Connect with us

ព័ត៌មានអន្ដរជាតិ

អត្រា​កំណើត​​ធ្លាក់​ចុះ​នៅ​​វៀតណាម ​ថ្នាក់​ជាតិ​កំពុង​​រៀបចំ​គោល​នយោបាយ​លើក​ទឹកចិត្ត​

បានផុស

នៅ

អត្រាកំណើតរបស់ប្រទេស​វៀតណាម​​បានឈានដល់កម្រិតទាប​មិន​ធ្លាប់​មាន​​ ដែលត្រូវបានប៉ាន់ប្រមាណថា ស្រីម្នាក់មាន​អត្រា​មាន​កូន​ត្រឹម​តែ​​១,​៩៦នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ហើយការព្យាករណ៍បង្ហាញថា ​និន្នាការ​នៃ​ការថយចុះ​នឹង​​បន្ត​កើត​មាន​បន្ថែមទៀត។

(រូបភាព៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល​នៃ​ប្រទេស​វៀតណាម​​ លោក Truan Van Thuan បានលើកឡើងពីកង្វល់អំពីនិន្នាការ​ថយចុះ​នេះ នៅទីក្រុងហាណូយ​ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយលោកបានព្រមានថា ការរក្សាអត្រាមានកូននៅទូទាំងប្រទេស គឺមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង ជាមួយនឹងការធ្លាក់ចុះនៃការសម្រាលកូនកាន់តែខ្លាំង។

ចំនួនប្រជាជនរបស់ប្រទេសនេះក៏មានជរាភាព​យ៉ាងឆាប់រហ័ស។ ការសង្កត់លើបញ្ហាដូចជា អាពាហ៍ពិពាហ៍កុមារ ការមានផ្ទៃពោះក្នុងវ័យជំទង់ និងកម្រិតជីវភាពទាបទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។ ក្រសួងសុខាភិបាលបានអំពាវនាវដល់មន្ត្រីប្រជាពលរដ្ឋត្រូវរួបរួមគ្នា​ឲ្យ​បាន​យ៉ាង​សកម្ម និងច្នៃប្រឌិតក្នុងការណែនាំដល់រដ្ឋាភិបាលមូលដ្ឋាន និងសហការជាមួយវិស័យផ្សេងៗ ដើម្បីអនុវត្តគោលនយោបាយប្រជាជនប្រកបដោយប្រសិទ្ធភាព។

តំណាង UNFPA ប្រចាំនៅវៀតណាម លោក Matt Jackson បាននិយាយថា ប្រទេសនេះនៅតែស្ថិតក្នុងដំណាក់កាលនៃចំនួនប្រជាជនមាសរបស់ខ្លួន ដោយមានបុគ្គលដែលមានអាយុធ្វើការចំនួន ២ នាក់ ដែលជួយដល់គ្រប់អ្នកអាស្រ័យ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ ២០១១ មក ប្រជាជនមានវ័យចំណាស់ក្នុងអត្រាមួយលឿនជាងប្រទេសដទៃទៀត។

(រូបភាព៖ Vietnam News)

ការព្យាករណ៍បង្ហាញថា វៀតណាមនឹងក្លាយជាប្រទេសដែលមានវ័យចំណាស់នៅឆ្នាំ ២០៣៦និងជាសង្គមដែលមានវ័យចំណាស់នៅឆ្នាំ ២០៤៩។ ប្រទេសនេះក៏កំពុងឈានចូលដំណាក់កាលនៃការមានកូនទាបផងដែរ ដោយអត្រាមានកូនសរុប (TFR) បានកត់ត្រានៅ ១.៩៦ ក្នុងឆ្នាំ ២០២៣។

ដំណោះស្រាយដែលបានស្នើឡើងរួមមាន ការលើកកម្ពស់ផលិតភាពការងារ ការបង្កើតគោលនយោបាយការងារប្រកបដោយនិរន្តរភាព ការបង្កើនការចូលរួមកម្លាំងពលកម្ម ជាពិសេសក្នុងចំណោមមនុស្សចាស់ ការគាំទ្រស្ត្រីក្នុងទីផ្សារការងារ និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ។

លោក Jackson បានបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់ UNFPA សម្រាប់ប្រទេសវៀតណាម ក្នុងការកែលម្អលទ្ធភាពទទួលបានសេវាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទប្រកបដោយគុណភាព លើកកម្ពស់សិទ្ធិបន្តពូជ កាត់បន្ថយអត្រាមរណៈមាតា ការប្រមូលទិន្នន័យប្រជាជនដែលមានគុណភាពខ្ពស់ និងការដោះស្រាយវិសមភាពយេនឌ័រ និងអំពើហិង្សាផ្អែកលើយេនឌ័រ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម