Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង $៥៧៣ លាន ពីការនាំចេញកៅស៊ូ ក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ

បានផុស

នៅ

កម្ពុជារកចំណូលបានជាង ៥៧៣ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ស្របពេលដែលតម្រូវការ និងតម្លៃទីផ្សារក៏មានភាពល្អប្រសើរនៅឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ថា កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួនជាង ៣៤ ម៉ឺន​តោន កើនឡើងជិត ៨ ពាន់តោន ស្មើនឹង ៣,១២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៣។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថា តម្លៃជ័រកៅស៊ូ​ជា​មធ្យម​ ១ ៦៦២ ដុល្លារ ក្នុងមួយតោន ឡើងថ្លៃ ៣១៩ ដុល្លារ​ក្នុងមួយតោន ស្មើនឹង ២៣,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជាប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗ​នេះថា ស្ថានភាពនៃការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូល្អប្រសើរនៅក្នុងឆ្នាំ ២០២៤ ដោយសារ​តែស្ថានភាពអាកាសធាតុ។

លោក ​ម៉ែន ​សុភក្តិលើកឡើងថា៖ «កាលពីខែវស្សា អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយ​មាន​ការធ្លាក់​ភ្លៀងរំខានទៅ​លើចម្ការ ទៅដល់ការចៀរជ័រ ដែលធ្វើឱ្យយកជ័រមិនបានពីចម្ការមក អញ្ចឹងហើយ ការផលិត និងការផ្គត់ផ្គង់ទៅលើទីផ្សារហាក់ដូចជាមានការថយចុះ ដែលជាកត្តា​មួយ​​ជំរុញឱ្យតម្រូវការកើនឡើង ដែលធ្វើឱ្យតម្លៃកើនឡើងផងដែរ»។

លោក ​ម៉ែន ​សុភក្តិ បន្ថែមថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ជាចលករជំរុញ​តម្លៃកៅស៊ូកើន​ឡើង​ផង​ដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម