Connect with us

ព័ត៌មានជាតិ

ការប្រមូលផលចុងដៃសម្រាប់ស្វាយកែវរមៀត កំពុងមានហាងឆេងខ្ពស់

បានផុស

នៅ

តម្លៃផ្លែស្វាយកែវរមៀត កាលពីប្រមូលផលដើមដៃ និងរហូតមកទល់នឹងការប្រមូលផលចុងដៃនេះ គេសង្កេតឃើញថាតម្លៃខុសគ្នាច្រើន នេះបើតាមការរៀបរាប់ពីម្ចាស់ចម្ការដែលស្ថិតក្នុងស្រុកមួយចំនួនក្បែរខ្សែបន្ទាត់ព្រំដែនថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឈឺន សាវ័ន្ត រស់នៅឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានកូនៗធ្វើចំការ និងបានដាំដើមស្វាយកែវរមៀតនេះ បានរៀបរាប់ថា នៅក្នុងតំបន់ប៉ែកខាងលិចខេត្តបាត់ដំបង គឺសម្បូរប្រជាពលរដ្ឋដាំដើមស្វាយកែវរមៀតនេះណាស់ ហើយនៅពេលបានផលគឺផ្លែស្វាយត្រូវបានគេចែកចេញជា ៣ប្រភេទដើម្បីលក់ទៅកាន់ទីផ្សារ ឬក៏ឈ្មួញកណ្ដាលចុះមកទិញដល់ចំការ។

អ្នកស្រីបានបន្តថា កាលពីដើមដៃផ្លែស្វាយកែវល្មៀតមានតម្លៃថោកបំផុត គឺក្នុងមួយគីឡូក្រាមសម្រាប់ផ្លែស្វាយខ្ចីធម្មតា ចន្លោះពី ៥០០រៀល ទៅ៩០០រៀលតែប៉ុណ្ណោះ ហើយក្រោយពេលដែលប្រជាពលរដ្ឋនាំគ្នាសម្រុកបេះដើម្បីលក់ឲ្យឈ្មួញ បានត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីការប្រមូលផល ក្នុងម្នាក់ៗស្ទើរអស់ពីចំការ ក៏ស្រាប់តែតម្លៃផ្លែស្វាយបានហក់ឡើងជាបណ្ដើរៗហើយមកទល់នឹងចុងដៃ ដែលផ្លែស្វាយអាចនៅសេសសល់ខ្លះៗសម្រាប់អ្នកមិនទាន់ប្រមូលផល គឺទទួលបានតម្លៃយ៉ាងល្អប្រសើរ។

អ្នកស្រីបានលើកឡើងអំពីតម្លៃនៃផ្លែស្វាយទាំង៣ប្រភេទនេះថា បច្ចុប្បន្នសម្រាប់ផ្លែស្វាយខ្ចីធម្មតា ដែលមិនស្អាត (ស្វាយបន្លែ) ក្នុងមួយគីឡូក្រាមបានឡើងរហូតដល់ ១.៧០០រៀលក្នុងមួយគីឡូ ដោយឡែកសម្រាប់ផ្លែស្វាយចាស់ល្អៗ គឺបានតម្លៃ ២.០០០ រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែស្វាយដែលគេខ្ចប់ គឺមានតម្លៃរហូតដល់ ៣.០០០ រៀល ក្នុងមួយគីឡូក្រាមឯណោះ នេះបើប្រៀបធៀបតម្លៃសម្រាប់ផ្លែស្វាយកែវរមៀតទាំង ៣ប្រភេទ ចាប់ពីដើមដៃក្នុងការប្រមូល​ផលរហូតមកទល់នឹងចុងដៃ គឺមានតម្លៃខុសគ្នាដូចមេឃនឹងដី ដែលធ្វើឲ្យប្រជាកសិករដែលប្រមូលផលនៅចុងដៃក្រោយគេនេះ គឺរីករាយត្រេកអរយ៉ាងក្រៃលែង ដែលមិននឹកស្មានថាតម្លៃស្វាយកែវរមៀត អាចឡើងខ្ពស់បែបនេះសោះ។ ហើយម្យ៉ាងទៀតបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ គឺផ្លែស្វាយកែវរមៀតនេះគ្មានហាងឆេង និងគ្មានទីផ្សារទាល់តែសោះ ដែលធ្វើឲ្យប្រជាកសិករខ្លះបានកាត់បំផ្លាញចោលដើម្បីផ្លាស់ប្ដូរដំណាំឡើងវិញ ប៉ុន្តែឥឡូវប្រជាកសិករអាចសង្ឃឹមច្រើន ទៅលើតម្លៃផ្លែស្វាយកែវរមៀតនេះព្រោះបច្ចុប្បន្នការនាំចេញទៅកាន់ប្រទេសជិតខាងក៏មានទីផ្សារហើយនៅក្នុងស្រុកមួយចំនួនក៏មានសិប្បកម្មកែច្នៃសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ ដូចជាក្នុងស្រុករតនៈមណ្ឌលជាដើម ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ២១ នាទីutes មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍១៩ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម