ចរាចរណ៍
ឃាត់ខ្លួនអ្នកបើកម៉ូតូម្នាក់ ក្រោយជិះចូលផ្លូវល្បឿនលឿនខុសគោលការណ៍
បុរសម្នាក់ ជិះម៉ូតូសម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកម្រោល(ប្រភេទម៉ូតូមិនអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន) ត្រូវបានកម្លាំងសមត្ថកិច្ចរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈប្រចាំការនៅផ្លូវល្បឿនលឿនឃាត់ ហើយកំពុងរក្សាទុកនៅគោលដៅកំពង់ស្ពឺកើត ដើម្បីបន្តនីតិវិធី។
ពាក់ព័ន្ធករណីនេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីព្រឹកថ្ងៃទី ១២ ធ្នូ នេះថា កាលពីល្ងាចថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ នៅច្រកចូល កំពង់ស្ពឺកើត គ•ម ២៦ មានករណីក្មេងទំនើងបានបើកម៉ូតូសម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកម្រោល ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន។ ភ្លាមៗ នគរបាលចរាចរណ៍ផ្លូវល្បឿនលឿន បានចេញប្រតិបត្តិការបន្ទាន់ ដោយចាប់ឃាត់ និងហៅអាណាព្យាបាលមកណែនាំ និងអនុវត្តតាមនីតិវិធី។
លោក ផន រឹម ក៏បានបញ្ជាក់បន្ថែមថា ចំពោះយានជំនិះម៉ូតូដែលអាចធ្វើដំណើរលើផ្លូវល្បឿនលឿនបានលុះត្រាទោចក្រយានយន្តនោះទំហំស៊ីឡាំង ចាប់ពី ៥០០cc ឬ កម្លាំងម៉ូទ័រ ២៧kW ឡើងទៅ និងត្រូវភ្ជាប់មកជាមួយឯកសារសំខាន់ៗ មួយចំនួន។ ក្នុងនោះ ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី ៥០០cc ឬ កម្លាំងម៉ូទ័រ ២៧kW ឡើងទៅ ធ្វើដំណើរលើផ្លូវល្បឿនលឿន ពលរដ្ឋខ្មែរ ត្រូវភ្ជាប់មកជាមួយឯកសារដូចជា បណ្ណសម្គាល់យានជំនិះ និង អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។ ចំណែកឯជនបរទេស ត្រូវភ្ជាប់មកជាមួយបណ្ណសម្គាល់ទោចក្រយានយន្ត លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និង លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់៕
អត្ថបទ ៖ សំណាង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់