Connect with us

ព័ត៌មានជាតិ

កូកា-កូឡា នឹងបង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន

បានផុស

នៅ

លោក Joseph Ho នាយកប្រតិបត្តិចប់អាណត្តិរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាបានថ្លែងអះអាងថាក្រុមហ៊ុន​ខ្លួងជំរុញការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងស្រុកដើម្បីផលិតកម្ម​ក្នុងស្រុករបស់ខ្លួន ជាពិសេស​ការគ្រប់គ្រង​ទៅលើសំបកកំប៉ុង និង ផ្លាស្ទិកដើម្បីកសាងនូវបរិស្ថានល្អ។

ការលើកឡើងអំពីឆន្ទៈរបស់លោក Joseph ធ្វើឡើងក្នុងជំនួបជាមួយលោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី១១ ខែធ្នូ នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​​បានលើកឡើងថា ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើគោលការណ៍និរន្តរភាពនៅក្នុងខ្សែច្រវាក់ផលិតកម្ម និងកិច្ចសហការជាមួយសហគ្រាសក្នុងស្រុក។ លោកបានណែនាំនាយកប្រតិបត្តិថ្មី គឺលោក Paulo Gaspar Rodrigues ដែលនឹងចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥។

លោក Joseph ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាកំប៉ុង និងប្លាស្ទិក និងការបង្កើនប្រសិទ្ធភាពធនធាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តគោលការណ៍និរន្តរភាពរបស់ក្រមហ៊ុន។

លោករដ្ឋមន្រកបានស្នើឱ្យក្រុមហ៊ុនបង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងសហការជាមួយសហគ្រាសធុនតូចនិងមធ្យម ក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ខណៈដែលកម្ពុជាត្រៀមចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដែលនឹងត្រូវបំពេញលក្ខខណ្ឌទីផ្សារកាន់ខ្ពស់ ដូចជាលក្ខខណ្ឌប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាដើម។

លោកក៏បានកោតសរសើរចំពោះស្តង់ដារផលិតកម្មលំដាប់ពិភពលោករបស់ក្រុមហ៊ុន និងស្វាគមន៍ការបើកទ្វារទទួលសហគ្រាសធុនតូចនិងមធ្យម និងស្ថាប័នរដ្ឋ ដើម្បីទស្សនកិច្ច និងសិក្សាស្វែងយល់ពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន កូកា-កូឡា។ លោកលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើជាគំរូសម្រាប់ក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស និងសហគ្រាសក្នុងស្រុកផ្សេងទៀត ពិសេសក្នុងការលើកកម្ពស់ការអនុវត្តឧស្សាហកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។

កាលពីខែធ្នូ ឆ្នាំ២០១៦ រោងចក្រ​ផលិត​ភេសជ្ជៈ(កូកា-​កូឡា)ទំហំ១០០​លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិតកម្មទី២របស់ខ្លួនដែលមាន​សមត្ថភាព​របស់​រោងចក្រ​ថ្មី​នេះ​អាច​ផលិត​ភេសជ្ជៈ កូកា-​កូឡា ប្រភេទ​ដប​ចំនួន ៥៤.០០០​ដប និង​ចំនួន ៦០.០០០​កំប៉ុង​ក្នុង​មួយ​ម៉ោង​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ និង​ក្នុង​តំបន់។ រោងចក្រ​ផលិត​ភេសជ្ជៈ កូកា-​កូឡា ថ្មី​នេះ​មាន​ផ្ទៃក្រឡា​ចំនួន ១២,៥​ហិកតារ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ វិនាទី មុន

កូកា-កូឡា នឹងបង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន

ព័ត៌មានជាតិ៤៣ វិនាទី មុន

កម្ពុជាប្រកាសប្រឆាំងដាច់ខាតគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ពិសេសអំពើជួញដូរមនុស្ស

ជីវិតកម្សាន្ដ៥ នាទីutes មុន

តារាសម្ដែង Squid Game 2 បង្ហាញខ្លួន សុទ្ធតែធ្លាប់មានរឿងអាស្រូវ តែបែរជាមិនឲ្យ TOP បង្ហាញមុខ

ព័ត៌មានជាតិ១៥ នាទីutes មុន

ខេត្តកំពតចាប់ផ្ដើមប្រណាំងទូក ង ខ្នាតប្រពៃណី ដើម្បីអបអរសាទរក្នុងពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី ៣

សេដ្ឋកិច្ច២០ នាទីutes មុន

អ្នកនាំពាក្យ៖ តម្លៃស្ពៃក្រញាញ់មានស្ថិរភាព បន្ទាប់ពីបង្កើត​សហគមន៍កសិកម្មទំនើប

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

កីឡា២ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម៤ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

Sokha Hotels

ព័ត៌មានពេញនិយម