Connect with us

សេដ្ឋកិច្ច

ថ្នាក់ដឹកនាំកម្ពុជា-ធនាគារពិភពលោក ឯកភាពពន្លឿនការអភិវឌ្ឍវិស័យសំខាន់ៗ

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Tania Meyer នាយកប្រចាំប្រទេសកម្ពុជារបស់ធនាគារពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាវិស័យទឹកស្អាត ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា សម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។

លោករដ្ឋមន្ត្រីបានលើកឡើងថា ការទទួលបានសេវាទឹកស្អាត និងការធានានិរន្តរភាពនៃប្រភពទឹក គឺជាកត្តាចាំបាច់សម្រាប់វឌ្ឍនភាពជាតិ។ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីភាពចាំបាច់នៃការធ្វើពិពិធកម្មឧស្សាហកម្ម ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ឱ្យសម្របខ្លួនទៅនឹងទិដ្ឋភាពសេដ្ឋកិច្ច និងការប្រកួតប្រជែងថ្មី។

លោកស្រី Meyer បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកចំពោះការអភិវឌ្ឍនៅកម្ពុជា ដោយលើកឡើងពីគំនិតផ្តួចផ្តើមមួយចំនួន ដូចជាកម្មវិធីវិភាគសុវត្ថិភាពទឹក និងវាយតម្លៃវិស័យទឹកស្អាត (WaterSAP) ដើម្បីបង្កើននិរន្តរភាពធនធាន និងគៀរគរការចូលរួមរបស់វិស័យឯកជនជាដើម។

លោកស្រីបានកោតសរសើរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋាករទឹក និងបានបញ្ជាក់​ការគាំទ្ររបស់ធនាគារពីភពលោកសម្រាប់គម្រោងបង្កើនប្រសិទ្ធភាពកម្មរដ្ឋាករទឹកក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងមណ្ឌលគិរី។

លោករដ្ឋមន្ត្រីបានជម្រាបគណៈប្រតិភូអំពីផែនការក្នុងការសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលដៅផ្តល់អត្តសញ្ញាណដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពួកគេមានលទ្ធភាពទទួលអត្ថប្រយោជន៍ ដូចជាការអភិវឌ្ឍជំនាញ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងរបបសន្តិសុខសង្គម។

លោករដ្ឋមន្ត្រីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការធ្វើឌីជីថលូបនីយកម្មសេវាកម្មរបស់ខ្លួន រួមទាំងការប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STINL) ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។

គណៈប្រតិភូធនាគារពិភពលោកបានស្វាគមន៍ឱកាសស្វែងយល់ និងតម្រង់ទិសធនធានរបស់ខ្លួនជាមួយនឹងការលើកកម្ពស់ផលិតភាព ដើម្បីគាំទ្រកំណើន ភាពធន់ និងនិរន្តរភាពរបស់កម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តការពិភាក្សា ដើម្បីកែលម្អយុទ្ធសាស្ត្រ និងពន្លឿនការអភិវឌ្ឍក្នុងវិស័យសំខាន់ៗទាំងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋបាលក្រុងស្ទឹងត្រែង​ដាក់ផែន​ការ​រៀបចំ​​សោភណភាព​ក្រុង ទាក់ទាញ​​ទេសចរ​មក​សម្រាក​កម្សាន្ត

សេដ្ឋកិច្ច២ នាទីutes មុន

ថ្នាក់ដឹកនាំកម្ពុជា-ធនាគារពិភពលោក ឯកភាពពន្លឿនការអភិវឌ្ឍវិស័យសំខាន់ៗ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

មេប៉ូលិសកូរ៉េខាងត្បូង ត្រូវ​ចាប់ខ្លួន ព្រោះ​រារាំង​សមាជិក​សភា​មិន​ឲ្យ​បោះឆ្នោត ពេលប្រកាស​​ច្បាប់​អាជ្ញាសឹក

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងព័ត៌មាន និងមន្ទីរឃោសនាការខេត្តយូណាន ចុះអនុស្សរណៈ នៃការយោគយល់ ពង្រីកកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ

កីឡា២២ នាទីutes មុន

ឥណ្ឌូណេស៊ី ស្នើ​សុំ​​ធ្វើ​ម្ចាស់​ផ្ទះ ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក ឆ្នាំ​២០២៥

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដឹងមូលហេតុតារាចម្រៀង ថៃ ស្លាប់ ក្នុងហាង ក្រោយម៉ាស្សារួច

បច្ចេកវិទ្យា២០ ម៉ោង មុន

ស្នាដៃសិស្សនិស្សិត និងក្រុមហ៊ុនឯកជនជាង ៦០ស្តង់ នឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា

ចរាចរណ៍៣ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក ថា រុស្ស៊ី នឹងឲ្យយន្តហោះចម្បាំង២ប្រភេទទៅកូរ៉េខាងជើង ដូរជាមួយទាហានមកវិញ

Sokha Hotels

ព័ត៌មានពេញនិយម