Connect with us

ជីវិតកម្សាន្ដ

កូនស្រីសេដ្ឋីរ៉ែចិន Esther Yu បង្កជម្លោះ​ជាមួយ​ក្រុម​ការងារ​ភាពយន្ត

បានផុស

នៅ

ទស្សនិកជនជាច្រើនជឿថា តារាសម្ដែងស្រីជនជាតិចិននាង Esther Yu និងជាកូនស្រីសំណព្វរបស់មហាសេដ្ឋីរ៉ែ នាពេលនេះ បានជួបជម្លោះជាមួយក្រុមការងារភាពយន្ត «Speed ​​and Love» ដោយផ្អែកលើការបង្ហោះជាច្រើនរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាម ​​Znews, 163 បានរាយការណ៍កាលពីថ្ងៃទី ០៦ ខែធ្នូថា តារាស្រីវ័យ២៨ឆ្នាំ បានអាប់ដេតប្រវត្តិរូបរបស់នាងជាមួយនឹងសញ្ញាអារម្មណ៍សោកសៅ។ បន្តិចក្រោយមក នាងបានសរសេរថា «នៅលើផ្លូវឆ្ពោះទៅរកភាពពេញវ័យ អ្នកប្រាកដជាប្រឈមមុខនឹងភាពអយុត្តិធម៌ និងការលំបាកមួយចំនួន។ ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពសម្រាប់អ្នករាល់គ្នា។ កុំបារម្ភច្រើនពេក» ។

ការ​បង្ហោះ​របស់​នាង​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​ទទួល​បាន​មតិ​រាប់​ពាន់​ពី​អ្នក​គាំទ្រ។ មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខុមាលភាព​របស់​តារា​ស្រី​រូប​នេះ។ ពាក្យគន្លឹះរបស់ទស្សនិកជនជាច្រើនបានសរសេរនៅលើអ៉ិនធើណេតថា តើមានអ្វីកើតឡើងជាមួយ Esther Yu? បានឡើងដល់កំពូលយ៉ាងឆាប់រហ័សនៃប្រធានបទដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ដែលមានអ្នកចូលមើល ១៥០លានដងក្នុងមួយថ្ងៃ។

ការ​ស្មាន​តាម​អ៊ីនធឺណិត​បាន​ផ្សព្វផ្សាយ​ការ​ចោទ​ប្រកាន់​ថា នាងកំពុង​បញ្ជូន​សញ្ញា​ទុក្ខ​ព្រួយ ​បន្ទាប់​ពី​មាន​ការ​មិន​ចុះ​សម្រុង​ជាមួយ​នឹង​ក្រុមការងារផលិតរឿង «Speed ​​and Love»។ ប្រភព​អះអាង​ថា តារា​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​បោក​ឲ្យចុះ​កុងត្រា។ នាង​ត្រូវ​បាន​គេ​សន្យា​ថា​នឹង​សម្ដែង​ជា​តួ​ឯក​ក្នុង​បញ្ជី A ប៉ុន្តែ​នៅ​ពេល​ចាប់​ផ្ដើម​ថត នាង​បាន​រក​ឃើញ​ថា​សហ​តារា​សម្ដែង He Yu ជា​តារា​សម្ដែង​ក្នុង​បញ្ជី B ដែល​មាន​កេរ្តិ៍​ឈ្មោះ​តិច​ជាង​នាង។ នាង​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​ឈប់​ថត ប៉ុន្តែ​ដោយ​សារ​កុងត្រា​នាង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​បន្ត។

ជាងនេះទៅទៀត ក្នុងអំឡុងពេលដំណើរការថត ក៏មានសេចក្តីរាយការណ៍ថា Yu និងអ្នកដឹកនាំរឿងមានជម្លោះជាច្រើន សូម្បីតែជម្លោះក្តៅគគុក ដែលប៉ះពាល់ដល់កាលវិភាគនៃការថត។​ ក្រោយ​ការ​បង្ហោះ​របស់​តារា​ស្រី​រូប​នេះ អ្នក​គាំទ្រ​របស់ Esther Yu បាន​បង្ហោះ​និង​ចោទ​សួរ​អ្នក​ផលិត​រឿង។ ទោះ​បី​ជា​យ៉ាង​ណា​មក​ដល់​ពេល​នេះ ក្រុម​ការងារនៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទេ​។

Esther Yu​ ទទួលបានភាពល្បីល្បាញជាអតីតសមាជិកក្រុម The9 ដែលជាក្រុមនារីគម្រោងពីកម្មវិធី “Youth With You 2” របស់ iQIYI ។ ដោយដកស្រង់ពី QQ News កាសែត South China Morning Post បានរាយការណ៍ថា ឪពុករបស់នាងគឺជាមហាសេដ្ឋីរ៉ែ ហើយជីតារបស់នាងគឺជាប្រធានសាជីវកម្មដែក។ ទ្រព្យសម្បត្តិសុទ្ធរបស់គ្រួសារនាងត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៤០ ពាន់លានយន់ (៥.៦ ពាន់លានដុល្លារ)៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Zhou Jie ត្រូវ​គេ​រិះ​គន់​ថា ​មិន​​ចូលរួម​រំលែក​ទុក្ខ​អ្នកនិពន្ធរឿង «ព្រះនាង​យេយេ» មុនលាចាកលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម