Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទះ​ឃើញឡាន​​ទំនើបជា​ច្រើន​គ្រឿង​នៅ​ផ្ទះ​លោក Assad ក្រោយ​ក្រុម​ឧទ្ទាម​ផ្ដួល​​រំលំ​រដ្ឋាភិបាល

បានផុស

នៅ

វីដេអូ​មួយ ដែល​បង្ហាញ​ពី​​​​ហ្គារាស​ដ៏​ធំ​មួយ​កន្លែង​​​នៅ​ក្នុង​វិមាន​​​ប្រធានាធិបតី​​​នៅ​រដ្ឋធានី​ដាម៉ាស បាន​​ឆ្លុះ​​បញ្ចាំង​ពី​​ការ​រស់នៅ​ដ៏​ស៊ីវិល័យ និង​សម្បូរសប្បាយ​របស់​លោក Bashar al-Assad ដោយ​ក្នុង​នោះ​​គេ​សង្កេត​ឃើញ​មាន​រថយន្ត​ទំនើបៗ​​ដាក់​​តម្រៀប​ជួរ​គ្នា​​ជា​ច្រើន​​គ្រឿង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​​សារព័ត៌មាន ABC News រថយន្ត​ទាំង​នោះ​មាន​តម្លៃរាប់លានដុល្លារ ដែល​លោក Assad បានបន្សល់ទុកនៅពេល​លោក​បាន​រត់​​ភៀសខ្លួនចេញពីប្រទេស ខណៈដែលកងកម្លាំងឧទ្ទាមបានវាយលុករដ្ឋធានីកាលពីចុងសប្តាហ៍។

អ្នក​ថត​​វីដេអូ បាន​ចង្អុល​​​រថយន្ត​ថ្លៃៗ ដែល​រួម​មាន Ferrari, Lamborghini និង Aston Martin ជា​ដើម ហើយ​​បាន​និយាយ​ដោយ​មិន​គួរ​​ឲ្យ​​ជឿ​ថា៖ «មើល​នេះ​សម្លាញ់… យើង​មិន​មែន​នៅ​ឌូបៃ​ទេ»”។

រថយន្តមួយក្នុងចំណោមរថយន្តទាំងនោះ មើលទៅដូចជា Ferrari F50 ដែល​​​នៅ​លើ​​ពិភពលោក​​ផលិត​តែ ៣៤៩​គ្រឿងប៉ុណ្ណោះ។ មួយ​គ្រឿងៗ​ ត្រូវ​បាន​លក់ក្នុងតម្លៃជាង ៥,៥​លានដុល្លារនៅក្នុងការដេញថ្លៃ Sotheby’s កាលពីដើមឆ្នាំ​២០២៤។

យានជំនិះដ៏ប្រណិត​ទាំង​នោះ បាន​​បញ្ជាក់​ពី​ភាព​សម្បូរ​សប្បាយ និង​​ទ្រព្យសម្បត្តិ​ចាយ​មិន​ចេះ​អស់​របស់លោក Assad។ បើ​តាម​របាយការណ៍​របស់ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ឆ្នាំ២០២២ បាន​ប៉ាន់​​ប្រមាណ​ថា ទ្រព្យសម្បត្តិសុទ្ធរបស់គ្រួសារ Assad មានចន្លោះពី ១ពាន់លានដុល្លារទៅ ២​ពាន់លានដុល្លារ។ យ៉ាង​​ណា​មិញ ទំហំ​​ទ្រព្យ​សម្បត្តិ​ពិត​ប្រាកដ​នៃ​​គ្រួសារ​ត្រកូល Assad ដែល​បាន​គ្រប់គ្រង​ស៊ីរី​តាំង​ពី​ឆ្នាំ​១៩៧១​នេះ​ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​​ឡើយ​ទេ។

​លោក Bashar al-Assad (រូបភាព៖ Getty)

បើ​យោង​តាម​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាតិ ប្រជាជន​ស៊ីរី​៩០%​កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ គិត​ត្រឹម​ខែ​មីនា​ឆ្នាំ​២០២៤ ខណៈ​ពលរដ្ឋ​ជិត ១៣​លាន​នាក់​​​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​កំពុង​កើត​​មាន​អសន្តិសុខ​ស្បៀង​អាហារ។

គួរ​រំឭក​ថា ព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ព្រោះគ្មានអ្នកនឹកស្មានដល់ឡើយថា រដ្ឋាភិបាលរបស់លោក Assad ត្រូវដួលរលំក្រោមដៃក្រុមឧទ្ទាម Hay’at Tahrir al-Sham (HTS) យ៉ាងលឿនបែបនេះ។

ក្រុមឧទ្ទាមជីហាដ បានបើកប្រតិបត្តិការ «ផ្លេកបន្ទោរ» ផ្តួលរំលំរដ្ឋាភិបាលស៊ីរី ដោយចាយពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយលោក Assad ក៏រត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីសុវត្ថិភាព៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ វិនាទី មុន

ត្រីរាជ ៤ ក្បាល ត្រូវបានលែងចូលបឹងវិញ

ព័ត៌មានអន្ដរជាតិ៥៤ វិនាទី មុន

ប្រទះ​ឃើញឡាន​​ទំនើបជា​ច្រើន​គ្រឿង​នៅ​ផ្ទះ​លោក Assad ក្រោយ​ក្រុម​ឧទ្ទាម​ផ្ដួល​​រំលំ​រដ្ឋាភិបាល

សន្តិសុខសង្គម៥ នាទីutes មុន

រដ្ឋបាលរាជធានី ណែនាំឲ្យសមត្ថកិច្ចខណ្ឌទាំង១៤ ទប់ស្កាត់ល្បែងស៊ីសង និងបញ្ឈប់រាល់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងលើប៉ាណូ​ ឬលើ​ម៉ូតូកង់បី

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

ព័ត៌មានជាតិ២០ នាទីutes មុន

លោកស្រី ម៉ៅ ម៉ាប់ ទទួលពានរង្វាន់បារំាងអាល្លឺម៉ង់ផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម