Connect with us

ព័ត៌មានជាតិ

កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ៧ មករា បន្តចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន រក្សាចិញ្ចើមផ្លូវ

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ៧ មករា បន្ត​យកចិត្តទុកដាក់​ពី​បញ្ហា​បរិស្ថាន​អនាម័យ សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​បញ្ហា​កក​ស្ទះ​ចរាចរណ៍ ដែល​ប្រជាពលរដ្ឋ និង​អាជីវករ មួយ​ចំនួន​ធំ បាន​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ធ្វើជា​កន្លែង​ចំណត ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ដង​ផ្លូវ​ផង​ដែរ។ ដូច្នេះ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ បាន​ចុះ​រៀបចំ​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន ឲ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រំដោះ​ចិញ្ចើម​ផ្លូវ រក្សា​ចិញ្ចើម​ផ្លូវ សម្រាប់​អ្នក​ថ្មើរជើង និង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ការ​ចុះ​រៀបចំ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​ ១១ ខែធ្នូ ឆ្នាំ​ ២០២៤ ដោយមាន​ការ​ណែនាំ​ផ្ទាល់​ពី​សំណាក់ លោក ថេង សុថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ៧ មករា បាន​ចាត់​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​បន្ត​ចុះ ផ្លូវ​លេខ ១៤៣ ផ្លូវ​លេខ ១៥៦ ផ្លូវ​លេខ ២១៥ ផ្លូវ​លេខ ២១១ ជាប់​ជាប្រចាំ ដើម្បី​រៀបចំ អប់រំ​ណែនាំ ដល់​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន ឲ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រំដោះ​ចិញ្ចើម​ផ្លូវ រក្សា​ចិញ្ចើម​ផ្លូវ សម្រាប់​អ្នក​ថ្មើរជើង និង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ។ ជាពិសេស​ទីតាំង​ភោជនីយដ្ឋាន ទីតាំង​គ្រឹះស្ថាន​អប់រំ ណែនាំ​ដល់​អាណាព្យាបាល សិស្ស​ដែល​ប្រើប្រាស់​រថយន្ត យក​ និង​មក​ទទួល​កូន​ចេញពី​សាលា ចូលរួម​រក្សា​សណ្ដាប់ធ្នាប់ ចិញ្ចើម​ផ្លូវ ចត​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​បង្ក​ការ​កកស្ទះ​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរ។

ក្នុង​ប្រតិបត្តិការ​ចុះ​អប់រំ​ណែនាំ ប្រជាពលរដ្ឋ អាជីវករ ម្ចាស់​ទីតាំង​ភោជនីយដ្ឋាន ទីតាំង​គ្រឹះស្ថាន​អប់រំ បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​បាន​យ៉ាង​ល្អ ដើម្បី​រំដោះ​ចិញ្ចើម​ផ្លូវ កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​តាម​ដង​ផ្លូវ​ក្នុង​មូលដ្ឋាន។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​រៀបចំ​សណ្ដាប់ធ្នាប់ រក្សា​បរិស្ថាន​អនាម័យ​នេះ កន្លងទៅ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តែងតែ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំង ១៤ ខណ្ឌ យកចិត្តទុក​ដាក់​ជាប់​ជាប្រចាំ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​កាត់បន្ថយ​ការ​កកស្ទះ ឲ្យ​បាន​ល្អ​ប្រសើរ និង​មាន​សោភ័ណភាព​ល្អ សម​ជា​ទីក្រុង​ស៊ីវិល័យ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម