ព័ត៌មានអន្ដរជាតិ
ជនជាតិកូរ៉េខាងជើងបន្លំធ្វើការនៅក្រុមហ៊ុនអាមេរិក យកលុយទៅជួយគម្រោងផលិតអាវុធ
កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានចោទប្រកាន់ថា មានបុគ្គលិកបច្ចេកវិទ្យារបស់កូរ៉េខាងជើងបានបន្លំខ្លួនធ្វើការងារនៅក្រុមហ៊ុនអាមេរិក បន្ទាប់មកបានលួចអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុន ដើម្បីជំរិតទារប្រាក់ ទុកជួយដល់មូលនិធិកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង។
ក្រសួងការបរទេសអាមេរិក បាននិយាយថា ជនជាតិកូរ៉េខាងជើងប្រហែល ១៣០នាក់បានទទួលការងារ IT នៅក្រុមហ៊ុន និងអង្គការមួយចំនួនរបស់សហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ ហើយរកចំណូលបានយ៉ាងហោចណាស់ ៨៨លានដុល្លារសម្រាប់ទីក្រុងព្យុងយ៉ាងប្រើប្រាស់ផលិតអាវុធប្រល័យលោក។
ក្រសួងការបរទេស បានបន្តថា ជនជាតិកូរ៉េខាងជើងទាំងនោះ ត្រូវបានបញ្ជូន និងគ្រប់គ្រងដោយក្រុមហ៊ុនកូរ៉េខាងជើងចំនួន២ ដូចជា ក្រុមហ៊ុន Yanbian Silverstar Network Technology ដែលមានមូលដ្ឋាននៅប្រទេសចិន និងក្រុមហ៊ុន Volasys Silverstar ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី។ ក្រុមហ៊ុនទាំង២នេះ សុទ្ធតែជាក្រុមហ៊ុនដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក។
ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានសម្រេចចោទប្រកាន់ជនជាតិកូរ៉េខាងជើង ១៤នាក់ ដែលបម្រើការងារឲ្យក្រុមហ៊ុនទាំង២។ មនុស្ស១៤នាក់នេះត្រូវបានចោទប្រកាន់ពីបទឆបោកតាមអនឡាញ ការលាងលុយកខ្វក់ និងការលួចបន្លំអត្តសញ្ញាណ។
ចំណែកឯក្រសួងការបរទេសអាមេរិក បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារ សម្រាប់អ្នកដែលរាយការណ៍ពីអ្នកឃុបឃិត និងព័ត៌មានផ្សេងៗដែលទាក់ទងនឹងគម្រោងការណ៍របស់ក្រុមហ៊ុនកូរ៉េខាងជើងទាំង២៕
ដោយ៖ ឈាង
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ