ព័ត៌មានអន្ដរជាតិ
វៀតណាម៖ ក្រុងហាណូយគ្រោងសាងសង់ផ្លូវដែក ៦០០ គីឡូម៉ែត្រ ត្រឹម ២០ ឆ្នាំខាងមុខ
រដ្ឋបាលទីក្រុងហាណូយនៃប្រទេសវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍ដ៏ធំ ក្នុងការវិនិយោគលើប្រព័ន្ធផ្លូវដែកប្រវែងជាង ៦០០ គីឡូម៉ែត្រ នៅត្រឹមឆ្នាំ ២០៤៥។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

យោងតាមឯកសារចេញផ្សាយកាលពីដើមខែនេះ គណៈកម្មាធិការបក្សកុម្មុយនិស្តនៃក្រុងហាណូយ នឹងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ការដឹកជញ្ជូនសាធារណៈ និងពន្លឿនប្រតិបត្តិការបណ្តាញផ្លូវដែករបស់ទីក្រុង។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុង និងកាត់បន្ថយការបំពុលបរិស្ថាន។
តាមផែនការសាងសង់មេរបស់ទីក្រុងហាណូយដល់ឆ្នាំ ២០៣០ ប្រព័ន្ធផ្លូវដែកក្នុងទីក្រុងនេះនឹងមានចំនួន ១០ ខ្សែ ដោយលាតសន្ធឹងលើប្រវែង ៤១០ គីឡូម៉ែត្រ។ បច្ចុប្បន្ន រដ្ឋបាលទីក្រុងកំពុងកែសម្រួលផែនការនេះ ដោយបន្ថែមផ្លូវដែកចំនួន ៥ ខ្សែទៀត ជាមួយនឹងប្រវែង ២០០ គីឡូម៉ែត្រ។

នៅឆ្នាំ ២០៤៥ ទីក្រុងហាណូយរំពឹងថានឹងមានផ្លូវរថភ្លើងចំនួន ១៥ ខ្សែ ក្នុងប្រវែងសរុប ៦១៧ គីឡូម៉ែត្រ ដោយរំពឹងប្រើថវិកាប្រមាណ ៥៥,៤៤ ប៊ីលានដុល្លារអាមេរិក។ អាជ្ញាធរវៀតណាមរំពឹងថា ប្រព័ន្ធផ្លូវដែកដដែល នឹងរួមចំណែកពី ៣៥-៤០ ភាគរយ នៃតម្រូវការដឹកជញ្ជូនសាធារណៈត្រឹមឆ្នាំ ២០៣០ និងរហូតដល់ ៧០ ភាគរយ នៅក្នុងឆ្នាំបន្តបន្ទាប់។
គម្រោងមហិច្ឆតានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ទីក្រុងហាណូយ ក្នុងការប្រែក្លាយប្រព័ន្ធដឹកជញ្ជូនរបស់ខ្លួន និងគាំទ្រដល់ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព។
គេមើលឃើញថា គម្រោងនេះប្រកាសឡើងចំពេលដែលរដ្ឋាភិបាលវៀតណាមផ្ដោតខ្លាំងលើការអភិវឌ្ឍប្រព័ន្ធគមនាគមន៍ផ្សេងៗ រួមទាំងផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងល្បឿនលឿន ដើម្បីប្រែខ្លួនក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម