាព​ក្រុង ទាក់ទាញ​​ទេសចរ​មក​សម្រាក​កម្សាន្ត

បានផុស

នៅ

អភិបាលក្រុងស្ទឹងត្រែង នឹង​រៀបចំធ្វើសួនច្បារតាមផែនការអភិវឌ្ឍខេត្ត ដោយ​បញ្ចប់ការលក់ដូរនៅលើសួនច្បារ ចាប់ពីមុខរង្វង់មូលព្រះបាទជយវរ័្មនទី៧ និងលើផ្លូវបេតុងលេខ៦៣-៦៤ រហូតដល់រង្វង់មូលព្រះភិរុនមាត់ទន្លេក្រុងស្ទឹងត្រែង។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងបញ្ឈប់ការលក់ដូរជាមួយអាជីវករចំនួនជាង ៦០ នាក់ នៅសាលាក្រុងស្ទឹងត្រែងនៅ​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ លោក សាយ កុសល អភិបាលក្រុង​ស្ទឹងត្រែង​បាន​ថ្លែង​ថា កិច្ចការងារអភិវឌ្ឍនេះរដ្ឋបាលខេត្តធ្វើឡើងចាប់ពីទីតាំងមុខសាលាខេត្តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា បច្ចុប្បន្នទីកន្លែងមួយចំនួនបងប្អូនអាជីវករលក់ដូរ ដូចនេះបងប្អូនត្រូវចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុង ដើម្បីផ្តល់លទ្ធភាពឱ្យខេត្តរៀបចំធ្វើការងារអភិវឌ្ឍន៍ពីព្រោះការអភិវឌ្ឍន៍នេះមិនមែនសម្រាប់បុគ្គលណាទេ គឺរៀបចំអភិវឌ្ឍន៍ឲ្យទៅជាសួនលម្អផង កន្លែងហាត់ប្រាណផង សម្រាប់ទាក់ទាញភ្ញៀវទេសចរផង ដើម្បីឲ្យខេត្តពេលភ្ញៀវអញ្ជើញ​មក​មានកន្លែងលេង ព្រោះបច្ចុប្បន្នភ្ញៀវប្រមាណ ៨០% ចាត់ទុកខេត្ត​ស្ទឹងត្រែង​ជាតំបន់ឆ្លងកាត់ទេ មកពីភ្នំពេញទៅឡាវអត់ដេក បានតែចូលបាយពេលថ្ងៃ។ មកពីរតនៈគិរីក៏អត់ អីចឹង​ចង់បានខេត្តពេលភ្ញៀវមកលេង ថ្ងៃបុណ្យចុង​សប្តាហ៍យ៉ាងហោចណាស់ ឲ្យបានភ្ញៀវសម្រាកមួយយប់ឬពីរយប់ដែរ មានន័យថាក្រុងមានកន្លែងលេងពេលថ្ងៃ យប់មានកន្លែងកំសាន្ត ហើយនៅតាមបណ្ដាស្រុក ក្នុងខេត្តស្ទឹងត្រែង យ៉ាងហោចណាស់ក៏ចំណាយពេលសម្រាកមួយយប់ក៏ពីរយប់ដែរ។

លោកស្រី សែ វាសនា រស់នៅសង្កាត់ស្ទឹងត្រែងតំណាងឱ្យបងប្អូនអាជីវករលក់ដូរនៅលើសួនបានគាំទ្រការអភិវឌ្ឍនេះ ដើម្បីធ្វើឱ្យខេត្តស្ទឹងត្រែងមានផ្លូវល្អ មានសួនកំសាន្ត មានកន្លែងកុមារលេង មានកន្លែងហាត់ប្រាណ មានកន្លែងភ្ញៀវទេសចរអង្គុយលំហែរកាយ បង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ។

យ៉ាងណា​លោកស្រីសូមឱ្យអាជ្ញាធរក្រុងរកទីតាំងណាមួយសមស្របសម្រាប់រៀបចំ​ឲ្យពលរដ្ឋអាច​​លក់ដូរ ចំណីអាហារផ្សេងៗ គ្រាន់បានប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ។

ទីតាំងអភិវឌ្ឍសួនច្បារត្រូវ​បាន​លោក សរ សុពុត្រា អភិបាលខេត្តខេត្តស្ទឹងត្រែង គ្រោង​រៀបចំប្រែក្លាយពីភាពស្រអាប់ទៅជាមាន​ភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរមកលេងខេត្តស្ទឹងត្រែងឱ្យបានច្រើននៅឆ្នាំ២០២៥ ពិសេសគឺបានមកម្តងហើយចង់មកម្តងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៣ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលអះអាងថា ទណ្ឌិត សម រង្ស៊ីមានចេតនាយកឃាតកម្មលោក លិម គិមយ៉ា ធ្វើជាឈ្នាន់​បន្តជីវិតនយោបាយរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់​ទប់ស្កាត់ច្រាំងទន្លេនៅខាងក្រោយវត្តមាន់ដប់

ព័ត៌មានជាតិ២ ម៉ោង មុន

បេក្ខជនប្រកួតសំណេរអង្គរមិនសូវរំពឹងពី លទ្ធផលតែរីករាយនឹងចូលរួមច្រើនជាង

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមហ៊ុន PATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរកម្ពុជាទៅទីផ្សារអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ចរាចរណ៍៩ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៤ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម