Connect with us

ព័ត៌មានជាតិ

WB ៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា៥,៣ ភាគរយនៅឆ្នាំ ២០២៤

បានផុស

នៅ

ធនាគារពិភពលោក(WB) បានធ្វើការវាយតម្លៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបាន៥,៣ ភាគរយនៅឆ្នាំ ២០២៤ ដោយកើនឡើងពីអត្រា៥ ភាគរយកាលពីឆ្នាំ ២០២៣ ដោយសារតែការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការនាំចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី១២ខែធ្នូនៅ​ក្នុងកិច្ចពិភាក្សាអំពី«បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» ​ ​ធនាគារពិភពលោកអំពាវនាវឱ្យមានកំណែទម្រង់ដ៏ទូលំទូលាយទាំងផ្នែកហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្តោតទៅលើទំនើបកម្ម និងប្រកបដោយបរិយាប័ណ្ន​។ តាមរយៈការដោះស្រាយបញ្ហាទាំងនេះ កម្ពុជាអាចបន្តកសាងសេដ្ឋកិច្ចដ៏រឹងមាំ និរន្តរភាព និងការប្រកួតប្រជែងសម្រាប់អនាគត។

លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកនៅ​ក្នុងកិច្ចពិភាក្សាអំពី«បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» កាលពីថ្ងៃទី១២ខែធ្នូ​​ថា សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានស្ថិរភាពក្នុងឆ្នាំ ២០២៤ ដែលគាំទ្រដោយការងើបឡើងវិញនៃការនាំចេញ។ ទោះជាយ៉ាងណាក៏ដោយ លោកបានចង្អុលបង្ហាញថា ដំណើរការអនុវត្ត​វិស័យសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា នៅតែមិនស្មើគ្នា ដោយផ្នែកខ្លះបង្ហាញពីកំណើនខ្លាំងជាងវិស័យផ្សេងទៀត។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកំណែទម្រង់សារពើពន្ធដែលមានសារៈសំខាន់ក្នុងការជំរុញការកៀរគរចំណូលក្នុងស្រុក។ លោកឱ្យដឹងថា៖«ការពង្រឹងពន្ធលើទំនិញ និងសេវាកម្ម រួមជាមួយនឹងការណែនាំពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន (PIT) ក្នុងរយៈពេលមធ្យម គឺជាជំហានសំខាន់ដើម្បីធានាបាននូវហិរញ្ញវត្ថុសាធារណៈប្រកបដោយនិរន្តរភាព និងភាពធន់នៃសេដ្ឋកិច្ច» ។

​លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ និងបានកត់សម្គាល់ថាការកើនឡើងនៃអនុបាតប្រាក់កម្ចីដែលមិនដំណើរការគឺជានិន្នាការដែលទាក់ទងនឹងការធ្លាក់ចុះនៃគុណភាពទ្រព្យសកម្ម​។

​លោកថា បញ្ហានេះបង្កហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុ និងទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ដើម្បីការពារការចុះខ្សោយបន្ថែមទៀត។ ​លោថា ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាបង្ហាញពីកំណើនប្រកបដោយស្ថិរភាព បញ្ហាប្រឈមផ្នែកសារពើពន្ធ និងហិរញ្ញវត្ថុទាំងនេះត្រូវតែដោះស្រាយ ដើម្បីធានាបាននូវស្ថិរភាព និងភាពធន់យូរអង្វែង។

ថ្លែងក្នុងកម្មវិធីមួយកាលពីចុងខែវិច្ឆិកា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា កំណើនសេដ្ឋកិ​ច្ចរបស់កម្ពុជានឹងសម្រេចបានអត្រា៦%នៅឆ្នាំ២០២៤នេះ ដោយគាំទ្រពីការហក់ស្ទុះងើបឡើងវិញនៃវិស័យនាំចេញ ជាពិសេសការនាំចេញសម្លៀកបំពាក់កាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលសម្រាប់អ្នកដំណើរ។

​លោកថា៖«សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់​៦% និង ៦,៣% រៀងៗខ្លួន ដែលត្រូវបានគាំទ្រការស្ទុះងើបឡើងជាបន្តបន្ទាប់នៅក្នុងវិស័យ​នាំចេញ ជាពិសេសវិស័យកាត់ដេរ»។

លោកបានថ្លែងបញ្ជាក់ថាសម្រាប់វិស័យការស្នាក់នៅ និងវិស័យគាំទ្រផ្សេងទៀត (ទេសចរណ៍) ត្រូវបានគេរំពឹងថានឹងបន្តនិន្នាការកើនឡើង និងឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ សន្ទុះនៃភាពធន់នៅក្នុងវិស័យមិនមែនកាត់ដេរនឹងរក្សាបានជាមួយនឹងឧស្សាហកម្មផលិតកម្មដែលទើបនឹងកើតថ្មី ជាពិសេសគ្រឿងបង្គុំរថយន្ត ការផលិតម្ហូបអាហារ និងភេសជ្ជៈ។

«សម្រាប់អតិផរណានៅឆ្នាំ ២០២៤ និង ២០២៥ ត្រូវបានគេរំពឹងថានឹងមានអត្រា ២,៧% និង ២,៥% រៀងគ្នា។ ទោះជាយ៉ាងណាក៏ដោយដោយសារការអនុវត្តបច្ចុប្បន្ន អតិផរណានៅឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថានឹងទាបជាងការរំពឹងទុក»។ នេះបើយោងតាមលោក​​ អូន ព័ន្ធមុនីរ័ត្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម