Connect with us

ព័ត៌មានអន្ដរជាតិ

EIA៖ បរិមាណ​នៃការនាំចូលប្រេង​ឆៅរបស់​អាមេរិក​ នឹង​ធ្លាក់​ចុះ​ជាគំហុក​នៅឆ្នាំ​ក្រោយ​

បានផុស

នៅ

រដ្ឋបាលព័ត៌មានថាមពល (EIA) បាន​​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​បរិមាណ​នៃ​នាំចូលប្រេងឆៅ​របស់សហរដ្ឋអាមេរិក រំពឹង​ថា​នឹង​ធ្លាក់​ចុះ​ ២០ ភាគរយ​ នៅឆ្នាំ​ក្រោយ​ ត្រឹម​ ១,៩ លាន​បារ៉ែល/ថ្ងៃ​ ដែល​វា​ជា​កម្រិត​ទាប​បំផុត​ចាប់​តាំងពី​ឆ្នាំ​ ១៩៧១ ដោយសារ​តែ​​កំណើន​ផលិតកម្ម​ក្នុងស្រុក​ និង​តម្រូវការរោងចក្រចម្រាញ់ទាប។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

EIA និយាយ​ក្នុងទស្សនវិស័យថាមពលរយៈពេលខ្លីប្រចាំខែធ្នូ (STEO) ថា​ ​សហរដ្ឋអាមេរិកនឹងផលិតប្រេងបាន ១៣,៥២ លាន​បារ៉ែល/ថ្ងៃ​ ក្នុងឆ្នាំ​ ២០២៥ ដោយ​កើន​ឡើង​ពី​ ១៣,២៤ លាន​បារ៉ែល/ថ្ងៃ​ នៅឆ្នាំ​ ២០២៤​។​

​ទន្ទឹម​នឹង​នេះ​ រដ្ឋបាល​បន្តថា​​ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់អាមេរិក គ្រោងនឹងដំណើរការប្រេងឆៅចំនួន ១៦ លានបារ៉ែល/ថ្ងៃ នៅឆ្នាំ​ ២០២៥ ធ្លាក់ចុះ​ ២០០ ០០០ បារ៉ែល/ថ្ងៃ​​ ធៀប​នឹង​ឆ្នាំ​នេះ​។​

EIA បាននិយាយថា ការថយចុះនៃការដំណើរការរោងចក្រចម្រាញ់ បាន​​រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​នៃការ​នាំចូល​ប្រេង​ឆៅ​ក្នុងឆ្នាំ ២០២៥​។​ ជាមួយគ្នា​នេះ​ ​គោលនយោបាយ​របស់​ប្រធានាធិបតីជាប់ឆ្នោត ​លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធនាំចូល ២៥ ភាគរយ​ លើគ្រប់​ផលិតផលទាំងអស់ពីប្រទេសកាណាដា និងម៉ិកស៊ិក រួមទាំងប្រេងឆៅ អាចកាត់បន្ថយការនាំចូល​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិកថែមទៀត។

ចំណែក​ឯទស្សនវិស័យសកល​វិញ​ EIA បាន​ព្យាករ​ថា តម្រូវការប្រេងសកល​រំពឹងថានឹងមានជាមធ្យមប្រហែល ១០៤,៣ លាន​បារ៉ែល/ថ្ងៃ​ នៅ​ឆ្នាំក្រោយ​ ដោយ​ធ្លាក់ចុះ​ពី​ការ​ព្យាករ ១០៤,៤ លាន​បារ៉ែល/ថ្ងៃ​ កាល​ពី​លើក​មុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម