Connect with us

សេដ្ឋកិច្ច

កម្ពុជាមានបំណុលសាធារណៈជាង ១១,៧៨ ប៊ីលានដុល្លារ

បានផុស

នៅ

កម្ពុជាមានបំណុលសាធារណៈសរុបចំនួន ១១,៧៨ ប៊ីលានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០​២៤ ដោយគិតទាំងបំណុលមរតក និងបានទូទាត់សងបំណុលជាង ៤៥៦ លានដុល្លារ ខណៈអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា កម្ចីទាំងនេះត្រូវបានរដ្ឋាភិបាលយកមកប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ បង្ហាញថា ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ ២០២៤ កម្ពុជាមានសន្និធីបំណុល​សាធារណៈ​សរុប​ចំនួន​ ១១,៧៨ ប៊ីលានដុល្លារ ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណ ១១,៦៧ ប៊ីលានដុល្លារ ជាបំ​ណុល​​សាធារណៈ ក្រៅប្រទេស និង ១% ស្មើនឹង ១១៥ លានដុល្លារ ជាបំណុល​សាធារណៈ​ក្នុង​ប្រទេស​។

សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន​ ៤៥% ជា ដុល្លារអាម៉េរិក, ១៩% ជាអេសដេអ៊ែ, ១២% ជាយ័នជប៉ុន, ១១% ជាយ័នចិន, ៨% ជាអឺរ៉ូ, និង ៥% ទៀត ជារូបិយ វត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនៅក្នុងរបាយការណ៍ថា បំណុលសាធារណៈ របស់កម្ពុជា នៅតែ​ត្រូវ​បានស្ថិតក្នុងភាពអាចគ្រប់គ្រងបានស្ថិតក្នុងហានិភ័យកម្រិតទាប។

ការរក្សាបាននូវចីរភាព​បំ​ណុល​​សាធារណៈ អាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈដ៏រឹងមាំ ជាពិ​សេស​​គោលការណ៍គន្លឹះទាំង ៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់រួមមាន៖ ខ្ចីឥណទានក្នុងទំហំ​សម​ស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ, ខ្ចីសម្រាប់តែវិស័យអាទិភាព ទ្រទ្រង់ជីវភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើន​ផលិត​ភាព​សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម និងការប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងប្រើប្រាស់ឥណទាន​សម្រាប់ហិ​រញ្ញ​ប្ប​ទាន​គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្ដង់ដា និង​គុណ​ភាព​ខ្ពស់។

សេដ្ឋវិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា​ សម្រាប់ប្រាក់កម្ចី​​​នេះ រាជរដ្ឋាភិបាល​ត្រូវ​ខិតខំ​​រៀបចំ​យុទ្ធសាស្រ្ត​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​ទាក់​ទាញ​ឱ្យ​ផ្នែក​ឯកជនទាំង​​ក្នុង​ស្រុក និង​​​ក្រៅ​ស្រុក​ឱ្យ​មក​វិនិយោគ​ផ្ទាល់​​​នៅ​កម្ពុជាឱ្យ​បាន​កាន់​តែ​ច្រើន​ ​ពិសេស​នៅ​ក្នុង​ការ​កសាង​​​ហេដ្ឋារចនាសម្ព័ន្ធ​តាម​រយៈ​រូបមន្ត​សាងសង់ ប្រើ​ប្រាស់ និង​ផ្ទេរ(BOT)។​

លោក​បាន​និយាយ​ថា៖​«​ដោយ​សារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ដូច្នេះ​តម្រូវ​​​ការ​ថវិកា​​សម្រាប់​យក​ទៅ​វិនិយោគ​សាធារណៈផ្សេងៗពិត​ជា​មាន​ច្រើន ​ដូច​ជា ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ ធនធាន​មនុស្ស ដើម្បី​អាច​បង្កើតការងារ ជាដើម​​​។ ​ប្រសិន​បើ​រាជ​​រដ្ឋាភិបាល​អាច​ទាក់​ទាញ​ឱ្យ​ផ្នែក​ឯកជន​ចូល​មក​វិនិយោគ​តាម​រូបមន្ត BOT កាន់​តែ​ច្រើន គឺ​កាន់​តែ​ល្អ​»​។

លោកបាន​លើក​ឡើង​ទៀត​ថា កម្ពុជា​ត្រូវ​តែ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​បង្កើន​នូវ​សក្តានុពល​របស់​ខ្លួន​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​បរទេស​ឱ្យ​ចូល​មក​កម្ពុជា​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ដើម្បី​បង្កើន​ចំណូល​ចូល​ជាតិ​​​។​

លើសពីនេះ ​នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបាន ទូទាត់សេវាបំណុលសរុបចំនួន ១៨១,៥៥ លានដុល្លារអាមេរិក រួមមាន​ ក្របខ័ណ្ឌបំណុលសាធារណៈ ក្រៅប្រទេសមាន ចំនួនប្រមាណ ១៨១ លានដុល្លារអាមេរិក ក្នុងនោះ ប្រាក់ ដើម ១៤២,៤០ លានដុល្លារអាមេរិក និង ការប្រាក់និងកម្រៃ ផ្សេងៗ ៣៨,៦០ លានដុល្លារអាមេរិក និង ​ ក្របខ័ណ្ឌ បំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ៤៥៥ លាន ដុល្លារអាមេរិក។ ​​ដោយឡែក, បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំទៅ ការទូទាត់សេវាបំណុលក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ មានកំណើនប្រមាណ ០,៥%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា៨ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១០ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឆ្នាំ២០២៥ វិស័យឧស្សាហកម្ម និងសេវាកម្មរបស់កម្ពុជានៅតែមានភាពធន់ខ្លាំងជួយបង្កើតឱកាសការងារកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម