កីឡា
អ្នកចុះឈ្មោះចូលរួមរត់ Eco Run ម្នាក់ មន្ទីរពេទ្យកុមារអង្គរនឹងទទួលបាន៤ពាន់រៀល
ក្លិបកីឡារត់«Sabay Running Club »បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងជាបន្តបន្ទាប់ដើម្បីលើកកម្ពស់វិស័យកីឡារត់ប្រណាំង សប្បុរសធម៌ និងដើម្បីបរិស្ថានល្អ។
កញ្ញា ឡាយ ស្រីរ័ត្ន ដែលជាអ្នករត់ និងជាអ្នករៀបចំកម្មវិធីម្នាក់បានឲ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងលក្ខណៈ Eco Run នេះត្រូវបានធ្វើពីរលើកហើយ។ លើកទី៣នឹងធ្វើនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅសួនកាលីស្ទីនីក ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។ គោលបំណងនៃការរៀបចំនេះគឺដើម្បីជួយដល់កីឡាការិនី កីឡាការិនីជម្រើសជាតិឲ្យទទួលបានឱកាសប្រកួតប្រជែងកាន់តែច្រើន និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។ កម្មវិធីក៏ផ្តល់ឲ្យអ្នកមានចំណង់ចំណូលចិត្តខាងរត់អាចចូលរួមបានដើម្បីសុខភាព ហើយកម្មវិធីនេះដើម្បីកិច្ចការសប្បុរសធម៌ និងបរិស្ថាន។
ជាពិសេសទៀតនោះ ដៃគូឧបត្ថម្ភកម្មវិធីរត់ នឹងបរិច្ចាគចំនួន ៤០០០រៀលដល់មន្ទីរពេទ្យកុមារអង្គរ រាល់អ្នកចុះឈ្មោះចូលរួមរត់ម្នាក់ និងបរិច្ចាគ១០០០រៀលថែមទៀត រាល់ Like & Share មួយ លើលិខិតប័ណ្ណផ្សព្វផ្សាយកម្មវិធីរត់ប្រណាំងនេះ។
ព្រឹត្តិការណ៍រត់ប្រណាំង Eco Run ដែលមាន២វិញ្ញាសាគឺវិញ្ញាសាចម្ងាយ១០គីឡូម៉ែត្រ និងវិញ្ញាសាចម្ងាយ៥គីឡូម៉ែត្រនេះបើកចុះឈ្មោះចូលរួមប្រកួតដល់មហាជនទូទៅគឺទាំងអ្នករត់អាជីព និងអ្នករត់ដើម្បីសុខភាព។
អ្នកចូលរួមរៀបចំមានដូចជាកីឡាករ អ៊ុក រ៉ូហ៊ីត ម្ចាស់មេដាយមាស លើវិញ្ញាសាចម្ងាយ២១គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត កីឡាករ វ៉ាន់ ភារ៉ា ម្ចាស់មេដាយមាសចម្ងាយ២១គីឡូម៉ែត្រ និង៤២គីឡូម៉ែត្រ ព្រមទាំងកីឡាករ និងកីឡាការិនីជាច្រើនទៀត។
កាលបរិច្ឆេទប្រកួត ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥
- ម៉ោង៥ព្រឹក អ្នកចូលរួមទាំងអស់ទៅដល់ទីកន្លែង
- ម៉ោង៥:៣០នាទីព្រឹក ចាប់ផ្តើមកម្តៅសាច់ដុំ
- ម៉ោង៥:៥០នាទី ចាប់ផ្តើមរត់លើវិញ្ញាសាចម្ងាយ១០គីឡូម៉ែត្រ
- ម៉ោង៦ព្រឹក ចាប់ផ្តើមរត់លើវិញ្ញាសាចម្ងាយ៥គីឡូម៉ែត្រ
- ម៉ោង៧:៣០នាទីព្រឹក ពិធីប្រគល់រង្វាន់
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ