ព័ត៌មានជាតិ
កម្ពុជាដាក់ឱ្យដំណើការមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
រដ្ឋាភិបាលកម្ពុជាបានដាក់សម្ពោធជាផ្លូវការនៃ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល (STINL) ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការសម្រាប់អ្នកផលិតក្នុងស្រុកក្នុងការទទួលស្គាល់គុណភាពដើម្បីនាំចេញ។

លោកស្រី យក់ សុគន្ធស្រីរតន៍ នាយកមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីសម្ពោធនោះថា ដើមឡើយ នៅក្នុងឆ្នាំ ១៩៩២ STINL គឺជាការិយាល័យស្រាវជ្រាវមួយ នៃនាយកដ្ឋានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល។
លុះនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៥ បានប្តូរឈ្មោះទៅជា «មជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា (ILCC)»ជាមជ្ឈមណ្ឌលមន្ទីរពិសោធន៍ ដែលផ្តោតលើការធ្វើវិភាគ គុណភាពលើ ម្ហូបអាហារ មិនមែនម្ហូបអាហារ និងទឹក ជាដើម។ សេវាកម្មនៃមន្ទីរពិសោធន៍នេះគឺដើម្បីគាំទ្រដល់វិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្រនៅកម្ពុជា។
លោកស្រីថា៖« STINL រក្សាបាននូវស្តង់ដារខ្ពស់បំផុតនៅក្នុងផ្តល់សេវាកម្មក្នុងការធ្វើតស្តវិភាគរបស់ខ្លួន ដោយការទទួលស្គាល់ពីអន្តរជាតិ ISO/IEC 17025:2017 ធានាបាននូវស្តង់ដារ ការធ្វើតេស្តដែលអាចទុកចិត្តបាន។ STINL ផ្តល់សេវាតេស្ថវិភាគសំណាកក្នុងវិស័យឧស្សាហកម្ម ពីគ្រប់មជ្ឃដ្ឋាននៅក្នុងប្រទេសកម្ពុជា។ ការទទួលសំណាកសម្រាប់យកមកវិភាគនៅក្នុង STINL មានការកើនឡើងជារៀងរាល់ខែ។
លោកស្រីថា៖«សម្រាប់ការប្រែក្លាយជាមន្ទីពិសោធន៍ថ្នាក់ជាតិឈានមុខគេដែលផ្តល់សក្តានុពលដល់ការច្នៃប្រឌិត ធានាគុណភាព និងផ្តល់នូវការប្រកួតប្រជែង តាមរយៈការធ្វើតេស្ត និង ការវិភាគដែលអាចទុកចិត្តបាន និង ច្បាស់លាស់ក្នុងការជំរុញក្នុងការអភិវឌ្ឍឧស្សាហកម្ម សិប្បកម្មខ្នាតតូច និង មធ្យម ក្នុងការប្រកួតប្រជែងលើឆាកជាតិ និង អន្តរជាតិ»។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ថ្លែងក្នុងពិធីសម្ពោធ “មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថា មន្ទីរពិសោធន៍ជាតិ ជាស្ថាប័នជាតិមួយ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធានាគុណភាព និងសុវត្ថិភាពផលិតផល ជំរុញការច្នៃប្រឌិត និងការលើកកម្ពស់វិស័យឧស្សាហកម្ម សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។
លោកថា លទ្ធផលដែលចេញដោយ មន្ទីរពិសោធន៍ជាតិ មានការទទួលស្គាល់ជាអន្តរជាតិ ដែលអនុលោមតាមស្តង់ដារសម្រាប់មន្ទីរពិសោធន៍ ISO/IEC 17025 និងត្រូវបានវាយតម្លៃទទួលស្គាល់ផ្នែកសេវាមន្ទីរពិសោធន៍ដោយស្ថាប័ននៃប្រទេសអូស្រ្តាលី និងសិង្ហបុរី។
លោកថា៖«សមិទ្ធផលថ្ងៃនេះ គឺជាសក្ខីភាពនៃការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានវានុវត្តន៍ និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នអាណាព្យាបាលរបស់មន្ទីរពិសោធន៍ ក្នុងការប្រែក្លាយគោលនយោបាយនិងយុទ្ធសាស្ត្ររបស់ខ្លួន ឱ្យចេញជាលទ្ធផលជាក់ស្តែងដើម្បីជាគុណប្រយោជន៍ដល់វិស័យឯកជន និងបំពេញតម្រូវការរបស់ប្រទេសជាតិ»។
បើយោងតាមលោក រដ្ឋមន្រ្តី ជាមួយនិងការធ្វើបរិវត្តកម្មឌីជីថល មន្ទីរពិសោធន៍ជាតិនឹងពង្រីកសេវាកម្មរបស់ខ្លួននៅឆ្នាំ ២០២៥ ដោយផ្តល់សេវាធ្វើតេស្តពិសោធន៍ ផលិតផលមេកានិក អគ្គិសនី និងអេឡិចត្រូនិក។

លោកថា៖«មន្ទីរពិសោធន៍ជាតិនេះ នឹងផ្តល់ជូនសេវាកម្មកាន់តែទូលំទូលាយ ដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងនៃឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងសាធារណជនទូទៅ ដោយផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អាជីវកម្មក្នុងវិស័យអេឡិចត្រូនិក វិស្វកម្មមេកានិក និងប្រព័ន្ធអគ្គិសនី ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា ក្នុងនាមជាប្រទេសផលិតមួយនៅក្នុងតំបន់សម្រាប់ការនាំចេញ»។
លោកថា បច្ចុប្បន្ននេះ មន្ទីរពិសោធន៍ជាតិបាន និងកំពុងបន្ថែមប៉ារ៉ាម៉ែត្រសម្រាប់ការធ្វើតេស្តអង្ករ ដែលត្រូវនាំចេញ ដើម្បីឱ្យផលិតផលអង្ករកម្ពុជា អនុលោមតាមស្តង់ដារអន្តរជាតិ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់