ព័ត៌មានជាតិ
ការស្ថាបនាផ្លូវ តភ្ជាប់បង្ខិតរវាងជនបទនិងទីប្រជុំជន ជួយបង្កើនទីផ្សារកសិកម្មដល់កសិករ
ការសាងសង់ផ្លូវ ការស្តារ និងកែលម្អផ្លូវលំតាមភូមិឃុំ គឺជាការរួមចំណែកដល់ការតភ្ជាប់ បង្ខិតឲ្យជិតរវាងជនបទនិងទីប្រជុំជន ដែលបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផលកសិកម្មទៅកាន់ទីផ្សារ។ នេះបើតាមលោក ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ លើកឡើងក្នុងឱកាសដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យលើគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ថិតក្នុងឃុំចំនួន ២ គឺឃុំកំពង់ចាម និងឃុំបឹងចារ ក្នុងក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ម្សិលម៉ិញនេះ។
តាមរយៈហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បានបង្កភាពងាយស្រួលនៅពេលពលរដ្ឋមានជំងឺ ស្ត្រីមានផ្ទៃពោះឆ្លងទន្លេ ដឹកទៅព្យាបាលនៅមណ្ឌលសុខភាព ក៏ដូចជាសិស្សានុសិស្សក្នុងការធ្វើដំណើរទៅសាលារៀន និងជួយសម្រួលដល់ប្រជាពលរដ្ឋ ទៅរកសេវារដ្ឋបាលសាធារណៈ ដែលជាសេវាតម្រូវការមូលដ្ឋានជាដើម។
លោក ផូ ផារិទ្ធ បានបន្ថែមថា ដើម្បីធានាដល់ការគ្រប់គ្រង និងអភិវឌ្ឍផ្លូវជនបទ ត្រូវមានការចូលរួមដ៏ទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធ និងធានាបាននូវប្រសិទ្ធភាព។ លោកក៏អំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋ ត្រូវចូលរួមឲ្យបានសកម្មក្នុងការថែរក្សាផ្លូវ១ខ្សែនេះ ពិសេសចូលរួមក្នុងការទប់ស្កាត់ឲ្យបាននូវការដឹកផ្ទុកលើសទម្ងន់កំណត់ ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង៕
អត្ថបទ៖ ប្រុញ វិធិន
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់