Connect with us

កីឡា

Nick Taylor ថា បើមានគំនិត​​ពីការរៀប​ចំ​លទ្ធផល​ទុកមុន គឺ​ខុស​ទាំង​ស្រុង

បានផុស

នៅ

ខ្សែ​បម្រើ​ការពារ​ខ្មែរ-អាមេរិក Nick Taylor ចាត់​ទុក​ការ​ប្រកួត​មាន​កំហុស​បច្ចេកទេស​គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​ពិភព​បាល់ទាត់ ប៉ុន្តែ​ប្រសិន​បើ​នរណា​ម្នាក់​មាន​គិត​លើ​ការត្រៀម​លទ្ធផល​ទុក​មុន​គឺ​ខុស​ទាំង​ស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់ Nick Taylor នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​កម្ពុជា​បាន​ចាញ់​សិង្ហបុរី​ដោយ​លទ្ធផល ១-២ ដែល​គ្រាប់​បាល់ទាំង​ពីរ​របស់​សិង្ហបុរី​រក​បាន​ដោយ​កំហុស​បច្ចេកទេស​របស់​អ្នក​ចាំទី​ វីរៈ ដារ៉ា នៅ​ដើម​វគ្គ​ទី១។

Nick Taylor បាន​និយាយ​ថា ៖«ការ​ប្រកួត​មិន​ទាន់​ចប់​ទេ។ នៅ​សល់​២​ប្រកួត​ដ៏​សំខាន់​ទៀត។ សូម​បូង​សួង​ឲ្យ កាន់ ម៉ូ និង គឹម សុខយុទ្ធ ឆាប់​ជា​សះ​ស្បើយ​ពី​របួស»។

«ជា​មួយ​គ្នា​នេះ​ផង​ដែរ ប្រសិន​បើ​មាន​គំនិត​អំពី​ការ​រៀប​ចំ​លទ្ធផល​ទុក​មុន គឺ​ខុស​ទាំង​ស្រុង​ហើយ។ រាល់​កីឡាករ​បាន​ប្រឹង​ប្រយុទ្ធ និង​ចង់​ឈ្នះ​ដើម្បី​ប្រទេស​ជាតិ ហើយ​កំហុស​កើត​ឡើង​ជា​រឿង​ធម្មតា​ក្នុង​បាល់ទាត់។ ខ្ញុំ​ជឿ​ជាក់ និង​គាំទ្រ​ ដារ៉ា ១០០​%»។ កីឡាករ​បាន​និយាយ​សង្កត់​ធ្ងន់។

Nick Taylor បាន​បន្ថែម​ថា ៖«យើង​សង្ឃឹម​ថា ជួប​អ្នក​ទាំង​អស់​គ្នា​នៅ​ផ្ទះ​យើង​ទៀត នៅ​ពេល​ប្រកួត​ជា​មួយ​ទីម័រ​ខាង​កើត។ ឥឡូវ​នេះ​ជា​ពេល​ស្តារ​កម្លាំង​ថាមពល​ឡើង​វិញ បន្ទាប់​ពី​ពីរ​បី​ថ្ងៃ​ដ៏​លំបាក»។

អ្នក​ចាំទី វីរៈ ដារ៉ា កំពុង​ត្រូវ​បាន​រង​ការ​រិះ​គន់​ធ្ងន់​ៗ​ជុំ​វិញ​កំហុស​បច្ចេកទេស​ដែល​ធ្វើ​ឲ្យ​សិង្ហបុរី​រក​បាន​គ្រាប់​បាល់​យ៉ាង​ស្រួល​នៅ​ដើម​វគ្គ​ទី១៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម