Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន នឹងដាក់យុទ្ធនាការ«គ្រប់ផ្លូវជាតិទាំងអស់ឆ្នាំ២០២៥ ត្រូវតែស្អាត មិនត្រូវមានសំរាមប្លាស្ទិកឡើយ»

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់គោលការណ៍ថា  ចាប់ពីឆ្នាំ២០២៥តទៅ តាមបណ្ដាផ្លូវជាតិនៅកម្ពុជា ត្រូវតែស្អាត លែងឱ្យមានសំរាម ថង់ប្លាស្ទិកតទៅទៀត។ លោក អ៊ាង សុផល្លែត លើកឡើងដូច្នេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រៅសិក្ខាសាលាបិទបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) រៀបចំឡើងនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសម្ភាសន៍ លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ដូច្នេះ​៖«ផ្លូវជាតិ  ២០២៥ ត្រូវតែស្អាតគ្រប់ផ្លូវជាតិទាំងអស់! នេះជាយុទ្ធនាការថ្មីដែលយើងកំពុងតែសាកល្បង។ ខ្ញុំនឹងប្រកាសបើកយុទ្ធនាការនេះ នៅថ្ងៃ១ ខែ១ ឆ្នាំ២០២៥។»។

លោកបានអះអាងថា មុនពេលប្រកាសដាក់ចេញយុទ្ធនាការនេះជាផ្លូវការនាដើមខែមករា​ ឆ្នាំ២០២៥ខាងមុខ នៅក្នុងពេលបច្ចុប្បន្ននេះលោកក៏បានសាកល្បងលើកិច្ចការងារតាមបណ្ដាផ្លូវជាតិសំខាន់ៗមួយចំនួនដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១។

តាមលោក អ៊ាង សុផល្លែត ក្នុងដំណាក់សាកល្បងយុទ្ធនាការ នៅផ្លូវជាតិទាំងនោះ គឺចាប់ផ្ដើមស្អាតបណ្ដើរៗហើយ ពោលគឺនៅមានសំរាម និងថង់ប្លាស្ទិកតិចតួចបំផុត ដែលក្នុងដំណាក់កាលសាកល្បងនេះ ទទួលបានការចូលរួមពីសំណាក់យុវជន សិស្សានុសិស្ស និងកម្មកររោងចក្រ ក៏ដូចជាភាគីពាក់ព័ន្ធ។

សម្រាប់រដ្ឋមន្ត្រីបរិស្ថានរូបនេះ ឧបសគ្គដែលរារាំងដល់ការអនុវត្តយុទ្ធនាការនេះ គឺការទាក់ទាញទឹកចិត្ត បេះដូង កិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញារបស់ប្រជាពលរដ្ឋចូលរួមសម្អាតផ្លូវជាតិ ថែរក្សាផ្លូវជាតិកុំឱ្យមានសំរាម ថង់ប្លាស្ទិក។ លោក យល់ឃើញថា បើពលរដ្ឋ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធចូលរួម រួមចិត្ត រួមថ្លើម រួមបេះដូងអនុវត្តន៍យុទ្ធនាការនេះ នោះនឹងគ្មានឧបសគ្គអ្វីឡើយ ពោលគឺតាមផ្លូវជាតិនៅកម្ពុជា នឹងស្អាត គ្មានសំរាម និងថង់ប្លាស្ទិកឡើយ។

លោករដ្ឋមន្ត្រី បានចាត់ទុក ការចូលរួម ការលើកទឹកចិត្ត ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាចំពោះការអនុវត្តយុទ្ធនាការដែលក្រសួងបរិស្ថានបានដាក់ចេញ គឺជាអាវុធដ៏សំខាន់កម្ចាត់ឧបសគ្គដែលកើតឡើងក្នុងការធ្វើឱ្យកម្ពុជា មានភាពស្អាត បៃតង និងចីរភាពតរៀងទៅ។

គួរឱ្យដឹងថា កាលពីពេលកន្លងទៅ ក្រសួងបរិស្ថាន ក៏បានដាក់ចេញយុទ្ធនាការជាច្រើន ក្នុងនោះមានយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងយុទ្ធនាការកម្ពុជា​ស្អាត ខ្មែរធ្វើបាន។ បើតាមលោករដ្ឋមន្ត្រី យុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ មានអ្នកចូលរួមចំនួនជាង១០លាននាក់ ដែលចំនួននេះជាចំនួនច្រើនជាងពាក់កណ្ដាលនៃចំនួនប្រជាជនកម្ពុជា។ សម្រាប់យុទ្ធនាការកម្ពុជា​ស្អាត ខ្មែរធ្វើបាន ដែលយុទ្ធនាការដើររើសសំរាមតាមផ្លូវ តាមទីតាំងសំខាន់ៗ គឺមានអ្នកចូលរួមជាង៤លាននាក់រួចមកហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ហុងគ្រី ថា លោក Zelensky មិនព្រមឲ្យមានបទឈប់បាញ់បុណ្យណូអែល

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន នឹងដាក់យុទ្ធនាការ«គ្រប់ផ្លូវជាតិទាំងអស់ឆ្នាំ២០២៥ ត្រូវតែស្អាត មិនត្រូវមានសំរាមប្លាស្ទិកឡើយ»

កីឡា៦ នាទីutes មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

ព័ត៌មានជាតិ៦ នាទីutes មុន

ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយសមាជិក ​RCEP សម្រេចទឹកប្រាក់បានជិត​២៤​ពាន់លានដុល្លារក្នុងរយៈ១១ខែ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ស្លាប់​រដ្ឋមន្ត្រី​តាលីបង់​ម្នាក់ ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​អត្តឃាត​នៅ​អាហ្វហ្គានីស្ថាន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម២ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម២១ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម