ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន លើកទឹកចិត្តឱ្យសមាគមនារីកម្ពុជា និង ចិន រួមគ្នាលើកកម្ពស់កម្រិតជំនាញ យេនឌ័រ និងពង្រឹងដល់ភាពអង់អាចរបស់ស្ត្រី
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងនូវការគាំទ្រសាទរ និងលើកទឹកចិត្តឱ្យសមាគមនារីកម្ពុជា និងនារីចិន រួមគ្នាលើកកម្ពស់កម្រិតជំនាញ យេនឌ័រ និងពង្រឹងដល់ភាពអង់អាចរបស់ស្ត្រី។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអនុញ្ញាតឱ្យ លោកស្រី ជាង ដុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧ មករា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា កម្ពុជា និងចិន បានចាប់ផ្ដើមទំនាក់ទំនងការទូត ជាយូរលង់ណាស់មកហើយ ដែលឆ្នាំនេះគឺជាខួបលើកទី ៦៦ នៃចំណងការទូតប្រទេសទាំងពីរ។ សម្រាប់ឆ្នាំ ២០២៤ នេះ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកំណត់យកជា “ឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថេរជាអមត។ ទន្ទឹមនឹងនោះ សមាគមនារី ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រប់ការងារសង្គម ការងារមនុស្សធម៌ជាដើម។
ជាការឆ្លើយតប លោកស្រី ជាង ដុងម៉ី (Zhang Dongmei) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល រដ្ឋសភា ដែលបានទទួលគណៈប្រតិភូយ៉ាងរាក់ទាក់ និងកក់ក្ដៅជាទីបំផុត ចំពោះគណៈប្រតិភូសហព័ន្ធស្ត្រីទូទាំងប្រទេសចិន។ លោកស្រី ក៏បានថ្លែងកោតសរសើរដល់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញ និងលើកស្ទួយដល់ស្ត្រី ទៅតាមតួនាទីភារកិច្ចរបស់សមាគមនារី។
លោកស្រី ជាង ដុងម៉ី បន្ថែមថា ចំណែកក្នុងឆ្នាំនេះផងដែរ សហព័ន្ធស្ត្រីទូទាំងប្រទេសចិន ក៏មានគម្រោងមួយ ដែលលោកស្រីប្រធានប្រតិភូ ក៏បានលើកឡើងថា សហព័ន្ធនារីទូទាំងប្រទេសចិន ក៏បានបង្កើតគម្រោងអភិវឌ្ឍន៍មួយ ជាមូលនិធិកុមារ និងស្ត្រីជំទង់ ដែលគម្រោងនេះបានធ្វើការពិភាក្សាគ្នាជាច្រើន ដោយបានសម្រេចកាលពីចុងខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ដោយផ្តោតលើការបណ្តុះបណ្តាលឌីជីថលលើកុមារ និងក្មេងស្រី។ គម្រោងនេះ នឹងផ្តោតសកម្មភាពការងារបន្ថែមទៀត រវាងសមាគមនារី និងក្រសួងកិច្ចការនារី ដើម្បីជំរុញ និងបណ្ដុះបណ្ដាលជំនាញដល់ស្ត្រី ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងចិន-កម្ពុជាកាន់តែមានភាពជិតស្និទ្ធឈានឡើងថែមមួយកម្រិតទៀត។
គួររំលឹកផងដែរថា សហព័ន្ធស្ត្រីទូទាំងប្រទេសចិន គឺជាអង្គការរបស់ប្រជាជន នៃស្ត្រី នៃគ្រប់ក្រុមជនជាតិភាគតិច និងពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសចិន រួបរួមគ្នាសម្រាប់ការរំដោះខ្លួន និងការអភិវឌ្ឍបន្ថែមទៀត ដែលត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ ១៩៤៩ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ សហព័ន្ធស្ត្រីទូទាំងប្រទេសចិន អនុវត្តភារកិច្ចចម្បង ដើម្បីតំណាងការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី ក៏ដូចជាលើកកម្ពស់សមត្ថភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី៕
អត្ថបទ ៖ វិមាន
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់