Connect with us

ព័ត៌មានជាតិ

កម្ពុជាប្រកាសប្រឆាំងដាច់ខាតគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ពិសេសអំពើជួញដូរមនុស្ស

បានផុស

នៅ

យកឱកាសនៃការប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៨ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី បានប្រកាសប្រឆាំងដាច់ខាតឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ពិសេសអំពើជួញដូរមនុស្ស ក៏ដូចជាអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលកំពុងក្លាយជាបញ្ហាសកលដ៏ស្មុគស្មាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា​នៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស តាមរយៈការលើកកម្ពស់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់កលល្បិចរបស់​ឧក្រិដ្ឋជន និងបន្តអនុវត្តរាល់បទដ្ឋាន ដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចពីការកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដែលកន្លងមកបានរួមគ្នាប្រឹងប្រែងការពារសុវត្ថិភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា និងមនុស្សជាតិទូទៅ ដោយប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់លើមនុស្សគ្រប់ភេទ គ្រប់វ័យ គ្រប់ស្ថានភាព និងគ្រប់ទីកន្លែង តាមរយៈការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប និងផ្តន្ទាទោសជនល្មើស ដែលបាននិងកំពុងប្រើប្រាស់គ្រប់មធ្យោបាយ នៅក្នុងការធ្វើសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្ម ធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសដទៃទៀត។

យ៉ាងណាមិញ សម្ដេចធិបតី បានថ្លែងឱ្យដឹងថា ជនល្មើសជាច្រើន ​ដែលភាគច្រើន ជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់បានបន្លំខ្លួនចូលមកកម្ពុជា ហើយបង្កើតបានជាបទល្មើសយ៉ាងអនាធិបតេយ្យ​នៅលើទឹកដីកម្ពុជា ដោយបាននាំយកបច្ចេកទេសបទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន មកសាបព្រួសលើទឹកដីកម្ពុជា។ សម្ដេចធិបតី ថា សកម្មភាពនៃបទល្មើសឧក្រិដ្ឋទាំងនេះហើយ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមានលើដំណើរការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកិត្តិយសរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។

ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកឧក្រិដ្ឋកម្មទាំងនេះ គឺជាបញ្ហារួម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាដែលជាកង្វល់រួមរបស់តំបន់ និងពិភពលោក។

ពីវេទិកានៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃនេះ សម្ដេចធិបតី បានបង្ហាញក្ដីសង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយនឹងបន្តអនុវត្តដូចគ្នា ដើម្បីបង្ហាញឆន្ទៈក្នុងការគោរព និងរក្សាកិត្តិយសគ្នាទៅវិញទៅមក និងដើម្បីប្រមែប្រមូលជាកម្លាំងរួមក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន ដែលបាននិងកំពុងបំផ្លាញសេចក្តីសុខរបស់ពលរដ្ឋទាំងអស់គ្នា។

ក្នុងនាមជាប្រទេសជិតខាងល្អ កម្ពុជា ជឿជាក់ថា បណ្ដាប្រទេសជាមិត្តនឹងបន្តកិច្ចសហប្រតិបត្តិការល្អ ដោយមិនធ្វើការសន្និដ្ឋានចោទប្រកាន់ ដោយខ្វះការសិក្សាស្វែងយល់អំពីសភាពការពិត ដែលនាំឱ្យប៉ះពាក់ដល់ចំណងមិត្តភាព និងកិច្ចសហការល្អនោះឡើយ ពោលគឺមានតែកិច្ចសហការទេ ទើបអាចដោះស្រាយបញ្ហារួមបាន។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ វិនាទី មុន

កូកា-កូឡា នឹងបង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន

ព័ត៌មានជាតិ៤៥ វិនាទី មុន

កម្ពុជាប្រកាសប្រឆាំងដាច់ខាតគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ពិសេសអំពើជួញដូរមនុស្ស

ជីវិតកម្សាន្ដ៥ នាទីutes មុន

តារាសម្ដែង Squid Game 2 បង្ហាញខ្លួន សុទ្ធតែធ្លាប់មានរឿងអាស្រូវ តែបែរជាមិនឲ្យ TOP បង្ហាញមុខ

ព័ត៌មានជាតិ១៥ នាទីutes មុន

ខេត្តកំពតចាប់ផ្ដើមប្រណាំងទូក ង ខ្នាតប្រពៃណី ដើម្បីអបអរសាទរក្នុងពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី ៣

សេដ្ឋកិច្ច២០ នាទីutes មុន

អ្នកនាំពាក្យ៖ តម្លៃស្ពៃក្រញាញ់មានស្ថិរភាព បន្ទាប់ពីបង្កើត​សហគមន៍កសិកម្មទំនើប

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

កីឡា២ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម៤ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

Sokha Hotels

ព័ត៌មានពេញនិយម