Connect with us

ព័ត៌មានអន្ដរជាតិ

​​តម្លៃជួលអចលនទ្រព្យ​នៅសិង្ហបុរី ថ្លៃជាង​គេ​លើ​ពិភពលោក ​រាប់ពាន់ដុល្លារ/ខែ​

បានផុស

នៅ

ទិន្នន័យចុងក្រោយ​​ស្ដីពី​តម្លៃនៃការ​រស់នៅ​របស់​គេហទំព័រអនឡាញ Numbeo បាន​បង្ហាញ​ថា​ តម្លៃជួលអចលនទ្រព្យ​កំពុងកើនឡើងទូទាំងពិភពលោក ដោយប្រទេសសិង្ហបុរីកំពុងឈរនៅលើកំពូល​ទីផ្សារដោយ​មានតម្លៃថ្លៃបំផុតរាប់ពាន់ដុល្លារ​/ខែ​។ ​នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Yahoo។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បង្ហាញ​ថា​ អាផាតមិនមួយបន្ទប់គេង​នៅ​កណ្តាល​ក្រុង​​ក្នុងប្រទេសសិង្ហបុរី ​មានតម្លៃជួល​ជាមធ្យម ៣ ៦៣៦ ដុល្លារ​/ខែ​ ​ដែល​ការ​ហក់ឡើងខ្ពស់​នេះ​គឺដោយសារ​តែ​​តម្រូវការខ្លាំងក្រោយ​វិបត្តិកូវីដ១៩ និងកង្វះលំនៅដ្ឋានតម្លៃសមរម្យ ចំពេល​សេដ្ឋកិច្ចសិង្ហបុរី​ក៏​បន្ត​ក្នុងកំណើន​សមប្រកប​។ ​ការ​ព្យាករចុង​ក្រោយ​ពី​អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេស​នេះ​រំពឹង​ថា​នឹង​កើន​ឡើង​ ៣,៦ ភាគរយ​ នៅឆ្នាំ​ ២០២៤​។​

តម្លៃ​ជួល​អចលនទ្រព្យ​ដូចគ្នា​ នៅ​ទីក្រុងផ្សេងៗទៀត​ជុំវិញ​ពិភព​លោក​ ក៏​ឃើញ​ពី​កំណើ​ន​កប់ពពក​ផងដែរ​ ដែ​ល​ក្នុងនោះ​រួមមាន​ហុងកុង (២ ៩២០ ដុល្លារ/ខែ) ស្វីស (២ ៥២៥ ដុល្លារ/ខែ) សហរដ្ឋអាមេរិក​ (២ ៣៦៦ ដុល្លារ/ខែ) អៀរឡង់ (២ ២៤៥ ដុល្លារ/ខែ) និងអារ៉ាប់រួម​ (២ ២១៣​ ដុល្លារ​/ខែ) ជាដើម​។

តួលេខ​បង្ហាញថា​ តម្លៃ​ជួលអចលនទ្រព្យ​ខ្ពស់​ភាគ​ច្រើន​គឺ​នៅ​ក្នុងបណ្ដា​ប្រទេស​អភិវឌ្ឍ ដែល​មាន​សេដ្ឋកិច្ចជឿន​លឿន​។ កំណើន​តម្លៃកាន់តែធ្ងន់ធ្ងរឡើងៗ ដែលជំរុញ​គួប​ផ្សំ​ដោយ​កំណើនប្រជាជន និងនិន្នាការធ្វើចំណាកស្រុកក្រោយវិបត្តិកូវីដ ដែល​ធ្វើ​ឱ្យ​អ្នកជួលផ្ទះ​ ឬអចលនទ្រព្យ​កាន់តែ​ពិបាក​ស្វែង​រក​កន្លែង​រស់នៅ​ដែល​មាន​តម្លៃ​សមរម្យ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម